គួរឲ្យស្រលាញ់ប្លែក! Dance Practice លើកនេះ ITZY បង្ហាញមន្តស្នេហ៍ ក្នុងឈុតប្រពៃណីកូរ៉េ (មានវីដេអូ)

//s6.kh1.co/22/22c50e066e4ed9e5254376fc6e7f728935290efa.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជឿហើយថា ITZY មានទម្រង់មុខ និងរូបរាងសម្បូរបែប សាកសមនឹងឈុតសម្លៀកបំពាក់ ទាំងបែបទាន់សម័យនិង បែបប្រពៃណី! មើលមួយឈុតនេះចុះ ពួកគេមានភាពស្រស់ស្អាត បែបទន់ភ្លន់ មើលទៅមិនឆ្គងភ្នែកបន្តិចសោះឡើយ។

កូរ៉េខាងត្បូង ៖ នៅពាក់កណ្តាលអធ្រាត្រ នៃថ្ងៃទី ៦ ខែកញ្ញា (ម៉ោងនៅកូរ៉េ) ITZY ក្រុមចម្រៀងស្រីវ័យក្មេង​ របស់ផលិតកម្ម JYP បានបង្ហាញវីដេអូ ហាត់រាំបទថ្មីរបស់ខ្លួន មានចំណងជើងថា Not Shy

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការបង្ហាញក្បាច់រាំលើកនេះ ITZY បានស្លៀកឈុតប្រពៃណីកូរ៉េ (Hanbok) ជាពេលដែលសមាជិកម្នាក់ៗ បានបង្ហាញមន្តស្នេហ៍ ស្រស់ស្អាតបែបស្រទន់ មើលទៅប្លែកភ្នែកយ៉ាងខ្លាំងតែម្ដង។

ក្នុងនោះដែរ ការរើសឈុតនេះ គឺសម្រេចចិត្តដោយក្រុមអ្នកគាំទ្ររបស់ពួកគេ តាមរយៈការស្ទង់មតិមួយ។

យ៉ាងណាមិញ វីដេអូ Dance Practice មួយនេះ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ ពីសំណាក់ហ្វេនៗបរទេស ក៏ដូចជាហ្វេនៗនៅកូរ៉េផ្ទាល់ ដោយភាគច្រើន ពួកគេបានលើកសរសើរ ពីសម្រស់ដ៏ស្រស់ស្អាត និងភាពសាកសមរបស់សមាជិកក្រុម ITZY ជាមួយនឹងស្ទីលសម្លៀកបំពាក់ បែបប្រពៃណីនេះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

ITZY ក្នុងឈុតទាន់សម័យ
ITZY ក្នុងឈុតទាន់សម័យ
ITZY ក្នុងឈុតទាន់សម័យ
ITZY ក្នុងឈុតទាន់សម័យ
ITZY ក្នុងឈុតទាន់សម័យ
ITZY ក្នុងឈុតទាន់សម័យ
ITZY ក្នុងឈុតប្រពៃណី
ITZY ក្នុងឈុតប្រពៃណី
ITZY ក្នុងឈុតប្រពៃណី
ITZY ក្នុងឈុតប្រពៃណី
ITZY ក្នុងឈុតប្រពៃណី
ITZY ក្នុងឈុតប្រពៃណី
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T