ភាពយន្ត «សង្សារ១៤ថ្ងៃ» ដែលយុវវ័យជាច្រើនទន្ទឹងរង់ចាំ ត្រៀមចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ

//s6.kh1.co/5e/5ee5f9a7ddab0c7ade029de575c75c4390201d19.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភាពយន្ត «សង្សារ១៤ថ្ងៃ» ដែលយុវវ័យជាច្រើនទន្ទឹងរង់ចាំ ត្រៀមចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ Facebook Page ផ្លូវការរបស់ភាពយន្ត និងប្រលោមលោក «សង្សារ ១៤ថ្ងៃ» របស់អតីតអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាស លោក សុខ ចាន់ផល បានបង្ហោះនូវដំណឹងល្អមួយជូនទៅដល់អ្នកគាំទ្រស្នាដៃរបស់លោកថា ភាពយន្តដែលថតចេញពីសៀវភៅប្រលោមលោកមួយនេះនឹងមានការចាក់បញ្ចាំងតាមបណ្តារោងភាពយន្តក្នុងពេលឆាប់ៗខាងមុខនេះហើយ ក្រោយពីមានការពន្យារពេលអស់មួយរយៈក្នុងអំឡុងពេលនៃការចាប់ផ្តើមមានជំងឺរាតត្បាត Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពយន្តដែលយុវវ័យកំពុងអន្ទះសាចង់ទស្សនានេះ មានការចូលរួមសម្តែងដោយតារាសម្តែងវ័យក្មេងជាច្រើនរូបដូចជា៖ លោក ហូ សារៈ, កញ្ញា ស៊ឹម ស្រីនិច្ច, លោក សាន់នី, លោក លី សុខណេត និងតារាសម្តែងថ្មីៗមួយចំនួនទៀតផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះភាពយន្ត «សង្សារ ១៤ថ្ងៃ» គឺឃើញថាផ្តើមចេញពីសន្ទុះនៃអ្នកអានសៀវភៅប្រលោមលោកមួយនេះជាច្រើនដែលបានបញ្ចេញមតិកោតសរសើរពីសាច់រឿងទាំងមូល ហេតុផលនេះហើយទើបពួកគេតែងតែទន្ទឹងនូវការទស្សនាជាភាពយន្តវិញម្តងថា តើការសម្តែងរបស់តួអង្គនីមួយៗលេចចេញជារូបរាងដូចនឹងអ្វីដែលអ្នកអានផ្តោតអារម្មណ៍ស្រមៃតាមសៀវភៅដែលឬយ៉ាងណា៕

សូមទស្សនារូបភាពខាងក្រោមរបស់តួអង្គប្រុសស្រីក្នុងភាពយន្តមួយនេះ៖

អ្នកនិពន្ធ សុខ ចាន់ផល និងតួឯកប្រុសស្រីក្នុងរឿង<br>
អ្នកនិពន្ធ សុខ ចាន់ផល និងតួឯកប្រុសស្រីក្នុងរឿង
លោក ហូ សារៈ និង កញ្ញា ស៊ឹម ស្រីនិច្ច
លោក ហូ សារៈ និង កញ្ញា ស៊ឹម ស្រីនិច្ច
លោក ហូ សារៈ
លោក ហូ សារៈ
លោក ហូ សារៈ
លោក ហូ សារៈ
កញ្ញា ស៊ឹម ស្រីនិច្ច
កញ្ញា ស៊ឹម ស្រីនិច្ច
កញ្ញា ស៊ឹម ស្រីនិច្ច
កញ្ញា ស៊ឹម ស្រីនិច្ច
ឈុតមួយនៅក្នុងរឿង "សង្សារ១៤ថ្ងៃ"
ឈុតមួយនៅក្នុងរឿង "សង្សារ១៤ថ្ងៃ"
Poster រឿង "សង្សារ១៤ថ្ងៃ"
Poster រឿង "សង្សារ១៤ថ្ងៃ"
ហូ សារ៉ាក់ស៊ឹម ស្រីនិច
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T