ស្នេហាដ៏កម្សត់របស់អ្នកពន្លត់អគ្គិភ័យដែលគួរឲ្យសរសើរ

//s6.kh1.co/ab/aba6ea5b3c40dd9df73d669c73dbb1abb48f66bb.jpg
ប្រលោមលោក & អប់រំ

 ០៧-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្នេហាដ៏កម្សត់របស់អ្នកពន្លត់អគ្គិភ័យដែលគួរឲ្យសរសើរ

មានកំលោះក្រមុំមួយគូស្រឡាញ់គ្នាស្មើជីវិត ហើយសន្យាថា នឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា មើល ថែរក្សាគ្នាអស់មួយជីវិតរហូតចាស់កោងខ្នងរៀងៗខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកដល់ថ្ងៃមួយ មានអគ្គិភ័យមួយបានកើតឡើង ភាគីខាងប្រុសដែលជាសមាជិកក្រុមពន្លត់អគ្គិភ័យក៏បានប្រញាប់ប្រញាល់ចេញទៅក្រោយពីបានទទួលដំណឹងភ្លាម។​​ ដោយស្មារតីមុះមុត និងក្លាហាន គាត់បានទៅដល់កន្លែងអគ្គិភ័យ រត់ឡើងតាមកាំជណ្តើរទៅជាន់ទីបីនៃអគារ គាត់បាញ់ទឹកបណ្តើរ ហើយស្រែកតើមាននរណានៅទីនេះទេ? គាត់បានជួយសង្គ្រោះមនុស្សជាច្រើននាក់មានទាំងក្មេង និងមនុស្សចាស់ឱ្យមានសុវត្ថិភាព បន្ទាប់មកគាត់ឮសម្លេងក្មេងយំនៅជិតនោះ ហើយរត់ទៅជួយ តែអកុសលផ្ទាំងថ្មបានបាក់ធ្លាក់ពីជញ្ជាំងចំជើងឆ្វេងរបស់គាត់។

រូបតំណាង
រូបតំណាង

សមរភូមិអគ្គិភ័យមួយនេះឃោរឃៅខ្លាំងណាស់ សេចក្តីស្លាប់ក៏ចូលមកគ្រប់ដង្ហើម តែដោយពាក្យសន្យាមួយដែលបានសន្យានឹងគូស្នេហ៍ថានឹងរៀបការជាមួយគ្នា មើលថែគ្នារហូតទៅ។ អ្នកកំលោះបានស្រែកយ៉ាងខ្លាំងដោយការឈឺចាប់បំផុតមុននឹងសន្លប់ ពេលងើបឡើងក៏ឃើញរាងកាយគាត់មិនដូចដើម គាត់ត្រូវប្រឈមមុខនឹងការពិតដែលរស់នៅក្នុងជីវិតដែលមានតែជើងម្ខាង។ អ្នកកំលោះក្លាយជាអ្នកពិការនៅក្នុងសមរភូមិអគ្គិភ័យមួយនេះគិតថាក្នុងមួយជីវិតមានជើងតែម្ខាងហើយ បើត្រូវបង្ហាញខ្លួននៅចំពោះមុខគូស្នេហ៍ក្នុងសភាពបែបនេះ ស៊ូទ្រាំក្លាយជាមនុស្សគ្មានកំណើតក្នុងលោកនេះល្អជាង។   

នៅខណៈពេលជាមួយគ្នានោះ ស្រីក្រមុំរង់ចាំបុរសជាគូស្នេហ៍ត្រឡប់មករាល់ថ្ងៃ រហូតដល់ថ្ងៃមួយនាងបានទទួលសំបុត្រពីសម្លាញ់រួមទីលានប្រយុទ្ធថា គូស្នេហ៍របស់នាងបានជួបគ្រោះថ្នាក់បាត់បង់ជីវិតទៅហើយ នាងសង្រេងចិត្តរហូតដល់ឈឺ។ 

រូបតំណាង
រូបតំណាង

ពេលវេលាកន្លងផុតទៅយ៉ាងលឿនដូចទឹកហូរ ប្រើជីវិតលាក់លៀមព្រោះខ្លាចស្រីក្មេងឃើញ រហូតគាត់បានទទួលដំណឹងថានាងរៀបការ។ បុរសកំលោះឈឺចិត្តយ៉ាងខ្លាំង តែដើម្បីសេចក្តីសុខរបស់នាង គាត់ធ្វើចិត្តអត់ធន គាត់សម្រេចចិត្តទៅរកនាង សូមមើលមុខនាងជាលើកចុងក្រោយ។         

បុរសកំលោះលួចអើតក្បាលមើលផ្ទះយ៉ាងស្ងាត់តាមថ្មជញ្ជាំងចាស់ រូបភាពដែលបានឃើញ គឺស្រីដែលគាត់ស្រឡាញ់កំពុងមានសេចក្តីសុខជាមួយនឹងស្វាមីដែលពិការជើងទាំងពីរ ធ្វើឱ្យអ្នកកំលោះដែលមិនហ៊ានជួបមុខគូស្នេហ៍ពិការជើងតែម្ខាងមានអារម្មណ៍ថាឈឺចាប់ចំពោះខ្លួនឯងយ៉ាងខ្លាំង។       “ងាប់ហើយ ចប់ហើយ ល្ងង់មែនខ្ញុំ ” ស្រីក្មេងបំភ្លេចបុរសគូស្នេហ៍មិនបាន នាងជ្រើសរើសប្រើជីវិតដើម្បីក្លាយជាដៃជើងឱ្យនរណាម្នាក់ដែលពិការពីសមរភូមិអគ្គិភ័យ៕

រូបតំណាង
រូបតំណាង
Nguon Sbon
Nguon Sbon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T