ក្រោយមានចចាមអារ៉ាមរឿងលែងលះ និងមានផ្ទៃពោះ ចៀវៃ ឆេះដុំ បកស្រាយថា...

//s6.kh1.co/89/8968ed8078203644f181600ea2592a2441e0962b.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង Ruby Lin បាននិយាយនៅមុនអ្នកសារព័ត៌មាន ចំពោះពាក្យចចាមអារ៉ាមមិនពិតអំពីនាងនៅពេលនាងចូលរួមក្នុងកម្មវីធី

តៃវ៉ាន់៖ មានពាក្យចចាមអារ៉ាមបានចេញជាមកហូរហែ មួយរយៈក្រោយមកនេះ នៅក្នុងសង្គមសិល្បៈចិន កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរឿងរ៉ាវគ្រួសារជីវិតឯកជន របស់តារាសម្តែងស្រីចិន Ruby Lin ហៅ​ ព្រះនាងចៀវៃ អំពីទំនាស់ក្នុងគ្រួសារឈានទៅដល់ការលែងលះ និងថាតារាស្រីរូបនេះកំពុងពរពោះកូនទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ បន្ទាប់ពីតារាសម្តែងស្រីរូបនេះបាន ចូលរួមក្នុងព្រឹត្តិការណ៍មួយ ក៏បានឆ្លើយតបពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាពាក្យចចាមអារ៉ាមមិនច្បាស់លាស់ ដែលបានរំខានជុំវិញជីវិតផ្ទាល់ខ្លួន ជាពិសេសនោះគឺប៉ះពាល់ខ្លាំងអារម្មណ៍របស់នាង។

ដោយឡែក អ្នកម្តាយកូនមួយរូបនេះ បានបញ្ជាក់ថា វាពិតជាព័ត៌មានមិនមានអ្វីច្បាស់លាស់ទាល់តែបន្តិចសោះ ដោយបានបន្ថែមទៀតថា៖

ពាក្យចចាមអារ៉ាមថាខ្ញុំលែងលះគ្នាបន្ទាប់មកពាក្យចចាមអារ៉ាមថាខ្ញុំមានផ្ទៃពោះ ចុះបើថាខ្ញុំលែងលះ តើខ្ញុំអាចមានផ្ទៃពោះមិចបាន? ហើយបើសន្មត់ថាខ្ញុំមានផ្ទៃពោះហេតុអ្វីនៅតែគិតការថាពួកខ្ញុំលែងលះគ្នាទៅវិញ?

Ruby Lin

យ៉ាងណាមិញ នាងនិងស្វាមីហាក់បីដូចជា មិនខ្វល់ពាក្យរិះគន់មិនឈប់ឈរ និងពាក្យចចាមអារ៉ាមមិនពិតទាំងនោះ កន្លងមកនោះ  តែលើកនេះប្រហែលជា ប្រពន្ធWallace Huo ទ្រាំមិនបាន បែរជានិយាយទៅកាន់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងរឿងពាក្យមិនពិតទាំងនោះទៅវិញ៕
សូមទស្សនារូបខាងក្រោម៖

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T