ខានយូរ Justin នាំប្រពន្ធ ទៅលេងសមុទ្រ បញ្ចេញរាងមិនឲ្យចាញ់គ្នា

//s6.kh1.co/27/276eec0daca43033807707f41b94e57611fa945f.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខានទៅសមុទ្រយូរពេក Justin Bieberនិង ប្រពន្ធទ្រាំលែងបានក៏បាននាំគ្នា ទៅបង្ហាញរាងជាមួយគ្នានៅលើឆ្នេរសមុទ្រមួយនៅក្នុងរដ្ឋ អាដាហូ ប្រទេស អាមេរិក។

អាមេរិក៖ យោងតាមសារព័ត៍មានបរទេសមួយបានចុះផ្សាយ ថាកាលពីម្សិលមិញនេះ តារាចម្រៀង Justin Bieber និងប្រពន្ធ Hailey Bieber បាននាំគ្នាទៅបញ្ចេញសម្រស់នៅឆ្នេរសមុទ្រមួយ នៅក្នុងរដ្ឋអាយដាហូ រំភើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកដំណើរកម្សាន្តលើកនេះ Justin Bieber បានបង្ហាញរាង ដោយដោះអាវបញ្ចេញស្នាមសាក់ ជាមួយខោខ្លី ពណ៍ទឹកសមុទ្រផងដែរ ចំណែកឯប្រពន្ធវិញក៏បានបង្ហាញរាងរៅ សាច់សខ្ចីនិង ឈុតប៊ីគីនីមួយឈុត ដែលមានពណ៌ត្រួយចេក យ៉ាងស្រស់ស្អាតមួយទំហឹង ក្រោយពីខកខានទៅសមុទ្រអស់រយៈយូរ ដោយសារការផ្ទុះជំងឺកូវីដ១៩ ផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបាននាំគ្នាលាន់មាត់សរសើរ ដល់សម្រស់ប្តីប្រពន្ធមួយគូនេះផងដែរ ដែលបានរៀបការជាមួយគ្នាយូរហើយដែរ ប៉ុន្តែសម្រស់វិញហាក់បីដូចជា មិនមានភាពប្រែប្រួលទាល់តែសោះ ពោលគឺដូចកាលដែលទើបតែរៀបការថ្មីៗអញ្ចឹង។

គួររម្លឹកដែរថា ប្តីប្រពន្ធមួយគូនេះ បានចូលរោងការនៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីបានទាក់គ្នាមួយរយៈរួចមក៕

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieber 
Justin Bieber 
Hailey Bieber 
Hailey Bieber 
  ធJustin Bieber 
  ធJustin Bieber 
Hailey Bieber 
Hailey Bieber 
Justin Bieber
Justin Bieber
Hailey Bieber 
Hailey Bieber 
Justin Bieberនិង Hailey Bieber 
Justin Bieberនិង Hailey Bieber 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T