ក្រោយឃ្លាតពី Camila Cabello មួយរយៈ មហាជនឆ្ងល់ថា នារីម្នាក់ស្និទ្ធស្នាលជាមួយ Shawn Mendes គឺជានរណា?

//s6.kh1.co/ae/ae460430c5333f0ba8b207327f85ad3490b2a9a6.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

មិនដឹងថានារីម្នាក់នោះគឺជានរណាបានជាថតរូបជាមួយ Shawn Mendes ស្និទ្ធស្នាលខ្លាំងលើសពីធម្មតា ខណៈពេលដែលតារាប្រុសរូបនេះនិង Camila Cabello កំពុងតែបែកគ្នាមួយរយៈ។

បរទេស៖ ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមមានការចែកចាយ រូបប៉ុន្មានសន្លឹករបស់តារាចម្រៀង Shawn Mendesនិង នារីម្នាក់ស្រស់ស្អាតម្នាក់ដែលបង្ហាញភាពស្និទ្ធស្នាលខ្លាំង ប៉ុន្តែបែរជាម្នាក់នោះមិនមែនជា Camila Cabello ទៅវិញ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលថ្មីៗនេះ រូបភាពទាំងនេះបែកធ្លាញពាសពេញបណ្តាញសង្គម ធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថាតើ តារាប្រុសរូបនេះបានបោះបង់ Camila Cabello ហើយស្រវាទៅរក អ្នកថ្មីដែលមានវ័យក្មេងជាង សង្សាររបស់ខ្លួនឬ​ យ៉ាងណាវិញ។

ដោយឡែក តាមការពិតទៅនេះ គ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ នារីដែល Shawn Mendes ​ថតរូបជាមួយដោយ បង្ហាញភាពស្និទ្ធស្នាល ថែមទាំងមានទាំងថើបថ្ពាល់ទៀតនោះ គឺជាប្អូនស្រីបង្កើតរបស់ តារាប្រុសរូបនេះតែប៉ុណ្ណោះ ដោយនាងមានឈ្មោះថា Aaliyah Mendes មានវ័យ១៦ក្នុងឆ្នាំនេះហើយ ដោយកន្លងមកតារាប្រុសរូបនេះតែងតែបង្ហាញក្តីស្រលាញ់ចំពោះប្អូនស្រីរបស់ខ្លួនជារឿយៗ ដោយមានមនុស្សមិនតិចនោះទេ ដែលយល់ច្រឡំនោះ។

រីឯទំនាក់ទំនង តារាប្រុសនិង Camila Cabello ក៏មិនមានអ្វីល្អក់កករនឹងគ្នាដែរ ដោយគ្រាន់តែពួកចង់រក្សាគម្លាតរវាងគ្នាបន្តិច ដោយទុកពេលដើម្បីសម្រុកផ្តោតទៅលើការងាររៀងៗខ្លួនផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Aaliyah Mendes ខាងស្តាំ
Aaliyah Mendes ខាងស្តាំ
Aaliyah Mendes ខាងស្តាំ
Aaliyah Mendes ខាងស្តាំ
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendesនិង Aaliyah Mendes 
Shawn Mendes ជាមួយម្តាយនិង ប្អូនស្រី
Shawn Mendes ជាមួយម្តាយនិង ប្អូនស្រី
Camila Cebelloនិង Shawn Mendes
Camila Cebelloនិង Shawn Mendes
Camila Cebelloនិង Shawn Mendes
Camila Cebelloនិង Shawn Mendes
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T