រាជធានីភ្នំពេញ ៖​ ​ក្រោយ​​ពី​បាន​ចូល​ជ្រក​ក្នុង​ទ្រ​នំ​ថ្មីផលិត​កម្ម​រស្មី​ហង្ស​មាស​​ មក​អ្នក​នាង​យក់ ឋិត​រដ្ឋា ​ដែល​ហាក់​ដូច​ជា​ស្ងៀម​ស្ងាត់​​​នោះ​ឥឡូវ​នេះ​​បាន​ទម្លាយ​ព័ត៌​​មាន​ថា នាង​កំពុង​​តែ​ហាត់​សម​​​ទាំង​ច្រៀង និង​កាយ​វិការ​សម្តែង​ ដើម្បី​​ត្រៀម​​ចេញ​អាល់​ប៊ុម ជា​លើក​ដំ​បូង​នៅ​ថ្ងៃ​ទី​១៤ ​កុម្ភៈ ​ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រ​ឡាញ់ ។

យក​់ ឋិត​រដ្ឋា ​និយាយ​ថា នាង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស​​ ដូច​អ្វី​ដែល​ទាន់​លេច​​ឮ​ប្រា​កដ​មែន ប៉ុន្តែ​សព្វ​​ថ្ងៃ​នេះ នាង​មិន​បាន​ចេញ​​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​​​នៅ​ឡើយ​​ទេ ព្រោះ​​​ជា​គោល​ការណ៍​​របស់​ក្រុម​ហ៊ុន គឺ​ចង់​ឱ្យ​នាង​រក្សា​​ភាព​ស្ងៀម​ស្ងាត់​ ហើយ​ដល់​ពេល​​វេលា​​ដែល​ត្រូវ​ចេញ​​​មុខ គឺ​នឹង​​ធ្វើ​​ឱ្យ​ទស្ស​និក​ជន​​ភ្ញាក់​ផ្អើល​ និង​គាំ​ទ្រ​តែ​ម្តង ។ នាង​ប្រាប់​ថា អាល់​ប៊ុម​​បទ​ចម្រៀង​​​ដំបូង​នឹង​ត្រូវ​ចេញ​អំឡុង​ថ្ងៃ​បុណ្យ​​នៃ​ក្តី​ស្រ​ឡាញ់​១៤​ កុម្ភៈ ឆ្នាំ​២០១២ ​​។ បច្ចុប្បន្ន​​នាង​កំពុង​តែ​ខិត​ខំ​​ហាត់​សម្តែង និង​ច្រៀង​យ៉ាង​ម​មា​ញឹក​ដើម្បី​ឱ្យ​​ទាន់​ពេល​វេលា​​ដែល​កំណត់ ។ 

យក់ ឋិត​រដ្ឋា  ជា​តារា​ចម្រៀង​​ស្រី ​ល្បី​​ជាង​គេ​​ក្នុង​អំឡុង​ឆ្នាំ​២០០៥ ​នៅ​ក្នុង​ផលិត​កម្ម SSB ​ប៉ុន្តែ​ក្រោយ​រៀប​អាពាហ៍​ពិ​​ពាហ៍​​កេរ្តិ៍​ឈ្មោះ​​របស់​នាង​ហាក់​​ធ្លាក់​ចុះ​​ខ្លាំង​​​ ។

តាម​ការ​វាយ​តម្លៃ​​របស់​សាធារណ​ជន​ ទឹក​ដម​សំឡេង​របស់​អ្នក​នាង​យក​់ ឋិត​រដ្ឋា ​​គឺ​នៅ​តែ​រក្សា​ភាព​ដើម​​មិន​ប្រែ​ប្រួល​អ្វី​​ទាំង​អស់ ​ប៉ុន្តែ​​​ការ​បាត់​​បង់​ការ​គាំ​ទ្រ​​មួយ​រយៈ​នេះ​​ព្រោះ​តែ​​នាង​ផ្លាស់​ប្តូរ​ផលិត​កម្ម​ញឹក​ញាប់​​​ពេក ​ហើយ​ភាគ​ច្រើន​​នៃ​ផលិត​កម្ម​​ដែល​នាង​ជ្រក​ គឺ​មិន​សូវ​ល្បី​​ ។ ទោះ​បី​ជា​យ៉ាង​ណា​​ក៏​ដោយ​​មានការ​​រំពឹង​ទុក​ថា យក​់ ឋិត​រដ្ឋា ​នឹង​ចាប់​ផ្តើម​​ល្បី​​ឡើង​វិញ​​អំឡុង​ពេល​​​នាង​ចូល​ច្រៀង​ឱ្យ​ផលិត​កម្ម​រស្មី​ ​ហង្ស​មាស​ ។

តាម​ព័ត៌​មាន​​​​ខាង​ក្រៅ​​​​ឱ្យ​ដឹង​ថា ​​​អ្នក​នាង​យក់ ឋិត​រដ្ឋា​ ​ត្រូវ​ក្រុម​​ហ៊ុន​យក​ចិត្ត​ទុក​ដាក់​​​ឱ្យ​ជំនួស​តំណែង​​​តារា​ចម្រៀង​សុគន្ធ​ និ​សា​ ដែល​បាន​ចាក​ចេញ​ពី​ផលិត​កម្ម​រស្មី​ហង្ស​មាស កាល​ពី​​ពេល​ថ្មី​ៗ​នេះ ។ ​គេ​ប្រៀប​ធៀប​ទឹក​ដម​សំឡេង​តារា​ចម្រៀង​​ល្បី​​​​ទាំង​ពីរ​ដួង​នេះ គឺ​ប្រ​ហាក់​ប្រ​ហែល​គ្នា​​ ​ដូច្នេះ​បើ​​​យក​​យក់​ ឋិត​រដ្ឋា ​ទៅ​ដាក់​ជំនួស​តំណែង​សុគន្ធ និ​សា ​នោះ​គឺ​សក្តិ​សម​
បំផុត​ ។

អ្នក​នាង​យក់​ ឋិត​រដ្ឋា ​និយាយ​ថា នាង​បាន​​ចុះ​កិច្ច​សន្យា​​ច្រៀង​​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស​​រយៈ​ពេល​៥​ឆ្នាំ ហើយ​បទ​​ចម្រៀង​ដែល​នាង​ច្រៀង​ គឺ​​​ភាគ​ច្រើន​សរសេរ​ដោយ​លោក​ខាំ ភូរិ ​ជា​​អតី​ត​អ្នក​និ​ពន្ធ​ទំនុក​ច្រៀង​​​​នៅ​ផលិត​កម្ម SSB​​ ៕ 

សូមមើលចំរៀងខ្លះនៅពេលអ្នកនាងរដ្ឋាល្បី រំលឹកនៅអនុស្សាវរីយ៍ចាស់សំរាប់យុវវ័យជំនាន់៤-៥ឆ្នាំមុន

តើចូលចិត្តបទណារបស់រដ្ឋាជាងគេ?

ដកស្រង់ពីកោះសន្តិភាព និងរូបភាពពីសប្បាយ

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]