ច្រើនណាស់! ឥណ្ឌាបំបែកកំណត់ត្រាទៀតហើយ ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ច្រើនបំផុត ក្នុងរយៈពេល១ថ្ងៃ

//s4.kh1.co/f2/f2946525080f91ccca1d7c0221559ca37b9b3af1.jpg
សង្គម

 ០៣-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហានេះ បានបង្ហាញពីការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩ថ្មី រហូតដល់...

ឥណ្ឌា៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា នេះ បានបង្ហាញពីការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩ថ្មី រហូតដល់​ទៅ ៨៣,៨៨៣ករណី ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុន។ នេះបើតាមការដកស្រង់បន្ដពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈកំណត់ត្រាឆ្លងថ្មីខាងលើ បានរុញករណីឆ្លងសរុបនៃប្រទេសឥណ្ឌាឡើងដល់ជាង ៣.៨៥លានករណី ពោលគឺតិចជាងប្រទេសរងគ្រោះខ្លាំងលំដាប់ទីពីរលើពិភពលោកគឺប្រេស៊ីល ត្រឹមតែជាង១០ម៉ឺនករណីប៉ុណ្ណោះ។ ហើយការរាយការណ៍ពីអត្រាឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេបំផុតនៅលើពិភពលោកជាប់ៗគ្នា គឺអស់រយៈពេលជិតខែមកហើយ ​​និងករណីស្លាប់មានចំនួនជាង ៦៧,០០០ករណី។

គួរឲ្យដឹងដែរថា ជំងឺកូវីដ-១៩បានរីករាលដាលទៅលើប្រទេស និងដែនដីជុំវិញពិភពលោកចំនួន ២១៣ ហើយ។​ ជាក់ស្ដែង យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមម៉ោង ៣:០០រសៀលថ្ងៃនេះ បង្ហាញថាអ្នកឆ្លងទូទាំងពិភពលោកបានបន្ដកើនដល់ ២៦,១៩៧,៦២៦នាក់ ដោយក្នុងនោះស្លាប់ចំនួន ៨៦៧,៧៤១នាក់ និងជាសះស្បើយវិញចំនួន ១៨,៤៥៧,៨២២នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

របៀបឈរតម្រង់ជួរ នៅឥណ្ឌា
របៀបឈរតម្រង់ជួរ នៅឥណ្ឌា
ការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសធារណៈ របស់ពលរដ្ឋឥណ្ឌា  
ការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសធារណៈ របស់ពលរដ្ឋឥណ្ឌា  
ពលរដ្ឋឥណ្ឌា នៅទីសាធារណៈ 
ពលរដ្ឋឥណ្ឌា នៅទីសាធារណៈ 
ការធ្វើតេស្ដ
ការធ្វើតេស្ដ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T