ឥណ្ឌា៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា នេះ បានបង្ហាញពីការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩ថ្មី រហូតដល់ទៅ ៨៣,៨៨៣ករណី ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុន។ នេះបើតាមការដកស្រង់បន្ដពីសារព័ត៌មាន CNA ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈកំណត់ត្រាឆ្លងថ្មីខាងលើ បានរុញករណីឆ្លងសរុបនៃប្រទេសឥណ្ឌាឡើងដល់ជាង ៣.៨៥លានករណី ពោលគឺតិចជាងប្រទេសរងគ្រោះខ្លាំងលំដាប់ទីពីរលើពិភពលោកគឺប្រេស៊ីល ត្រឹមតែជាង១០ម៉ឺនករណីប៉ុណ្ណោះ។ ហើយការរាយការណ៍ពីអត្រាឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេបំផុតនៅលើពិភពលោកជាប់ៗគ្នា គឺអស់រយៈពេលជិត១ខែមកហើយ និងករណីស្លាប់មានចំនួនជាង ៦៧,០០០ករណី។
គួរឲ្យដឹងដែរថា ជំងឺកូវីដ-១៩បានរីករាលដាលទៅលើប្រទេស និងដែនដីជុំវិញពិភពលោកចំនួន ២១៣ ហើយ។ ជាក់ស្ដែង យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមម៉ោង ៣:០០រសៀលថ្ងៃនេះ បង្ហាញថាអ្នកឆ្លងទូទាំងពិភពលោកបានបន្ដកើនដល់ ២៦,១៩៧,៦២៦នាក់ ដោយក្នុងនោះស្លាប់ចំនួន ៨៦៧,៧៤១នាក់ និងជាសះស្បើយវិញចំនួន ១៨,៤៥៧,៨២២នាក់៕
សូមទស្សនារូបភាពខាងក្រោម៖