យោងតាមប្រភពព័ត៌មានពីគេហទំព័រ អេមឺរ៉េត របស់អារ៉ាប់ បានឲ្យដឹងថា ប៉ូលីសប្រទេសអេហ្ស៊ីប បានទទួលជោគជ័យ ក្នុងការបំបែករឿងក្តី មនុស្សឃាត ដ៏អាថ៌កំបាំងមួយ ដែលមនុស្ស ៤នាក់ ក្នុងគ្រួសារ ត្រូវបានសម្លាប់។

ប៉ូលីសបានធ្វើការចាប់ខ្លួន បុរសអាយុ ២២ឆ្នាំ ម្នាក់ ឈ្មោះ Nasha’at Hatem Rasmy ដែលមានទំនាក់ទំនងស្នេហា ជាមួយនឹងកូនស្រី របស់ជនរងគ្រោះ ដែលត្រូវបានសម្លាប់នោះ។ យ៉ាងណាមិញ ជនល្មើស បានឆ្លើយសារភាពថា ខ្លួនគេ ជាអ្នកសម្លាប់ជនរងគ្រោះ ទាំង ៤នាក់នោះ ដែលរួមមានម្តាយ និង ក្មេងៗចំនួន ៣នាក់ទៀត តាមការប្រាប់ពី មិត្តស្រីរបស់គេ ដែលត្រូវជាកូនស្រីបង្កើត របស់ជនរងគ្រោះ។ យ៉ាងណាមិញ ជនល្មើសធ្លាប់បានសុំម្តាយ របស់នាង ដើម្បីរៀបការដែរ តែត្រូវគាត់បដិសេធ ហើយថែមទាំងបាន រារាំងមិនអោយពួកគេ និយាយគ្នា ទៀតផង។

ទោះជាយ៉ាងណា ជនល្មើសបានប្រាប់ឲ្យដឹងទៀតថា រូបគេបានយកវីឌីអូឃ្លីបម្តាយ របស់នាង នៅជាមួយប្រុសម្នាក់ ដែលមើលទៅមានភាពស្និទ្ធស្នាលនឹងគ្នា ទៅអោយនាងមើល ហើយ នៅពេលដែលនាងបានឃើញរូច មានការខឹងនឹងម្តាយនាង ដែលធ្វើបែបនេះ ក៏បានប្រាប់ដល់ ជនល្មើស អោយជួយសងសឹក ដើម្បីស្រោចស្រង់កិត្តិយសគ្រួសារ ដោយការសម្លាប់គាត់ចោល។ ជនល្មើសបានបន្ថែមថា រូបគេ មិនចង់សម្លាប់ក្មេងៗ ទាំង ៣នាក់នោះទេ តែនៅពេលដែលគេ សម្លាប់ ស្រ្តីជាម្តាយរួច ពួកគេបានឃើញហេតុការណ៍ ដែលបានកើតឡើង និង បំរុងរត់ចេញពីនោះ ទើបរូបគេ សំរេចចិត្ត សម្លាប់ពួកគេទាំងបីនាក់ចោល ដើម្បីបំបិទមាត់តែម្តងទៅ។

តើប្រិយមិត្តយល់យ៉ាងណា?

កូនស្រី  ឈ្មោះ Hana’a Baheej Wasfy

ជនល្មើស Nasha’at Hatem Rasmy



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]