កាលពីពេលថ្មីនេះៗ បុរសម្នាក់មានឈ្មោះថា Jack និងមិត្តភក្កិរបស់គាត់ម្នាក់ទៀត ដែលកំពុងតែ ជិះលើរថភ្លើងមួយខ្សែ បានប្រទះឃើញគូស្នេហ៏ពីរគូ អោប ថើប និងស្ទាបអង្អែលគ្នា ដោយមិនខ្វល់ពីភ្នែកអ្នកដទៃ ថែមទាំងគ្មានការអៀនខ្មាស់ទៀតផង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣៥នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នៅលើរថភ្លើង MRT មួយខ្សែ ក្នុងប្រទេសសឹង្ហបុរី។ ដូចគ្នានេះដែរ គូស្នេហ៏ទាំងពីរគូនេះ ហាក់បីដូចជា គ្មានការអៀនខ្មាស់ បើទោះបីជានៅលើរថយន្ត មានអ្នកដំណើរជាច្រើន កំពុងតែសម្លឹងមើលពួកគេក៏ដោយ។

យ៉ាងណាមិញ នៅពេលដែលរូបថត គូស្នេហ៏ទាំងពីរគូនោះ បានបង្ហោះទៅលើបណ្តាញសង្គម មានមតិរិះគន់ជាច្រើនថា “តើពួកគេគ្មានការអប់រំត្រឹមត្រូវទេឬ? តើគ្មានកន្លែងសមរម្យ សម្រាប់អោបថើបគ្នាទេឬ បានជាមកអោបថើបគ្នា នៅលើរថភ្លើងបែបនេះ?” ៕

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះគូស្នេហ៏ទាំងពីរគូនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]