សញ្ញា​រាងកាយ​ងាយៗ អាច​ជួយ​អ្នក​ឲ្យ​មើ​ល​ធ្លុះ​​ចរិតមនុស្សម្នាក់​បាន​ងាយ

//s6.kh1.co/2f/2f883998dd04704e998f007770aa327029f2dde1.jpg
យល់ដឹង

 ២៥-មិថុនា-២០២៣ ១១ព្រឹក · ១០ ខែមុន

ក្នុង​ការ​ងារ​ផ្លូ​វ​ការ​ជា​ច្រើន​ដូចជា ក្នុ​ងជួរ​ប៉ូលីស ជួរនយោបាយ រួមទាំងការ​ងាផ្លូវការជា​ច្រើន គេតែងតែធ្វើ​ការ​ចាប់អារម្មណ៍ខ្លាំង​ទៅ​លើ​ការពិនិត្យ​កាយ​វិការ​របស់​ដៃគូដើម្បី​កំណត់​ពី​ចិត្តគំនិត​របស់​ពួកគេ​ផងដែរ។

យល់ដឹង៖ មនុស្ស​ម្នាក់ ​អាច​និយាយ​កុហក ​ទៅ​កាន់​អ្នកដទៃ​បាន ​ដោយ​មិនមាន​លេច​ចេញ ​នៅ​កំហុស​ឆ្គង​ តែ​ពួកគេពិតជា ​មិនអាចកុហក ឬបំភ័នភ្នែក​អ្នកដទៃ ​ពី​​សញ្ញា​នៃ​រាងកាយ ​ដែល​ពួកគេ​បាន ​​បង្ហាញចេញ​មក​នោះទេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រោះ​រាងកាយ​របស់​យើ​ង មាន​ភាព​ស្មោះ​ត្រង់ ​ជាង​ពាក្យ​សម្តី​ ដែល​និយាយ​ចេញ​មក​។ រាល់​កាយ​វិការ​ទាំងអស់ ​ដែល​មនុស្ស​ម្នាក់​ៗ សម្តែងចេញមក​ អាច​ធ្វើ​ឲ្យ ​អ្នក​សម្គាល់​ដឹង អំពី​ចិត្ត​គំនិត ​របស់​គេ​ភ្លាមៗ ​ប្រសិន​បើ​អ្នក​មាន ​ការ​ចាប់​អារម្មណ៍ ​ខ្លាំង​បន្តិច​នោះ។

ខាងក្រោមនេះ គឺជា​គន្លឹះក្នុង​ការ​សម្គាល់ មើល​ពី​អត្តចរឹក ​របស់​មនុស្ស ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ក៏ដូចជា​មនុស្ស​ដែល ​អ្នក​កំពុងតែ​សន្ទនា ​ជាមួយ​ក្នុង​កិច្ចការ​ងារ អ្វី​មួយ​ផងដែរ៕

ចង់​ដឹង​ថា​មាន​សញ្ញាអ្វី​ខ្លះ​សូមទៅតាម​ដាន​ទាំងអស់គ្នា​៖

១. ការ​ចាប់​ដៃ

រូបតំណាង
រូបតំណាង

អ្នកជំនាញនិយាយអំពីការចាប់ដៃគ្នា ៣ ប្រភេទ៖

ក. បន្ទាប - បាត​​ដៃឡើងលើ

ខ. គ្របដណ្តប់ - បាត​ដៃចុះក្រោម

គ. ធម្មតា- ដៃរបស់មនុស្សទាំងពីរគឺស្ថិតក្នុងទីតាំងតែមួយស្មើគ្នា។

ប្រសិនបើមនុស្សម្នាក់ មានប្រភេទនៃ ការចាប់ដៃ បែប​គ្រប់​ដណ្តប់ ​ទៅលើ​អ្នក​មាន​ន័យ​ថា​ គេ​ជា​ប្រភេទមនុស្ស​ដែល​មិនទទួលយក យោបល់របស់នរណាម្នាក់ទេ ហើយក៏ប្រហែលជា មិនចូល​ចិត្ត​រង់ចាំ នៅការយល់ព្រម ពីអ្នកដូចគ្នា​ដែរ។ ការចាប់ដៃ តាម​បែបទី​១ និង​ទី៣ គឺជា​មនុស្សដែល​មាន ​អត្ថចរិតល្អប្រសើរ ជាងតាម​បែបទី២ អ្នក​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ ​ប្រសិនបើអ្នក ពិភាក្សាប្រធានបទពិបាកៗ ឬប្រសិនបើអ្នកត្រូវ ការបញ្ចុះបញ្ចូល មនុស្សម្នាក់នោះអំពីអ្វីមួយ។

២. ការញញឹម​

រូបតំណាង
រូបតំណាង

មើល​តាម​រយៈរបៀប ​ដែល​មនុស្ស​ម្នាក់​ញញឹម​។ បន្ទាប់​ពី​ការពិនិត្យ ​យ៉ាង​លឿន​ វានឹង​ងាយ​ស្រួល​ សម្រាប់​អ្នក​ដើម្បី​ប្រាប់​ពី​ ភាពខុស​គ្នា ​រវាង​ការ​ញញឹម​ក្លែងក្លាយ​ និង​ការ​ញញឹម​ពិត​ប្រាកដ ព្រោះក្នុង​ពេលដែល​ញញឹម​ ​ក្រុម​ផ្សេងៗ​ នៃសាច់​ដុំនឹង ធ្វើ​ការ​ឆ្លើយ​តប ទៅ​កាន់ពួកគេ​។

*ញញឹម​ពិតប្រាកដ​ ៖ Risorius (គឺជា​សាច់​ដុំ​ទឹកមុខ) វា​ត្រូវ​បាន​ប្រើ​ប្រាស់។ ពួកគេ​នឹង​ជម្រុញ ​ឲ្យ​បបូរមាត់​ឡើងទៅខាង​លើ ហើយ​មាន​ស្នាម​ជ្រួញ ​នៅ​ជុំ​វិញ​ភ្នែក​របស់​ពួកគេ​  ហើយ​ស្បែក​ដែល​ នៅ​ខាងក្រោម​ចញ្ចើម ​ក៏ធ្លាក់​ចុះ​បន្តិច​ផងដែរ​។

*ញញឹម​ក្លែងក្លាយ ៖ ការ​បញ្ឆោត​សាច់ដុំ​នៃ ​អ្នក​សើចត្រូវបាន​ប្រើ​ប្រាស់ ពួកគេ​នឹង​ប្រែ​ជ្រុង ​​នៃ​បបូរមាត់ចេញ​ពីគ្នា​​ ចំណែក​ផ្នែក​ខាងលើ ​នៃមុខ​នឹង​មិនមាន ​នៅ​ការ​ប្រែប្រួលនោះ​ទេ​។

**នៅពេល​ដែល ​អ្នកសង្កេត​ឃើញ ​មនុស្ស​ដែល​ញញឹម​ ដោយ​មានភាព​ស្មោះ​ត្រង់​បែបនេះ​ អ្នកអាច​ប្រាកដ​ថា ​ពួកគេកំពុងតែ​មាន​អារម្មណ៍ ផាសុខភាព​ជាមួយ​អ្នក​ផងដែរ​។

៣. មើលការ​បង្ហាញ​សញ្ញា​

រូបតំណាង
រូបតំណាង

យើងទាំងអស់គ្នា តែង​ប្រើនៅ​សញ្ញា​កាយវិការ ព្រោះ​វា​កំពុងតែមាន ​ប្រជាប្រិយភាព ពីមួយ​ជំនាន់ ​ទៅមួយជំនាន់ ​ហើយអ្នកគ្រប់គ្នា ក៏យល់ពីអត្ថន័យរបស់វា។ ពួកគេត្រូវបានគេហៅថា កាយវិការនៃនិមិត្តរូប។ ដូច្នេះសូមមើល ពីរបៀបដែលបុគ្គលនោះ ប្រើវាក្នុងការប្រាស្រ័យទាក់ទង៖

ប្រសិនបើអ្នកឃើញ មនុស្សម្នាក់បង្ហាញ“មេដៃ” ជាមួយ​នឹង​បបូរមាត់ ដែលបិទ​ញញឹម​តិចៗ នេះមិនមែនជាសញ្ញាល្អទេ។ ភាគច្រើនមនុស្សទាំងនោះ មិនស្មោះត្រង់នឹងអ្នកទេ។ រួមទាំងស្ថានភាព ស្រដៀងគ្នានេះដែរ គឺនៅពេលមនុស្សម្នាក់ និយាយថា“ មែន” ហើយលើកស្មា របស់ពួកគេ។

៤. មើល​ដៃ​របស់​ពួកគេ

រូបតំណាង
រូបតំណាង

សញ្ញានៃការ​ក្តោបដៃ នៃមនុស្ស​ម្នាក់​ៗ តែងតែបង្ហាញពី ការបារម្ភឬ អារម្មណ៍មិនល្អ៖

ក. ក្តាប់​ដៃ ៖ ការក្តាប់​ដៃ​នេះគឺ ប្រៀប​ដូចជា ​នៅពេល​ដែល​ មនុស្សម្នាក់ កំពុងកាន់វត្ថុតូចមួយ ដោយដៃទាំងពីរ។ កាយវិការទាំងនេះ អាចត្រូវបានប្រើ ក្នុងបំរែបំរួលផ្សេងៗគ្នា ហើយពេលខ្លះ វាក៏បញ្ជាក់​ថា ​មនុស្សម្នាក់នោះ កំពុង​តែ​មាន​អ្វី​លាក់បាំង។

ខ. កាន់ដៃរួមគ្នា ៖ ក៏ប៉ុន្តែ​ប្រសិនបើពួកគេ​ ​នោះកាន់ដៃរួមគ្នា មានន័យថាអ្នកអាច​នឹង ​ពិបាកក្នុងការទទួល​បាន​លទ្ធផល​ល្អ​ ជាមួយពួកគេ។

គន្លឹះ ៖  អ្នកអាច​ព្យាយាម ​និយាយ​សម្រួល​អារម្មណ៍ ​ពួកគេ​បន្តិច​ដោយ​លើក យករឿង​សប្បាយ​ៗ ​យកមក​ជជែក​ជាមួយ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ ​អាច​មាន​អារម្មណ៍ ​សម្រាកនិង​ស្ងប់​បន្តិច​។

៥. មើល​ទៅបាតដៃ

រូបតំណាង
រូបតំណាង

ក. ក្តោប​កំភួនដៃ៖  គឺជាសញ្ញាមួយ ដែលមនុស្សម្នាក់ កំពុងព្យាយាម រក្សាអារម្មណ៍អវិជ្ជមាន របស់ពួកគេ។ នេះគឺជាការសម្តែងចេញ ​ដោយមិនដឹង​ខ្លួន​ ដើម្បីជួយធ្វើឱ្យ អារម្មណ៍របស់ពួកគេស្ងប់។

ចំណុច​មួយ​វិញទៀត ប្រសិនបើ​មនុស្សម្នាក់នោះ យក​ប្រអប់​ដៃ​កាន់​ដៃហើយ មេដៃបែរឡើងទៅលើ​ នេះគឺមាន​ន័យ​ថា គេជាមនុស្សដែលមាន ទំនុកចិត្តដែលកម្រ នឹងបាត់បង់ ការគ្រប់គ្រងខ្លួនឯង។

រូបតំណាង
រូបតំណាង

ខ. ដៃចុះក្រោម ដោយមានបាតដៃរួមគ្នា៖ មានន័យថា គេ​ជា​មនុស្សដែលមាន ភាពតានតឹង។

ដំណោះស្រាយ៖ ព្យាយាម​ធ្វើឱ្យ គេ​មានអារម្មណ៍ថា ងាយស្រួល នៅ ក្នុងស្ថានភាពនោះ​។ ព្យាយាមផ្លាស់ប្តូរ ប្រធានបទណែនាំឱ្យ ពួកគេអង្គុយ ប្រសិនបើពួកគេកំពុងឈរ។ អ្វីដែលសំខាន់បំផុតគឺ ធ្វើឱ្យពួកគេ ភ្លេចកាយវិការនោះ។

រូបតំណាង
រូបតំណាង

គ. ដាក់ដៃលើជង្គង់ ហើយធ្វើចលនា៖  មានន័យថា ពួកគេ​ចង់​បង្ហាញ​ថា​ វាគួរតែ​ដល់​ពេល ​ដើម្បីបញ្ចប់ការសន្ទនា នោះហើយ។

អ្នកជំនាញ ហៅឥរិយាបថនេះថា“ ការអង្គុយត្រៀមខ្លួន” ។ មនុស្សចាប់ផ្តើម ធ្វើចលនាដើម្បី ចៀសវាងការសន្ទនា ដែល​បង្ហាញ​ថា ​ពួកគេមានអារម្មណ៍ មិនស្រួល ក្នុងពេលដែល​កំពុង ធ្វើ​ការ​សន្ទនានោះទេ។

គន្លឹះ ៖ ព្យាយាមផ្លាស់ប្តូរ ប្រធានបទនៃ ការពិភាក្សារបស់អ្នក។ អ្នកគួរ​តែ​ចាប់ផ្តើម និយាយអំពីអ្វីមួយ ដែលរីករាយជាងនេះ ដូច្នេះ​មនុស្ស​ដែល ​អ្នកកំពុងតែសន្ទនា​ជាមួយ​នោះ អាចសម្រាកហើយវា នឹងងាយស្រួល ក្នុងការបន្តការសន្ទនា។

៦. របៀបនៃ​ការដាក់​ដៃ​ទាំងពីរ

រូបតំណាង
រូបតំណាង

មនុស្សម្នាក់នឹងធ្វើ កាយវិការនេះ លុះត្រាតែពួកគេមាន ទំនុកចិត្តខ្លាំង​និង​ អារម្មណ៍ថា មោទនភាពលើ​ខ្លួន​ឯង ។ ភាគច្រើនពួកគេ មិនមានអ្វីដែលត្រូវលាក់ ហើយពួកគេស្មោះត្រង់ ជាមួយអ្នកខ្លាំង។

សាកល្បង៖ អ្នកអាច​សាកល្បង ​ធ្វើ​នៅកាយ​វិការ​នេះ ​នោះ​អ្នកក៏​អាច​ មានអារម្មណ៍ ធូរស្រាលជាងមុន ព្រោះ​កាយ​វិការនេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ជឿជាក់ជាងមុន។

៧. ប៉ានស្មានកម្រិច​នៃ​ការ​ស្មុគស្មាញ​

រូបតំណាង
រូបតំណាង

កាយ​វិការ​តិចតួច ​ដូចជាការកែសម្រួលសក់ ឬការកាន់ចិញ្ចៀន បង្ហាញថាគេជា មនុស្សដែលមាន ការព្រួយបារម្ភ ។ វាមានន័យថា ពួកគេកំពុងតែ ​មាន​អារម្មណ៍ភ័យ ព្រួយ​បារម្ភ ក្នុងពេលនោះ។  

១. បុរស ៖ ជារឿយៗ គេតែងតែយក​ដៃ ប៉ះមុខ។

២. ស្ត្រី ៖ យក​ដៃប៉ះ សម្លៀកបំពាក់ និងសក់។

ព្រោះសកម្មភាពទាំងនេះ អាចជួយឱ្យពួកគេ មានស្ថេរភាព នៃចង្វាក់បេះដូង និងចិត្តស្ងប់ជាងមុន។

៨. ជើងគឺជាផ្នែកដែលស្មោះត្រង់បំផុតនៃរាងកាយ

ការញ័រជើង និងការស្ទាបជើង ជាធម្មតាបង្ហាញថា មនុស្សម្នាក់មាន អារម្មណ៍មិនស្រួល។ ប៉ុន្តែនេះមិនមែន តែងតែជាការពិតនោះទេ ហើយមានរឿងមួយចំនួន ដែលអ្នកគួរដឹង៖

ក. នៅពេលមនុស្សម្នាក់ចាប់ផ្តើមញ័រជើង របស់ពួកគេលឿនជាងមុន៖ វាប្រហែលជាដោយសារតែ ពួកគេបានលឺ នៅ​រឿងអ្វីដែលល្អ។

ខ. នៅពេលមនុស្សម្នាក់ឈប់ភ្លាមៗ ៖ នេះមានន័យថា អារម្មណ៍របស់ពួកគេ បានផ្លាស់ប្តូរយ៉ាងខ្លាំង ប្រហែលជា​អ្វី​ដែល​គេ​បាន​ស្តាប់​លឺ គឺ​រឿង​ដែលមិន​ល្អ​ ប៉ះពាល់​ដល់​ អារម្មណ៍ខ្លាំង​ផងដែរ​។  

កត់​ចំណាំ៖  ប្រសិនបើមនុស្សម្នាក់ អង្គុយដោយយក​ជើង របស់ពួកគេខ្វែងគ្នា ហើយបន្ទាប់មក ពួកគេចាប់ផ្តើមយក​ដៃ ប៉ះជង្គង់របស់ពួកគេ វាមានន័យថា ពួកគេ​កំពុងតែ ​បាត់​បង់​នៅភាពជឿជាក់ លើ​ខ្លួន​ឯងរបស់ពួកគេហើយ​។

៩. មើល​ទៅ​លើ​របៀបនៃ​កា​រឈរ

រូបតំណាង
រូបតំណាង

ក. ជើងបើកចំហធំទូលាយ៖ មានន័យ​ថា មនុស្សម្នាក់​នោះ កំពុងតែ​កំពុងព្យាយាម ធ្វើ​ឲ្យ​ខ្លួន​ឯង ​មាន​ទំនុក​ចិត្ត​ឡើង​វិញ។ នេះមានន័យថា មានអ្វីមួយដែលធ្វើឱ្យ ពួកគេមិនស្រួល។ ហើយបើ​ចម្ងាយកាន់តែឆ្ងាយ រវាងជើងពួកគេទាំងពីរ គឺមានន័យ​ថា​ពួកគេ ​ក៏កាន់តែព្រួយបារម្ភ។

ខ. ជើងខ្វែងគ្នា៖ ទីតាំងផ្ទុយ។ នេះមានន័យថា ពេលនេះ​គឺ ពួកគេ​មិន​គិត ​ខ្វល់ខ្វាយ​អំពី​អ្វី ​ច្រើន​នោះទេ ព្រោះ​ពួកគេកំពុងតែមាន អារម្មណ៍សុខស្រួល និងស្ងប់ស្ងាត់ផងដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T