យល់ដឹង៖ មនុស្សម្នាក់ អាចនិយាយកុហក ទៅកាន់អ្នកដទៃបាន ដោយមិនមានលេចចេញ នៅកំហុសឆ្គង តែពួកគេពិតជា មិនអាចកុហក ឬបំភ័នភ្នែកអ្នកដទៃ ពីសញ្ញានៃរាងកាយ ដែលពួកគេបាន បង្ហាញចេញមកនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រោះរាងកាយរបស់យើង មានភាពស្មោះត្រង់ ជាងពាក្យសម្តី ដែលនិយាយចេញមក។ រាល់កាយវិការទាំងអស់ ដែលមនុស្សម្នាក់ៗ សម្តែងចេញមក អាចធ្វើឲ្យ អ្នកសម្គាល់ដឹង អំពីចិត្តគំនិត របស់គេភ្លាមៗ ប្រសិនបើអ្នកមាន ការចាប់អារម្មណ៍ ខ្លាំងបន្តិចនោះ។
ខាងក្រោមនេះ គឺជាគន្លឹះក្នុងការសម្គាល់ មើលពីអត្តចរឹក របស់មនុស្ស ដែលនៅជុំវិញខ្លួនអ្នក ក៏ដូចជាមនុស្សដែល អ្នកកំពុងតែសន្ទនា ជាមួយក្នុងកិច្ចការងារ អ្វីមួយផងដែរ៕
ចង់ដឹងថាមានសញ្ញាអ្វីខ្លះសូមទៅតាមដានទាំងអស់គ្នា៖
១. ការចាប់ដៃ

អ្នកជំនាញនិយាយអំពីការចាប់ដៃគ្នា ៣ ប្រភេទ៖
ក. បន្ទាប - បាតដៃឡើងលើ
ខ. គ្របដណ្តប់ - បាតដៃចុះក្រោម
គ. ធម្មតា- ដៃរបស់មនុស្សទាំងពីរគឺស្ថិតក្នុងទីតាំងតែមួយស្មើគ្នា។
ប្រសិនបើមនុស្សម្នាក់ មានប្រភេទនៃ ការចាប់ដៃ បែបគ្រប់ដណ្តប់ ទៅលើអ្នកមានន័យថា គេជាប្រភេទមនុស្សដែលមិនទទួលយក យោបល់របស់នរណាម្នាក់ទេ ហើយក៏ប្រហែលជា មិនចូលចិត្តរង់ចាំ នៅការយល់ព្រម ពីអ្នកដូចគ្នាដែរ។ ការចាប់ដៃ តាមបែបទី១ និងទី៣ គឺជាមនុស្សដែលមាន អត្ថចរិតល្អប្រសើរ ជាងតាមបែបទី២ អ្នកនឹងអាចទទួលបានលទ្ធផលល្អ ប្រសិនបើអ្នក ពិភាក្សាប្រធានបទពិបាកៗ ឬប្រសិនបើអ្នកត្រូវ ការបញ្ចុះបញ្ចូល មនុស្សម្នាក់នោះអំពីអ្វីមួយ។
២. ការញញឹម

មើលតាមរយៈរបៀប ដែលមនុស្សម្នាក់ញញឹម។ បន្ទាប់ពីការពិនិត្យ យ៉ាងលឿន វានឹងងាយស្រួល សម្រាប់អ្នកដើម្បីប្រាប់ពី ភាពខុសគ្នា រវាងការញញឹមក្លែងក្លាយ និងការញញឹមពិតប្រាកដ ព្រោះក្នុងពេលដែលញញឹម ក្រុមផ្សេងៗ នៃសាច់ដុំនឹង ធ្វើការឆ្លើយតប ទៅកាន់ពួកគេ។
*ញញឹមពិតប្រាកដ ៖ Risorius (គឺជាសាច់ដុំទឹកមុខ) វាត្រូវបានប្រើប្រាស់។ ពួកគេនឹងជម្រុញ ឲ្យបបូរមាត់ឡើងទៅខាងលើ ហើយមានស្នាមជ្រួញ នៅជុំវិញភ្នែករបស់ពួកគេ ហើយស្បែកដែល នៅខាងក្រោមចញ្ចើម ក៏ធ្លាក់ចុះបន្តិចផងដែរ។
*ញញឹមក្លែងក្លាយ ៖ ការបញ្ឆោតសាច់ដុំនៃ អ្នកសើចត្រូវបានប្រើប្រាស់ ពួកគេនឹងប្រែជ្រុង នៃបបូរមាត់ចេញពីគ្នា ចំណែកផ្នែកខាងលើ នៃមុខនឹងមិនមាន នៅការប្រែប្រួលនោះទេ។
**នៅពេលដែល អ្នកសង្កេតឃើញ មនុស្សដែលញញឹម ដោយមានភាពស្មោះត្រង់បែបនេះ អ្នកអាចប្រាកដថា ពួកគេកំពុងតែមានអារម្មណ៍ ផាសុខភាពជាមួយអ្នកផងដែរ។
៣. មើលការបង្ហាញសញ្ញា

យើងទាំងអស់គ្នា តែងប្រើនៅសញ្ញាកាយវិការ ព្រោះវាកំពុងតែមាន ប្រជាប្រិយភាព ពីមួយជំនាន់ ទៅមួយជំនាន់ ហើយអ្នកគ្រប់គ្នា ក៏យល់ពីអត្ថន័យរបស់វា។ ពួកគេត្រូវបានគេហៅថា កាយវិការនៃនិមិត្តរូប។ ដូច្នេះសូមមើល ពីរបៀបដែលបុគ្គលនោះ ប្រើវាក្នុងការប្រាស្រ័យទាក់ទង៖
ប្រសិនបើអ្នកឃើញ មនុស្សម្នាក់បង្ហាញ“មេដៃ” ជាមួយនឹងបបូរមាត់ ដែលបិទញញឹមតិចៗ នេះមិនមែនជាសញ្ញាល្អទេ។ ភាគច្រើនមនុស្សទាំងនោះ មិនស្មោះត្រង់នឹងអ្នកទេ។ រួមទាំងស្ថានភាព ស្រដៀងគ្នានេះដែរ គឺនៅពេលមនុស្សម្នាក់ និយាយថា“ មែន” ហើយលើកស្មា របស់ពួកគេ។
៤. មើលដៃរបស់ពួកគេ

សញ្ញានៃការក្តោបដៃ នៃមនុស្សម្នាក់ៗ តែងតែបង្ហាញពី ការបារម្ភឬ អារម្មណ៍មិនល្អ៖
ក. ក្តាប់ដៃ ៖ ការក្តាប់ដៃនេះគឺ ប្រៀបដូចជា នៅពេលដែល មនុស្សម្នាក់ កំពុងកាន់វត្ថុតូចមួយ ដោយដៃទាំងពីរ។ កាយវិការទាំងនេះ អាចត្រូវបានប្រើ ក្នុងបំរែបំរួលផ្សេងៗគ្នា ហើយពេលខ្លះ វាក៏បញ្ជាក់ថា មនុស្សម្នាក់នោះ កំពុងតែមានអ្វីលាក់បាំង។
ខ. កាន់ដៃរួមគ្នា ៖ ក៏ប៉ុន្តែប្រសិនបើពួកគេ នោះកាន់ដៃរួមគ្នា មានន័យថាអ្នកអាចនឹង ពិបាកក្នុងការទទួលបានលទ្ធផលល្អ ជាមួយពួកគេ។
គន្លឹះ ៖ អ្នកអាចព្យាយាម និយាយសម្រួលអារម្មណ៍ ពួកគេបន្តិចដោយលើក យករឿងសប្បាយៗ យកមកជជែកជាមួយពួកគេ ដើម្បីឲ្យពួកគេ អាចមានអារម្មណ៍ សម្រាកនិងស្ងប់បន្តិច។
៥. មើលទៅបាតដៃ

ក. ក្តោបកំភួនដៃ៖ គឺជាសញ្ញាមួយ ដែលមនុស្សម្នាក់ កំពុងព្យាយាម រក្សាអារម្មណ៍អវិជ្ជមាន របស់ពួកគេ។ នេះគឺជាការសម្តែងចេញ ដោយមិនដឹងខ្លួន ដើម្បីជួយធ្វើឱ្យ អារម្មណ៍របស់ពួកគេស្ងប់។
ចំណុចមួយវិញទៀត ប្រសិនបើមនុស្សម្នាក់នោះ យកប្រអប់ដៃកាន់ដៃហើយ មេដៃបែរឡើងទៅលើ នេះគឺមានន័យថា គេជាមនុស្សដែលមាន ទំនុកចិត្តដែលកម្រ នឹងបាត់បង់ ការគ្រប់គ្រងខ្លួនឯង។

ខ. ដៃចុះក្រោម ដោយមានបាតដៃរួមគ្នា៖ មានន័យថា គេជាមនុស្សដែលមាន ភាពតានតឹង។
ដំណោះស្រាយ៖ ព្យាយាមធ្វើឱ្យ គេមានអារម្មណ៍ថា ងាយស្រួល នៅ ក្នុងស្ថានភាពនោះ។ ព្យាយាមផ្លាស់ប្តូរ ប្រធានបទណែនាំឱ្យ ពួកគេអង្គុយ ប្រសិនបើពួកគេកំពុងឈរ។ អ្វីដែលសំខាន់បំផុតគឺ ធ្វើឱ្យពួកគេ ភ្លេចកាយវិការនោះ។

គ. ដាក់ដៃលើជង្គង់ ហើយធ្វើចលនា៖ មានន័យថា ពួកគេចង់បង្ហាញថា វាគួរតែដល់ពេល ដើម្បីបញ្ចប់ការសន្ទនា នោះហើយ។
អ្នកជំនាញ ហៅឥរិយាបថនេះថា“ ការអង្គុយត្រៀមខ្លួន” ។ មនុស្សចាប់ផ្តើម ធ្វើចលនាដើម្បី ចៀសវាងការសន្ទនា ដែលបង្ហាញថា ពួកគេមានអារម្មណ៍ មិនស្រួល ក្នុងពេលដែលកំពុង ធ្វើការសន្ទនានោះទេ។
គន្លឹះ ៖ ព្យាយាមផ្លាស់ប្តូរ ប្រធានបទនៃ ការពិភាក្សារបស់អ្នក។ អ្នកគួរតែចាប់ផ្តើម និយាយអំពីអ្វីមួយ ដែលរីករាយជាងនេះ ដូច្នេះមនុស្សដែល អ្នកកំពុងតែសន្ទនាជាមួយនោះ អាចសម្រាកហើយវា នឹងងាយស្រួល ក្នុងការបន្តការសន្ទនា។
៦. របៀបនៃការដាក់ដៃទាំងពីរ

មនុស្សម្នាក់នឹងធ្វើ កាយវិការនេះ លុះត្រាតែពួកគេមាន ទំនុកចិត្តខ្លាំងនិង អារម្មណ៍ថា មោទនភាពលើខ្លួនឯង ។ ភាគច្រើនពួកគេ មិនមានអ្វីដែលត្រូវលាក់ ហើយពួកគេស្មោះត្រង់ ជាមួយអ្នកខ្លាំង។
សាកល្បង៖ អ្នកអាចសាកល្បង ធ្វើនៅកាយវិការនេះ នោះអ្នកក៏អាច មានអារម្មណ៍ ធូរស្រាលជាងមុន ព្រោះកាយវិការនេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ជឿជាក់ជាងមុន។
៧. ប៉ានស្មានកម្រិចនៃការស្មុគស្មាញ

កាយវិការតិចតួច ដូចជាការកែសម្រួលសក់ ឬការកាន់ចិញ្ចៀន បង្ហាញថាគេជា មនុស្សដែលមាន ការព្រួយបារម្ភ ។ វាមានន័យថា ពួកគេកំពុងតែ មានអារម្មណ៍ភ័យ ព្រួយបារម្ភ ក្នុងពេលនោះ។
១. បុរស ៖ ជារឿយៗ គេតែងតែយកដៃ ប៉ះមុខ។
២. ស្ត្រី ៖ យកដៃប៉ះ សម្លៀកបំពាក់ និងសក់។
ព្រោះសកម្មភាពទាំងនេះ អាចជួយឱ្យពួកគេ មានស្ថេរភាព នៃចង្វាក់បេះដូង និងចិត្តស្ងប់ជាងមុន។
៨. ជើងគឺជាផ្នែកដែលស្មោះត្រង់បំផុតនៃរាងកាយ
ការញ័រជើង និងការស្ទាបជើង ជាធម្មតាបង្ហាញថា មនុស្សម្នាក់មាន អារម្មណ៍មិនស្រួល។ ប៉ុន្តែនេះមិនមែន តែងតែជាការពិតនោះទេ ហើយមានរឿងមួយចំនួន ដែលអ្នកគួរដឹង៖
ក. នៅពេលមនុស្សម្នាក់ចាប់ផ្តើមញ័រជើង របស់ពួកគេលឿនជាងមុន៖ វាប្រហែលជាដោយសារតែ ពួកគេបានលឺ នៅរឿងអ្វីដែលល្អ។
ខ. នៅពេលមនុស្សម្នាក់ឈប់ភ្លាមៗ ៖ នេះមានន័យថា អារម្មណ៍របស់ពួកគេ បានផ្លាស់ប្តូរយ៉ាងខ្លាំង ប្រហែលជាអ្វីដែលគេបានស្តាប់លឺ គឺរឿងដែលមិនល្អ ប៉ះពាល់ដល់ អារម្មណ៍ខ្លាំងផងដែរ។
កត់ចំណាំ៖ ប្រសិនបើមនុស្សម្នាក់ អង្គុយដោយយកជើង របស់ពួកគេខ្វែងគ្នា ហើយបន្ទាប់មក ពួកគេចាប់ផ្តើមយកដៃ ប៉ះជង្គង់របស់ពួកគេ វាមានន័យថា ពួកគេកំពុងតែ បាត់បង់នៅភាពជឿជាក់ លើខ្លួនឯងរបស់ពួកគេហើយ។
៩. មើលទៅលើរបៀបនៃការឈរ

ក. ជើងបើកចំហធំទូលាយ៖ មានន័យថា មនុស្សម្នាក់នោះ កំពុងតែកំពុងព្យាយាម ធ្វើឲ្យខ្លួនឯង មានទំនុកចិត្តឡើងវិញ។ នេះមានន័យថា មានអ្វីមួយដែលធ្វើឱ្យ ពួកគេមិនស្រួល។ ហើយបើចម្ងាយកាន់តែឆ្ងាយ រវាងជើងពួកគេទាំងពីរ គឺមានន័យថាពួកគេ ក៏កាន់តែព្រួយបារម្ភ។
ខ. ជើងខ្វែងគ្នា៖ ទីតាំងផ្ទុយ។ នេះមានន័យថា ពេលនេះគឺ ពួកគេមិនគិត ខ្វល់ខ្វាយអំពីអ្វី ច្រើននោះទេ ព្រោះពួកគេកំពុងតែមាន អារម្មណ៍សុខស្រួល និងស្ងប់ស្ងាត់ផងដែរ។