ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលា ដំបូង រាជធានីភ្នំពេញ លោក សេង នាង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៣ បាន ចេញដីកាឃុំខ្លួន បុរសជន ជាតិព័រទុយហ្គាល បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្ម ភាព គាស់បន្ទប់សណ្ឋាគារសាន់ថោន លួច ទ្រព្យសម្បត្ដិ ។

ចៅក្រមលោក សេង នាង បានសម្រេច ឃុំខ្លួនជនបរទេសរូបនេះ ដាក់ពន្ធនាគារ ព្រៃស ដោយចោទប្រកាន់ពីបទ លួចមាន ស្ថានទម្ងន់ ឬប្រព្រឹត្ដ អំពើប្លន់ តាមមាត្រា ២១៦, ២១៥, ២២០, ២២១, ២២២ នៃ ក្រមព្រហ្មទណ្ឌ ហើយជនសង្ស័យអាច ប្រឈមមុខ និងជាប់ពន្ធនាគារច្រើនជាង ៥ ឆ្នាំ ។

គួរបញ្ជាក់ថា បុរសស្បែកសរ ជនជាតិអឺរ៉ុបម្នាក់ ជាប់ចោទ ពីបទ ប្រព្រឹត្ដិ អំពើចោរកម្ម ដ៏សកម្ម ដែល សកម្មភាព នៅតាមបណ្ដា ការិយាល័យ ធ្វើការ គ្រឹះស្ថាន ធំៗ ជាពិសេស នៅតាមសណ្ឋាគារ ជាដើម ត្រូវបាន សមត្ថកិច្ច ធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានហើយ ។ នេះចាត់ទុកជាករណី ដ៏កម្រណាស់ នៅប្រ ទេសកម្ពុជាយើង ដែល ពីមុនមកអំពើ ឆបោក ឆក់ ប្លន់ ឫ បទល្មើស លួចចំពោះជនជាតិ អឺរ៉ុប ស្ទើរពុំ ធ្លាប់មានទេ។ ជាក់ស្ដែង ជនជាតិ ស្បែកសរម្នាក់ មានវ័យប្រមាណ ជា ៤៥ ឆ្នាំ ត្រូវបានសន្ដិសុខ ចាប់ ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច នគរបាល ព្រហ្ម ទណ្ឌ ខណ្ឌសែនសសុខ ចាត់ការ តាម នីតិវិធីច្បាប់ បន្ទាប់ពី បុរសបរទេស រូបនេះ ធ្វើសកម្មភាពគាស់ បន្ទប់ ដាក់សម្ភារៈ ជាន់ទី៥ របស់សណ្ឋាគារ សាន់ថោន ដែលមានទីតាំង ក្បែរ ផ្សារ រតនៈ ផ្លាហ្សា ស្ថិតនៅលើដង ផ្លូវ សហពន័្ធរុស្សី ក្នុង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

តាមការបញ្ជាក់ពី សន្ដិសណ្ឋាគារ ឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ ៣ និង ៣០នាទី រសៀលថ្ងៃទី២៨ ខែមេសា ជនបរទេសរូបនេះ បានទៅរកជួល បន្ទប់ស្នាក់នៅ រហូតដល់ម៉ោង ៤ ថ្ងៃ ដដែល ស្រាប់តែ សន្ដិសុខឃើញ ជន សង្ស័យ ដើរឡើងទៅជាន់ទី ៥ ដែលជាជាន់ សម្រាប់ដាក់សម្ភារៈ រួចធ្វើ សកម្មភាព គាស់ទ្វារ បន្ទប់ទើបនាំគ្នាព័ទ្ធ ចាប់ប្រគល់ ឲ្យសមត្ថកិច្ចតែម្តង ។ ក្រោយត្រូវបានសាកសួរ នៅអធិការ ដ្ឋាន នគរបាល ខណ្ឌសែនសុខ និង ដោយមានសុំណុំ រឿងចាស់ ដែលខាងការិយាល័យ ជនបរទេស រាជធានីភ្នំពេញ ធ្លាប់បានទទួលនូវ បណ្ដឹងពីជន បរទេសទើបគេដឹងថា ជន សង្ស័យ នេះ មានឈ្មោះ ប៉ូរ៉េ វ៉ាកូ អាយុ ៤៥ ឆ្នាំ មានដើម កំណើតជាតិ ព័រទុយហ្គាល ចូលមកស្រុកខ្មែរ ក្នុងនាម ជាអ្នកទេស ចរណ៍ ។ ទោះជា យ៉ាងណាក៏ ដោយ ជនបរទេសរូបនេះ មិនបានប្រាប់ ពីកន្លែងស្នាក់នៅ អចិន្ដ្រៃយ៍ របស់ខ្លួននៅក្នុង ប្រទេសកម្ពុជាទេ។

តាមឯកសារ ដែលខាងការិយាល័យ ជនបរទេសបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៉ូរ៉េ វ៉ាកូ ធ្លាប់ធ្វើ សកម្ម ភាពចូលលួចយកកុំព្យូទ័រ ឡេបថប អស់ ៧ គ្រឿង ទូរស័ព្ទ ដៃចំនួន ២ គ្រឿង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៣ នៅចំណុចផ្ទះលេខ ១៩៨ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ហើយសមត្ថកិច្ច កំពុងស្វែង រកចាប់ខ្លួន តាមរយៈរូបភាព ដែលកាមមេរ៉ា ចាប់រូបភាព បាន អំឡុង ពេលដែលជន សង្សយ័រូបនេះ កំពុងធ្វើសកម្មភាព ៕





ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]