ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ ដែល ម្នាក់ ជំនាញខាងលួចម៉ាញ៉េតូម៉ូតូ និងម្នាក់ ទៀត ប្រើកាំភ្លើងជ័រ ដើម្បីធ្វើសកម្មភាព ប្លន់ប្រជាពលរដ្ឋ នៅ តាមផ្លូវនោះត្រូវបាន កម្លាំងនគរបាល ខណ្ឌសែនសុខ និងកម្លាំង នគរបាលមូលដ្ឋាន ឃាត់ខ្លួនបានជាបន្ដបន្ទាប់ បញ្ជូនទៅកាន់សាលាដំបូង រាជ ធានី ភ្នំពេញ ចាត់ការតាម ផ្លូវច្បាប់ ។

យោងតាមមន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា កាលពីវេលាម៉ោង ៤ និង៣០ នាទីរសៀលថ្ងៃ ទី៣០ ខែមេសា កម្លាំងនគរ បាល បានឃាត់ ខ្លួន ជនសង្ស័យម្នាក់នៅមុខ ស្ថានីយប្រេងឥន្ធនៈតេលា ក្នុង ភូមិចុងថ្នល់ ខាងកើត សង្កាត់ទឹកថ្លា បន្ទាប់ពីជនសង្ស័យ រូបនេះ កំពុងធ្វើសកម្មភាព លួចម៉ាញ៉េតូ របស់ ប្រជាពលរដ្ឋ ដែលចតម៉ូតូនៅចំណុច កើតហេតុខាងលើ ។

មន្ដ្រីនគរបាលបានបន្ដថា ជនសង្ស័យរូប នេះ មានឈ្មោះ ផា ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាអ្នកគិតលុយ ក្នុងស្ថានីយប្រេង ឥន្ធនៈមួយកន្លែង ហើយក្រោយការឃាត់ ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតប្រដាប់ ឆ្កឹះ ម៉ាញ៉េតូ សម្រាប់ទុកធ្វើសកម្មភាព ។  បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ កាលពី ពេលកន្លងទៅ ត្រូវ បានប្រជាពលរដ្ឋឱ្យដឹង ថា ជាចោរម្នាក់ជំនាញលួចម៉ាញ៉េតូម៉ូតូ  បន្ទាប់ពីប្រជាពលរដ្ឋ ទុកម៉ូតូនៅកន្លែងណាមួយនោះ ពោលគឺគ្រាន់តែរូបគេអង្គុយលើ ម៉ូតូ គឺអាចលួចបានហើយ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលា ការ ចាត់ការតាមផ្លូវ ច្បាប់ ។

ដោយឡែកករណីទី២ កម្លាំងនគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀត ពីបទ ប្រើ ប្រាស់កាំភ្លើងជ័រ ដើម្បីធ្វើសកម្មភាពប្លន់ ប្រជាពលរដ្ឋ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើ ឡើង កាលពីវេលាម៉ោង ២ និង៣០នាទី យប់រំលងអាធ្រាត្រឈាន ចូល ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវ បេតុង មុខមន្ទីរពេទ្យលោកសង្ឃ ក្នុង ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ។ មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា ជនសង្ស័យរូបនេះ មានឈ្មោះ ចាន់ រិទ្ធី អាយុ ៣០ឆ្នាំ មុខរបរ មិនពិត ប្រាកដ ហើយការឃាត់ខ្លួនជន សង្ស័យរូបនេះបាន ធ្វើឡើង ខណៈដែលជនសង្ស័យខាងលើ កំពុងឈរ ម្នាក់ឯង ដោយមានកាន់កាំភ្លើង ជ័រ ប្រុងធ្វើសកម្មភាព ប្លន់ប្រជាពលរដ្ឋ ហើយក្រោយការឃាត់ខ្លួនរួចមក សមត្ថ កិច្ចបានដកហូតម៉ូតូ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលា ការ ចាត់ការតាមផ្លូវច្បាប់។




ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]