ដើម្បីបញ្ចប់កុងត្រារបស់ Suarez មុនកំណត់ ក្លិប Barcelona ត្រូវតែធ្វើរឿងមួយនេះ

//s4.kh1.co/34/34b4de1cd9f85667ad7698f0728932b2f3c5ccb3.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តាមរបាយការណ៍ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបង់ ១២លានផោន (១៤លានអឺរ៉ូ) ដើម្បីផ្តាច់កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយ Luis Suarez។

តាមរបាយការណ៍ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបង់ ១២លានផោន (១៤លានអឺរ៉ូ) ដើម្បីផ្តាច់កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ កីឡាករ Luis Suarez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ក្រោយអ្នកចាត់ការថ្មីលោក Ronald Koeman ចូលមកដឹកនាំ លោកបានបញ្ជាក់ថា ខ្សែប្រយុទ្ធមិនស្ថិតក្នុងទម្រង់ដែលគាត់ចង់បាននោះទេ ហើយមានបំណងចង់លក់ចេញឱ្យបានឆាប់។

លោក Ronald Koeman និង កីឡាករ Luis Suarez
លោក Ronald Koeman និង កីឡាករ Luis Suarez

អ៊ីចឹងហើយខ្សែប្រយុទ្ធរូបនេះត្រូវតែស្វែងរកក្លិបថ្មីលេង ​ព្រោះ​បើ​នៅ​ទៀត​ក៏​មិន​មាន​ឱកាស​បាន​លេង​ដដែល។ តែ​ដោយសារ​កុងត្រា​នៅ​សល់​១​ឆ្នាំ​ទៀត ទើប Barcelona ​ចង់​ឱ្យ​១២​លាន​ផោន​ទៅ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដើម្បីផ្តាច់កុងត្រាតែម្ដង។

កីឡាករ Luis Suarez
កីឡាករ Luis Suarez

គួរឱ្យដឹងផងដែរថា ​បច្ចុប្បន្ន​នេះ​ក៏​មាន​ក្លិបជាច្រើនទាក់ទងដើម្បីនាំយកអតីតខ្សែប្រយុទ្ធ Liverpool ​ខាង​លើ​ទៅ​លេង​ផងដែរ ដោយក្នុងនោះមាន Juventus ជាដើម៕

ប្រភពDailymail

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T