តាមរបាយការណ៍ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបង់ ១២លានផោន (១៤លានអឺរ៉ូ) ដើម្បីផ្តាច់កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ កីឡាករ Luis Suarez។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយអ្នកចាត់ការថ្មីលោក Ronald Koeman ចូលមកដឹកនាំ លោកបានបញ្ជាក់ថា ខ្សែប្រយុទ្ធមិនស្ថិតក្នុងទម្រង់ដែលគាត់ចង់បាននោះទេ ហើយមានបំណងចង់លក់ចេញឱ្យបានឆាប់។
អ៊ីចឹងហើយខ្សែប្រយុទ្ធរូបនេះត្រូវតែស្វែងរកក្លិបថ្មីលេង ព្រោះបើនៅទៀតក៏មិនមានឱកាសបានលេងដដែល។ តែដោយសារកុងត្រានៅសល់១ឆ្នាំទៀត ទើប Barcelona ចង់ឱ្យ១២លានផោនទៅខ្សែប្រយុទ្ធរូបនេះដើម្បីផ្តាច់កុងត្រាតែម្ដង។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះក៏មានក្លិបជាច្រើនទាក់ទងដើម្បីនាំយកអតីតខ្សែប្រយុទ្ធ Liverpool ខាងលើទៅលេងផងដែរ ដោយក្នុងនោះមាន Juventus ជាដើម៕
ប្រភព៖ Dailymail