បរទេស៖ អតីតកីឡាករជើងចាស់លោក Michael Owen បានជម្រុញឱ្យ Manchester United បណ្តេញលោក Erik Ten Hag ចេញពីតំណែងឥឡូវនេះ ហើយបានចុចឈ្មោះយកលោក Steve McClaren ដើម្បីមកជំនួសតំណែងបុរសសញ្ជាតិ ហូឡង់ រូបនេះរហូតដល់ដំណាច់រដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កៅអីរបស់លោក Ten Hag ឥឡូវនេះកំពុងតែឡើងកម្តៅខ្លាំងម្តងទៀតហើយ បន្ទាប់ពី Man UTD បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Crystal Palace នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League កាលពីយប់ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ។
បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីយប់មិញភ្លាម, លោក Owen បានមានប្រសាសន៍ប្រាប់ Premier League Production យ៉ាងដូច្នេះថា៖
ក្រោយមកលោក Owen ត្រូវបានគេសួរថា តើលោក McClaren អាចមកដឹកនាំ Man UTD បណ្តោះអាសន្នបានទេ? ភ្លាមនោះលោក Owen បានឆ្លើយទៅវិញថា៖
គួរបញ្ជាក់ថា លោក Steve McClaren គឺធ្លាប់ជាអតីតអ្នកចាត់ការរបស់ Newcastle កាលពីរដូវកាល ២០១៥-២០១៦, ក្លិប Derby និង QPR ជាដើម ខណៈបច្ចុប្បន្នលោកកំពុងជាជំនួយការផ្ទាល់របស់លោក Ten Hag នៅ Man UTD នេះតែម្តង។
ប្រភព៖ Metro