តើ​អ្នកនិងដៃគូ យល់​គ្នា ​កម្រិតណា? ចំណាយ​ពេល​ ឆ្លើយ​សំណួរ​ខាងក្រោមនេះ​ ដើម្បី​ដឹងចម្លើយ

//s6.kh1.co/81/81f27a6929d95c5ea2b03f15b6932fb625010e6f.jpg
យល់ដឹង

 ០១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាមួយ​នឹង​រឿង​រ៉ាវកន្លង​មកនៅពេ​លដែល​មនុស្ស​ពីរនាក់​បាន​ទាក់ទងគ្នាមិនថា​សប្បាយ​ឬក្រៀម​ក្រំ​នោះទេ តើ​អ្នក​ជឿ​ទេថា​អ្នកទាំងពីរ​ពិត​ជា​បាន​យល់​ពីគ្នាបានដល់​កម្រិត​ណា។

យល់ដឹង៖ ក្តីស្រលាញ់​ពិត​ជា​អារម្មណ៍​មួយ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ទាញនាំ​ឲ្យ​មនុស្ស​ស្រី​ប្រុស​២នាក់​បាន​មក​ស្គាល់គ្នា ហើយ​អ្វី​ដែល​អាច​នាំ​ឲ្យ​គូ​ស្នេហ៍មួយ​គូអាច​បន្ត​ដំណើ​រដ៏​យូរអង្វែង​ជាមួយ​គ្នានោះគឺកា​រចេះ​យល់​ពីគ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណាយ​ពេលស្តាប់​ យល់​ និង​ឆន្ទៈក្នុង​ការ​ចែក​រំលែក​ជាមួយ​គ្នា​គឺ​ជា​អ្វី​ដែល​អាច​ជួយ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​បាន​ល្អ​ប្រសើរ និង​យូរអង្វែង​ជាមួយគ្នា។ ទំនាក់​ទំនង​មួយមិនអាចបន្ត​ទៅមុខ​បាន​រលូន​នោះទេ ​ប្រសិនបើ​មាន​តែ​ភាគីម្ខាង​ខំប្រឹង​តាម​យក​ចិត្តយក​ថ្លើមគេ​តែម្ខាងនោះ។

បើ​ចង់​ដឹង​ថា​ទំនាក់​ទំនង​របស់​អ្នក​កំពុងតែ​ឈាន​ដល់​កម្រិត​ណា​ទៅ​ហើយ​នោះ សូម​មក​សាកល្បង​ឆ្លើយ​នៅ​សំណួរអំពី​ទំនាក់​ទំនង​របស់​អ្នកជាមួយ​សំណួរទាំង​២២​ទាំងអស់​នេះជាមួយ​គ្នា​។ ឆ្លើយ​ជា​ទម្រង់សំណួរ​Yes/No នោះអ្នក​នឹង​អាច​បាន​ដឹង​ចម្លើយ​៕

រូបតំណាង
រូបតំណាង

១. ​តើ​អ្នក​បាន​ស្គាល់​ពី ​ឈ្មោះ​មិត្ត​ភក្តិ​ជិត​ស្និទ្ធរបស់គេ​ទេ​?

២. តើ​អ្នក​ដឹង​ថា​បញ្ហាស្មុគស្មាញ​ អ្វី​ដែល​ដៃគូអ្នកកំពុងតែ​ប្រឈម​មុខទេ?

៣. ក្នុង​ពេល​ថ្មីៗនេះ តើ​អ្នក​ដឹងទេថា​តើ​អ្នកណា​ដែល​ធ្វើ​ឲ្យ​ដៃគូអ្នកខឹង​?

៤. តើ​អ្នក​ដឹងទេ​ថា​ដៃគូអ្នក​មាន​ក្តី​ស្រមៃ​អ្វី?

៥. តើ​អ្វី​ដែលជា​ទស្សនៈវិស័យ​នៅក្នុងជីវិត​​នាងឬគាត់​​?

៦. តើ​អ្នក​អាច​ដឹង​ទេ​ថា​តើ​ទំនាក់​ទំនងបែបណាដែល​ដៃគូអ្នក​ស្អប់​បំផុត?

៧. តើ​នាងឬគាត់​យល់​ពី​អ្នកទេ?

៨. នៅពេល​ដែលអ្នក​នៅឆ្ងាយពីគ្នា មាន​អារម្មណ៍​នឹកគ្នា​ដែរទេ?

៩. តើ​អ្នកចូលចិត្តថើប​ឬ​ឳបដៃគូដែរទេ?

១០. តើ​នា​ងឬគាត់​គោរពអ្នកដែរឬទេ?

រូបតំណាង
រូបតំណាង

១១. នៅក្នុង​កាលៈទេសៈដែល​លំបាក តើ​អ្នក​តែងតែមាន​អារម្មណ៍​ចង់​បែក​ពីគ្នា​ដែរឬទេ?

១២. តើ​សម្រាប់​អ្នកទាំងពីរ​ភាព​រ៉ូមេរិកពិតជា​សំខាន់​មិនអាច​ខ្វះបានមែនទេ​?

១៣. តើ​ដៃគូអ្នក​រំភើប​នឹង​អ្វី​ដែល​អ្នក​ធ្វើ​ទៅ​ឲ្យគ្នា​ទៅ​វិញ​ទៅមក​ដែរទេ?

១៤. តើ​ដៃគូអ្នក​ចូលចិត្ត​ចរឹកលក្ខណៈរបស់អ្នក​ដែរ​ឬទេ​?

១៥. តើ​ដៃគូអ្នករីករាយ​នឹង​ជួប​អ្នក បន្ទាប់​ពី​ការ​ធ្វើ​ការ​ងារ​ដ៏មមាញឹក​ពេញ​មួយ​ថ្ងៃដែរទេ​?

១៧. តើ​ដៃគូអ្នក​ជា​មិត្ត​ជិត​ស្និទ្ធរបស់​អ្នក​ដែរទេ?

១៨. តើ​ដៃគូអ្នក​ចូលចិត្ត​ផ្ញើសារ និង​ចែក​រំលែករឿងរ៉ាវ​ជាមួយ​អ្នក​ដែរទេ​?

១៩.​ នៅពេលអ្នក​ពីរពិភាក្សាគ្នាតែងតែមានការផ្លាស់ប្តូររវាង​ភាគីនីមួយៗ អាចបញ្ចេញមតិនិងយោបល់ផ្ទាល់ខ្លួនជំនួសឱ្យការនិយាយតែម្ខាងដែរឬទេ?

២០. តើគាត់ឬនាងតែងតែស្តាប់អ្នក ដោយការគោរពបើទោះបី​ជាគេមិនយល់​ស្របក៏ដោយដែរទេ?

២១. នៅពេលដែលអ្នកត្រូវដោះស្រាយបញ្ហាតើគាត់ឬនាងរកវិធីជួយអ្នកទេ?

២២. តើភាពសុខដុមរមនារបស់អ្នក ផ្អែកលើតម្លៃនិងគោលដៅក្នុងជីវិតរបស់អ្នកដែរទេ?

សំណួរចំនួន ២២ បានកន្លងផុតទៅហើយឥឡូវរាប់ចំនួនចម្លើយ“ Yes / No” តើអ្នកមានYes ប៉ុន្មាន និង​No ប៉ុន្មាន?

រូបតំណាង
រូបតំណាង

*ចម្លើយតិចជាង៧ សំណួរ

អ្នកទាំងពីរត្រូវការ ពេលវេលាដើម្បីស្វែង​យល់​ពី ​ដៃគូម្ខាងទៀត ​ឲ្យ​បាន​ច្រើន​ជាង​នេះ​។ បច្ចុប្បន្ននេះ ទំនាក់ទំនងរបស់អ្នក មានបញ្ហាដែលមិនអាច ដោះស្រាយបាន។

ប្រសិនបើអ្នក ចង់ឈានទៅមុខបន្ត​ទៀត ​ជាមួយ​ដៃគូ ភាគីម្ខាងៗ ត្រូវចាត់វិធានការផ្លាស់ប្តូរ។ សិក្សាពីមនុស្សម្នាក់ទៀត ស្តាប់គាត់ចែករំលែក កាន់តែច្រើន អ្នកនឹងយល់ពីអារម្មណ៍របស់គាត់។ ការយល់ដឹង និងការចែករំលែក តែងតែជាគន្លឹះ ​ដ៏សំខាន់​ដើម្បី​ជួយ​ឲ្យ​អ្នក​បង្កើត ​ស្នេហាអ្នក​ប្រកបដោយ សុភមង្គលនិងយូរអង្វែង។

*ចាប់ពី៨-១៤ សំណួរ

នេះប្រហែលជា ពេលវេលារសើបបំផុត ក្នុងទំនាក់ទំនងរបស់អ្នក។ រហូតមកដល់ពេលនេះ អ្នកតែងតែគិតដោយទំនុកចិត្តថា អ្នកជាមនុស្សម្នាក់ ដែលយល់ពីដៃគូ របស់អ្នកបានល្អ ប៉ុន្តែការពិតបង្ហាញថា វាមិនពិតដូចអ្នកគិតទេ។

មានរឿងជាច្រើន ដែលអ្នកគិតថា អ្នកយល់ប៉ុន្តែនោះ មិនមែនជាការគិត របស់ដៃគូអ្នក​នោះទេ។ និយាយឱ្យកាន់តែច្រើន ស្តាប់ឱ្យកាន់តែច្បាស់ ដើម្បីស្វែង​យល់ពី អារម្មណ៍គ្នា​ទៅ វិញ​ទៅមក​។

*លើសពី ១៥ សំណួរ

អ្នកនិងដៃគូ ពិតជាស្គាល់គ្នាច្បាស់ណាស់។ ទំនាក់ទំនងរបស់អ្នក គឺរឹងមាំហើយត្រូវបាន បង្កើតឡើងដោយការស្តាប់ ការយល់ដឹង និងឆន្ទៈក្នុងការចែករំលែក។ អ្នកទាំងពីរនឹងបន្តដំណើរ ជាមួយគ្នាតាមមាគ៌ា កសាងជីវិត ប្រកបដោយសុភមង្គល។

ប្រភព៖ eva.vn , Marriage.com

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T