យល់ដឹង៖ ក្តីស្រលាញ់ពិតជាអារម្មណ៍មួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលទាញនាំឲ្យមនុស្សស្រីប្រុស២នាក់បានមកស្គាល់គ្នា ហើយអ្វីដែលអាចនាំឲ្យគូស្នេហ៍មួយគូអាចបន្តដំណើរដ៏យូរអង្វែងជាមួយគ្នានោះគឺការចេះយល់ពីគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណាយពេលស្តាប់ យល់ និងឆន្ទៈក្នុងការចែករំលែកជាមួយគ្នាគឺជាអ្វីដែលអាចជួយឲ្យទំនាក់ទំនងរបស់អ្នកបានល្អប្រសើរ និងយូរអង្វែងជាមួយគ្នា។ ទំនាក់ទំនងមួយមិនអាចបន្តទៅមុខបានរលូននោះទេ ប្រសិនបើមានតែភាគីម្ខាងខំប្រឹងតាមយកចិត្តយកថ្លើមគេតែម្ខាងនោះ។
បើចង់ដឹងថាទំនាក់ទំនងរបស់អ្នកកំពុងតែឈានដល់កម្រិតណាទៅហើយនោះ សូមមកសាកល្បងឆ្លើយនៅសំណួរអំពីទំនាក់ទំនងរបស់អ្នកជាមួយសំណួរទាំង២២ទាំងអស់នេះជាមួយគ្នា។ ឆ្លើយជាទម្រង់សំណួរYes/No នោះអ្នកនឹងអាចបានដឹងចម្លើយ៕
១. តើអ្នកបានស្គាល់ពី ឈ្មោះមិត្តភក្តិជិតស្និទ្ធរបស់គេទេ?
២. តើអ្នកដឹងថាបញ្ហាស្មុគស្មាញ អ្វីដែលដៃគូអ្នកកំពុងតែប្រឈមមុខទេ?
៣. ក្នុងពេលថ្មីៗនេះ តើអ្នកដឹងទេថាតើអ្នកណាដែលធ្វើឲ្យដៃគូអ្នកខឹង?
៤. តើអ្នកដឹងទេថាដៃគូអ្នកមានក្តីស្រមៃអ្វី?
៥. តើអ្វីដែលជាទស្សនៈវិស័យនៅក្នុងជីវិតនាងឬគាត់?
៦. តើអ្នកអាចដឹងទេថាតើទំនាក់ទំនងបែបណាដែលដៃគូអ្នកស្អប់បំផុត?
៧. តើនាងឬគាត់យល់ពីអ្នកទេ?
៨. នៅពេលដែលអ្នកនៅឆ្ងាយពីគ្នា មានអារម្មណ៍នឹកគ្នាដែរទេ?
៩. តើអ្នកចូលចិត្តថើបឬឳបដៃគូដែរទេ?
១០. តើនាងឬគាត់គោរពអ្នកដែរឬទេ?
១១. នៅក្នុងកាលៈទេសៈដែលលំបាក តើអ្នកតែងតែមានអារម្មណ៍ចង់បែកពីគ្នាដែរឬទេ?
១២. តើសម្រាប់អ្នកទាំងពីរភាពរ៉ូមេរិកពិតជាសំខាន់មិនអាចខ្វះបានមែនទេ?
១៣. តើដៃគូអ្នករំភើបនឹងអ្វីដែលអ្នកធ្វើទៅឲ្យគ្នាទៅវិញទៅមកដែរទេ?
១៤. តើដៃគូអ្នកចូលចិត្តចរឹកលក្ខណៈរបស់អ្នកដែរឬទេ?
១៥. តើដៃគូអ្នករីករាយនឹងជួបអ្នក បន្ទាប់ពីការធ្វើការងារដ៏មមាញឹកពេញមួយថ្ងៃដែរទេ?
១៧. តើដៃគូអ្នកជាមិត្តជិតស្និទ្ធរបស់អ្នកដែរទេ?
១៨. តើដៃគូអ្នកចូលចិត្តផ្ញើសារ និងចែករំលែករឿងរ៉ាវជាមួយអ្នកដែរទេ?
១៩. នៅពេលអ្នកពីរពិភាក្សាគ្នាតែងតែមានការផ្លាស់ប្តូររវាងភាគីនីមួយៗ អាចបញ្ចេញមតិនិងយោបល់ផ្ទាល់ខ្លួនជំនួសឱ្យការនិយាយតែម្ខាងដែរឬទេ?
២០. តើគាត់ឬនាងតែងតែស្តាប់អ្នក ដោយការគោរពបើទោះបីជាគេមិនយល់ស្របក៏ដោយដែរទេ?
២១. នៅពេលដែលអ្នកត្រូវដោះស្រាយបញ្ហាតើគាត់ឬនាងរកវិធីជួយអ្នកទេ?
២២. តើភាពសុខដុមរមនារបស់អ្នក ផ្អែកលើតម្លៃនិងគោលដៅក្នុងជីវិតរបស់អ្នកដែរទេ?
សំណួរចំនួន ២២ បានកន្លងផុតទៅហើយឥឡូវរាប់ចំនួនចម្លើយ“ Yes / No” តើអ្នកមានYes ប៉ុន្មាន និងNo ប៉ុន្មាន?
*ចម្លើយតិចជាង៧ សំណួរ
អ្នកទាំងពីរត្រូវការ ពេលវេលាដើម្បីស្វែងយល់ពី ដៃគូម្ខាងទៀត ឲ្យបានច្រើនជាងនេះ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរបស់អ្នក មានបញ្ហាដែលមិនអាច ដោះស្រាយបាន។
ប្រសិនបើអ្នក ចង់ឈានទៅមុខបន្តទៀត ជាមួយដៃគូ ភាគីម្ខាងៗ ត្រូវចាត់វិធានការផ្លាស់ប្តូរ។ សិក្សាពីមនុស្សម្នាក់ទៀត ស្តាប់គាត់ចែករំលែក កាន់តែច្រើន អ្នកនឹងយល់ពីអារម្មណ៍របស់គាត់។ ការយល់ដឹង និងការចែករំលែក តែងតែជាគន្លឹះ ដ៏សំខាន់ដើម្បីជួយឲ្យអ្នកបង្កើត ស្នេហាអ្នកប្រកបដោយ សុភមង្គលនិងយូរអង្វែង។
*ចាប់ពី៨-១៤ សំណួរ
នេះប្រហែលជា ពេលវេលារសើបបំផុត ក្នុងទំនាក់ទំនងរបស់អ្នក។ រហូតមកដល់ពេលនេះ អ្នកតែងតែគិតដោយទំនុកចិត្តថា អ្នកជាមនុស្សម្នាក់ ដែលយល់ពីដៃគូ របស់អ្នកបានល្អ ប៉ុន្តែការពិតបង្ហាញថា វាមិនពិតដូចអ្នកគិតទេ។
មានរឿងជាច្រើន ដែលអ្នកគិតថា អ្នកយល់ប៉ុន្តែនោះ មិនមែនជាការគិត របស់ដៃគូអ្នកនោះទេ។ និយាយឱ្យកាន់តែច្រើន ស្តាប់ឱ្យកាន់តែច្បាស់ ដើម្បីស្វែងយល់ពី អារម្មណ៍គ្នាទៅ វិញទៅមក។
*លើសពី ១៥ សំណួរ
អ្នកនិងដៃគូ ពិតជាស្គាល់គ្នាច្បាស់ណាស់។ ទំនាក់ទំនងរបស់អ្នក គឺរឹងមាំហើយត្រូវបាន បង្កើតឡើងដោយការស្តាប់ ការយល់ដឹង និងឆន្ទៈក្នុងការចែករំលែក។ អ្នកទាំងពីរនឹងបន្តដំណើរ ជាមួយគ្នាតាមមាគ៌ា កសាងជីវិត ប្រកបដោយសុភមង្គល។
ប្រភព៖ eva.vn , Marriage.com