ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣នេះ និងកម្លាំងសមត្ថកិច្ច មូលដ្ឋាន ដឹកនាំដោយព្រះរាជអាជ្ញារង មួយរូប បានចុះបង្ក្រាប ទីតាំងជួញដូរគ្រឿងញៀន មួយកន្លែង ស្ថិតនៅផ្ទះលេខ ៣៤០ ផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងថ្នាំញៀនចំនួន៤ជី។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច ដែលចូលរួម ប្រតិបត្តិការខាងលើនេះ បានឲ្យដឹងថា ក្រោយពីមានបញ្ជាពី លោកស្នងការនគរបាល ជួន សុវណ្ណ និងស្នងការរង លោក បែន រ័ត្ន រួចមក កម្លាំងនគរបាលប្រឆាំង ការជួញដូរគ្រឿង នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំលោកព្រះរាជ្ញារង បានចុះបង្ក្រាប កន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ក្រោយការចុះបង្ក្រាប ជនសង្ស័យទាំង៥ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ខាងលើនេះ ត្រូវបាននាំខ្លួនទៅ កាន់ការិយាល័យ ដើម្បីសាកសួរបន្តទៀត៕

















ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]