Fan Bingbing សង្ស័យថាមានផ្ទៃពោះ ក្រោយបែកធ្លាយរូបថតទាំងនេះ

//s6.kh1.co/89/89296a2fddb3791d739ce3059967759db055f3b3.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទើបតែមានការងារដំបូងក្រោយពីផ្ទុះរឿងអាស្រូវ ពេលនេះ តារាសម្ដែងស្រី Fan Bingbing មានពាក្យចចាមអារាមម្ដងទៀត អំពីការសង្ស័យថាមានផ្ទៃពោះ ក្រោយពេលបង្ហាញខ្លួនជាមួយនឹងរូបរាងខុសពីធម្មតា

ចិន៖ បន្ទាប់ពីមានរឿងអាស្រូវពី ការគេចពន្ធ របស់តារាសម្ដែងស្រីល្បីឈ្មោះ Fan Bingbing បានធ្វើឲ្យនាងបានបាត់មុខពីវិស័យសិល្បៈមួយរយៈ ខណៈដែលអ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំពីការត្រឡប់ចូលមកសម្ដែងសាជាថ្មីម្ដងទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីកន្លងទៅថ្មីៗនេះ នាងក៏បានបង្ហាញនៅលើគម្របទស្សនាវដ្តី ជាមួយនឹងសម្រស់ដ៏លេចធ្លោ ដែលជាបង្ហាញខ្លួនលើកដំបូងក្នុងការងារសិល្បៈរបស់នាង ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានក្ដីសង្ឃឹមកាន់តែខ្លាំង ពីការត្រឡប់ចូលក្នុងសិល្បៈ និងធ្វើឲ្យនាងមានភាពល្បីលល្បាញដូចកាលពីមុន ផងដែរ។ 

ប៉ុន្តែ មិនទាន់បានស្រួលបួលផង ស្រាប់តែតារាស្រីរូបនេះ មានពាក្យចចាមអារ៉ាមពីបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន ដោយថ្មីៗនេះ មានព័ត៌មានមួយបានបង្ហាញពីរូបភាពក្តៅៗ របស់ Fan Bingbing ក្រោយពេល នាងបានបង្ហាញខ្លួន នៅភោជនីយដ្ឋានមួយ និងបានជួបមិត្តភក្តិជិតស្និទ្ធ នៅទីនោះ ខណៈពេលដែលនាងបានស្លៀកសម្លៀកបំពាក់ ដែលបង្ហាញឲ្យឃើញពីក្បាលពោះធំជាងមុន បង្កឲ្យមានការសង្ស័យយ៉ាងខ្លាំង ពីអ្នកលេងបណ្ដាញសង្គមជាច្រើន ថានាងកំពុងតែមានផ្ទៃពោះ ថែមទៀតផង។ 

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការពាក្យចចាមអារាម និងការសង្ស័យមួយប៉ុណ្ណោះ ដូច្នេះហើយ បើចង់ជ្រាបច្បាស់ថារឿងនេះជារឿងពិត ឬមិនពិត មានតែរង់ចាំដល់សាមីខ្លួនធ្វើការបកស្រាយដោយខ្លួនឯង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Fan Bingbing 
 Fan Bingbing 
 Fan Bingbing 
 Fan Bingbing 
 Fan Bingbing 
 Fan Bingbing 
 Fan Bingbing 
 Fan Bingbing 
រូបភាព ដែល Fan Bingbing ត្រូវគេសង្ស័យថាមានផ្ទៃពោះ 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T