កុំគិតថាផ្លែឈើទាំងនេះ ញុំាធ្វើមិនឲ្យឡើងគីឡូ តែធាតុពិតអាចឡើងគីឡូ​ជាងញុំាសាច់ទៀត

//s6.kh1.co/42/423f6da0a4a0450386b30ab5d1718045f4618671.jpg
នារី

 ២៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មាន​មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្តការ​ជ្រើស​ញុំា​ផ្លែឈើ​ ដើម្បី​ចង់​សម្រកទម្ងន់​តែ​បើ​មិន​ដឹង​ផ្លែឈើ ​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នកឡើង​គីឡូខ្លាំងលើស​ដើម​។

សុខភាព៖ មនុស្ស​​ម្នាក់​ៗ ​នៅពេល​ដែល​ ឈាន​ដល់​វ័យ​កណ្តាល ​ក៏​ចាប់​ផ្តើម​ចេះ​ស្រលាញ់​ខ្លួន​ ច្រើនជា​ង​មុន​ ជា​ពិសេស​គឺ ​សុខ​ភាព​ជា​ចម្បង ព្យាយាម​ចង់​សម្រក​គីឡូ ដើម្បី ​ទទួល​បាន​សុខភាពល្អ ដោយ​ជ្រើស​រើស ​ការ​ញុំា​ផ្លែឈើ ជំនួស​ឲ្យ​អាហារប្រចាំ​ថ្ងៃ​ ដើម្បី​​ស្រក​គីឡូ​ផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែ អ្នក​មិន​ដឹង​នោះ​ទេ​ថា ​មាន​ផ្លែឈើ​មួយ​ចំនួន ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ខ្លាំង​ជាង ​ការ​ដែល​អ្នក​ញុំា​សាច់​ និង​អាហារ​សម្រន់ ​​មួយចំនួន​ទៅ​ទៀត​។ ដូច្នេះ​ប្រសិនបើ​ចង់​សម្រកទម្ងន់ ​ប្រកបដោយ​​ប្រសិទ្ធ​ភាព ​គួរ​តែ​ស្វែង​យល់​ពី កម្រិត​ជាតិស្ករ និង​ភាពបង្ក​ឲ្យ​ធាត់​នៃ​ផ្លែឈើ ​ដែល​អ្នក​បាន​ជ្រើស​រើស ​យក​មក​ទទួល​ទាន ​ឲ្យ​បាន​ច្បាស់ជា​មុន។

ខាងក្រោម​នេះ ​គឺ​ជា​ប្រភេទ​ផ្លែ​ឈើ ​ដែល​អ្ន​កចង់​សម្រកទម្ងន់​ មិនគួរ​ជ្រើស​រើស​យក​មក​ទទួល​ទាន ជំនួស​អាហារ​ពេល​ល្ងាច​ ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ ​អ្នកកាន់​តែធាត់​ និង​ដុះក្បាល​ពោះ ​ថែម​ប៉ុណ្ណោះ​។

១. សាច់​ដូង

សាច់ដូង
សាច់ដូង

សាច់ដូង​គឺ​សម្បូរទៅ​ដោយ ​ជាតិ​ប្រូតេអ៊ីន វីតាមីន​C  ជាតិស្ករ អាច​ជួយ​ឲ្យ​ធាត់។ លើសពីនេះ សាច់​ដូង​ក៏​សម្បូរ​ទៅដោយកាឡូរី​ ​ដូង​ចំនួន​១០០​ក្រាម ​មាន​ផ្ទុកកា​ឡូរី ​​​រហូត​ដល់​ទៅ​២៤១ ដែល​អាច​ស្មើ​នឹង ​បាយ​ចំនួន​២.១ ចាន​ផងដែរ។ ដូច្នេះ​ប្រសិន ​បើ​អ្នកមិន​ចង់​ឡើង​គីឡូ ទេនោះ អាច​កាត់​បន្ថយ​នៅ ​ការទទួល​ទាន​ ផលិតផល​ដែល​ផលិត​ពី​ដូង​។

២. ផ្លែប័រ

ផ្លែប័រ
ផ្លែប័រ

ផ្លែប័រ​ ក្នុង​ពេល​បច្ចុប្បន្ន ​កំពុងតែ​ទទួលបាន នៅ​ការ​ពេញ​និយម​ខ្លាំង ពីសំណាក់​អ្នក​ដែល​ចង់​ សម្រក​គីឡូ ក៏ប៉ុន្តែ​អ្នក​ប្រហែល​ជា ​មិន​ទាន់​បាន​ដឹង​នោះទេថា ​នៅ​ក្នុ​ងផ្លែប័រ មាន​ផ្ទុក​ទៅ​ដោយ ​សារធាតុ​ដែល​អាច ធ្វើ​ឲ្យ​ធាត់​បាន​ ក្នុង​នោះ​មាន​ដូចជា ​វីតាមីន កាល់ស្យូម បូតាស្យូម ជាដើម។ ជាក់ស្តែង​ គេសង្កេត​ឃើញ​ថា ​មាន​មនុស្ស​ស្រី​ជា​ច្រើន​នៅពេល​ដែល ​ព្យាយាម​ចង់​សម្រក​គីឡូ តែងតែបន្ថែម​​ផ្លែ​ប័រ ​លាយញុំាជា​មួយ​នឹង​សាឡាត់​។ ក៏ប៉ុន្តែ ​អ្នក​ប្រហែលជា​មិន​ដឹង​ទេ​ថា ​ជាតិ​ប្រេង​ដែល​មាន នៅ​ក្នុង​ផ្លែប័រមាន​ខ្ពស់ ​រហូត​ដល់​ទៅ​៨ ភាគរយទៅ ​២៩ភាគ​រយ រីឯសារធាតុ ​ដែលធ្វើ​ឲ្យ​ធាតុ ​រហូត​ដល់​ទៅ​១៥ ភាគរយ ច្រើន​ជាង​២ដងនៃ ​សារធាតុ​ដែល​បង្ក​ឲ្យ​ធាត់ ​និង​កាល់​ស្យូម ​ដែល​មាន​នៅ ​ក្នុង​ត្រី​និងសាច់​មាន់​​។

៣. ផ្លែ​ធុរ៉េន

ផ្លែ​ធុរ៉េន
ផ្លែ​ធុរ៉េន

ផ្លែ​ធុរ៉េន ​មាន​រសជាតិ​ដ៏ពិសេស ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ជា ​ស្តេច​ផ្លែឈើ។ ធុរ៉េន សម្បូរ​ទៅ​ដោយ សារធាតុ​ចិញ្ចឹម​ ប្រូតេអ៊ីន កាប៉ូហាយដ្រាត ជាតិសរសៃ វីតាមីនC… ។ បន្ថែម​ពីនេះ ​ធុរ៉េន​ក៏សម្បូរ​ទៅដោយកា​ឡូរី សម្រាប់​ធុរ៉េន​១០០ក្រាម​ មាន​ផ្ទុក​១៤៧ កាឡូរី អាចស្មើនឹង​បាយ​ចំនួន​១.៣ចាន ហើយ​អត្រា​នៃ​ ការ​ធ្វើ​ឲ្យ​ឡើងគីឡូ ក៏ខ្ពស់​ខ្លាំង​ណាស់​ដែរ​។

៤. ផ្លែខ្នុរ

ផ្លែខ្នុរ
ផ្លែខ្នុរ

ខ្នុរ​ក៏ជា​ផ្លែ​ឈើ​មួយ​ប្រភេទ ​ដែល​សម្បូរ​ទៅដោយ ជាតិស្ករ​ជា​ច្រើន​ វីតាមីនC រួម​ទាំង​សារធាតុផ្សំ ​ជាច្រើន​ផ្សេង​ទៀត។ បើទោះបីជា​ ផ្លែ​ខ្នុរ​មាន​សារធាតុ​ធាត់ ​តិច​ជាង​ផ្លែ​ឈើ​ខាង​លើ ​យ៉ាងណាក៏​ដោយ ប៉ុន្តែ​វា​ក៏​នៅ​តែជា ​ផ្លែ​ឈើ​មួយ​ដែល​មាន​​ផ្ទុក ទៅ​ដោយ​ជាតិស្ករ​ខ្ពស់ ប្រសិនបើ​ស្ករ ​សំយោគ​ច្រើនពេក រាងកាយ​របស់​យើង ​នឹង​បង្កើន​កាឡូរី និង​ធ្វើ​ឲ្យ​ធាត់​ផងដែរ​។

៥. ផ្លែចេក​

 ផ្លែចេក​
 ផ្លែចេក​

ផ្លែចេក​អាច​នឹង ​មិន​អាច​ធ្វើ​ឲ្យ ឡើង​គីឡូ​បាន​ទេ ព្រោះ​កា​ឡូរី​ ដែល​មាន​នៅ​ក្នុងផ្លែចេក មិន​មាន​ខ្ពស់​នោះទេ​ ត្រឹម​តែ​៨៩​កាឡូរីតែប៉ុណ្ណោះ ​នៃ​ចេក​ចំនួន​១០០ក្រាម​។ តែ​បញ្ហានោះគឺ ​ជាតិ​ស្ករ​ដែល​មាន​ផ្ទុក នៅ​ក្នុ​ងផ្លែចេក​នោះគឺ ​ច្រើនរហូតដល់​២២​ក្រាម​ ដូច្នេះ​ប្រសិន បើ​អ្នក​ទទួល​ទាន​ ដោយ​មិន​ប្រុង​ប្រយ័ត្ន​ទេនោះ ​អ្នក​ក៏នឹង​នៅ​តែ​បន្ត ​ការឡើង​គីឡូដដែល​។ ជា​ទូទៅ​ គេ​តែងសង្កេតឃើញ​ថា ​ចេក​តែង​ត្រូវ​បាន​អ្នកអត្តពលិក ​ភាគ​ច្រើន​ជ្រើ​សរើស ​យកមក​ទទួល​ទាន។ ព្រោះ​តែ​ចេក​សម្បូរទៅ​ដោយ ​ប៉ូតាស្យូម ​ក្នុង​ចេក​ចំនួន​១០០ក្រាម​ មានផ្ទុក​ប៉ូតាស្យូម ​ចំនួន​២៦០មីលីក្រាម​ ដែលមាន​ច្រើន ​ជាង​១០​ដង​នៃ​ភេសជ្ជៈ ប៉ូវកម្លាំង​មួយ​ចំនួ​ន​ទៀត ​សម្រាប់​អត្តពលិក​ព្រោះ​តែ​ពួកគេ ​ភាគ​ច្រើន​ត្រូវ​បញ្ចេញ​ញើស​ច្រើន ដែល​បណ្តាល ឲ្យ​រាងកាយ ​បាត់​បង់​ជាតិ​ទឹកខ្ពស់​ផងដែរ​។

**ដូច្នេះ​សម្រាប់​អ្នក ​ដែល​ចង់​សម្រក​ទម្ងន់ ​ដោយ​ទទួល​ទាន​ផ្លែ​ឈើ គួរ​តែ​សាកមក​ទទួល​ទានផ្លែ​នេះ​ទាំងនេះ ​វិញ​មាន​​ដូចជា​៖

១. ផ្លែប៉ោម

ផ្លែប៉ោម
ផ្លែប៉ោម

ផ្លែប៉ោម​សម្បូរ ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដែល​អាច​ជួយ​ឲ្យ ​រាងកាយ​រឹងមាំ។ ក្នុងពេល ជាមួយ​គ្នានោះ វា​ក៏​អាច​ជួយ​សម្រក​ទម្ងន់ ព្រោះនៅក្នុង​ផ្លែ​ប៉ោម ​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​អាស៊ីត ដែល​អាច​ជួយ​ពន្លឿន ដល់ការ​រំលាយ​អាហារ នៅក្នុង​រាងកាយ​របស់​យើង​ រួមទាំង ​កាត់​បន្ថយ​ភាព​ធាត់ ក្នុង​រាង​កាយ​ផងដែរ​។

២. ផ្លែល្ហុង​

 ផ្លែល្ហុង​
 ផ្លែល្ហុង​

ផ្លែ​ល្ហុង​ មាន​រសជាតិ​ផ្អែម ដែល​មិន​ត្រឹម​តែ ​មាន​អត្ថប្រយោជន៍ ​ជួយ​ដល់​ការ​ពង្រីក​សុដន់ប៉ុណ្ណោះ​ទេ តែ​ធ្វើ​ជួយ​ដល់ ​ការ​សម្រកគីឡូផងដែរ។ ព្រោះ​ផ្លែល្ហុង​មាន​ផ្ទុក ទៅ​ដោយប្រូតេអ៊ីន ​ជា​ច្រើនដែល​អាច​ជួយ​ លាង​សម្អាតសារធាតុ​កង្វក់ ​នៅ​ក្នុង​រាងកាយ ជួយ​ដុត​បំផ្លាញ​ ភាព​ធាត់នៅក្នុង​សាច់​ដុំ សាកសម​បំផិត​​នារី​ ដែល​ចង់​បាន​រាងកាយ​ស្រឡូន ស្អាត​ផងដែរ៕

ប្រភព៖ eva.vn  , healthline

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T