សុខភាព៖ មនុស្សម្នាក់ៗ នៅពេលដែល ឈានដល់វ័យកណ្តាល ក៏ចាប់ផ្តើមចេះស្រលាញ់ខ្លួន ច្រើនជាងមុន ជាពិសេសគឺ សុខភាពជាចម្បង ព្យាយាមចង់សម្រកគីឡូ ដើម្បី ទទួលបានសុខភាពល្អ ដោយជ្រើសរើស ការញុំាផ្លែឈើ ជំនួសឲ្យអាហារប្រចាំថ្ងៃ ដើម្បីស្រកគីឡូផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក៏ប៉ុន្តែ អ្នកមិនដឹងនោះទេថា មានផ្លែឈើមួយចំនួន វាអាចធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំងជាង ការដែលអ្នកញុំាសាច់ និងអាហារសម្រន់ មួយចំនួនទៅទៀត។ ដូច្នេះប្រសិនបើចង់សម្រកទម្ងន់ ប្រកបដោយប្រសិទ្ធភាព គួរតែស្វែងយល់ពី កម្រិតជាតិស្ករ និងភាពបង្កឲ្យធាត់នៃផ្លែឈើ ដែលអ្នកបានជ្រើសរើស យកមកទទួលទាន ឲ្យបានច្បាស់ជាមុន។
ខាងក្រោមនេះ គឺជាប្រភេទផ្លែឈើ ដែលអ្នកចង់សម្រកទម្ងន់ មិនគួរជ្រើសរើសយកមកទទួលទាន ជំនួសអាហារពេលល្ងាច ព្រោះវាអាចនឹងធ្វើឲ្យ អ្នកកាន់តែធាត់ និងដុះក្បាលពោះ ថែមប៉ុណ្ណោះ។
១. សាច់ដូង
សាច់ដូងគឺសម្បូរទៅដោយ ជាតិប្រូតេអ៊ីន វីតាមីនC ជាតិស្ករ អាចជួយឲ្យធាត់។ លើសពីនេះ សាច់ដូងក៏សម្បូរទៅដោយកាឡូរី ដូងចំនួន១០០ក្រាម មានផ្ទុកកាឡូរី រហូតដល់ទៅ២៤១ ដែលអាចស្មើនឹង បាយចំនួន២.១ ចានផងដែរ។ ដូច្នេះប្រសិន បើអ្នកមិនចង់ឡើងគីឡូ ទេនោះ អាចកាត់បន្ថយនៅ ការទទួលទាន ផលិតផលដែលផលិតពីដូង។
២. ផ្លែប័រ
ផ្លែប័រ ក្នុងពេលបច្ចុប្បន្ន កំពុងតែទទួលបាន នៅការពេញនិយមខ្លាំង ពីសំណាក់អ្នកដែលចង់ សម្រកគីឡូ ក៏ប៉ុន្តែអ្នកប្រហែលជា មិនទាន់បានដឹងនោះទេថា នៅក្នុងផ្លែប័រ មានផ្ទុកទៅដោយ សារធាតុដែលអាច ធ្វើឲ្យធាត់បាន ក្នុងនោះមានដូចជា វីតាមីន កាល់ស្យូម បូតាស្យូម ជាដើម។ ជាក់ស្តែង គេសង្កេតឃើញថា មានមនុស្សស្រីជាច្រើននៅពេលដែល ព្យាយាមចង់សម្រកគីឡូ តែងតែបន្ថែមផ្លែប័រ លាយញុំាជាមួយនឹងសាឡាត់។ ក៏ប៉ុន្តែ អ្នកប្រហែលជាមិនដឹងទេថា ជាតិប្រេងដែលមាន នៅក្នុងផ្លែប័រមានខ្ពស់ រហូតដល់ទៅ៨ ភាគរយទៅ ២៩ភាគរយ រីឯសារធាតុ ដែលធ្វើឲ្យធាតុ រហូតដល់ទៅ១៥ ភាគរយ ច្រើនជាង២ដងនៃ សារធាតុដែលបង្កឲ្យធាត់ និងកាល់ស្យូម ដែលមាននៅ ក្នុងត្រីនិងសាច់មាន់។
៣. ផ្លែធុរ៉េន
ផ្លែធុរ៉េន មានរសជាតិដ៏ពិសេស ដែលគេឲ្យឈ្មោះថាជា ស្តេចផ្លែឈើ។ ធុរ៉េន សម្បូរទៅដោយ សារធាតុចិញ្ចឹម ប្រូតេអ៊ីន កាប៉ូហាយដ្រាត ជាតិសរសៃ វីតាមីនC… ។ បន្ថែមពីនេះ ធុរ៉េនក៏សម្បូរទៅដោយកាឡូរី សម្រាប់ធុរ៉េន១០០ក្រាម មានផ្ទុក១៤៧ កាឡូរី អាចស្មើនឹងបាយចំនួន១.៣ចាន ហើយអត្រានៃ ការធ្វើឲ្យឡើងគីឡូ ក៏ខ្ពស់ខ្លាំងណាស់ដែរ។
៤. ផ្លែខ្នុរ
ខ្នុរក៏ជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយ ជាតិស្ករជាច្រើន វីតាមីនC រួមទាំងសារធាតុផ្សំ ជាច្រើនផ្សេងទៀត។ បើទោះបីជា ផ្លែខ្នុរមានសារធាតុធាត់ តិចជាងផ្លែឈើខាងលើ យ៉ាងណាក៏ដោយ ប៉ុន្តែវាក៏នៅតែជា ផ្លែឈើមួយដែលមានផ្ទុក ទៅដោយជាតិស្ករខ្ពស់ ប្រសិនបើស្ករ សំយោគច្រើនពេក រាងកាយរបស់យើង នឹងបង្កើនកាឡូរី និងធ្វើឲ្យធាត់ផងដែរ។
៥. ផ្លែចេក
ផ្លែចេកអាចនឹង មិនអាចធ្វើឲ្យ ឡើងគីឡូបានទេ ព្រោះកាឡូរី ដែលមាននៅក្នុងផ្លែចេក មិនមានខ្ពស់នោះទេ ត្រឹមតែ៨៩កាឡូរីតែប៉ុណ្ណោះ នៃចេកចំនួន១០០ក្រាម។ តែបញ្ហានោះគឺ ជាតិស្ករដែលមានផ្ទុក នៅក្នុងផ្លែចេកនោះគឺ ច្រើនរហូតដល់២២ក្រាម ដូច្នេះប្រសិន បើអ្នកទទួលទាន ដោយមិនប្រុងប្រយ័ត្នទេនោះ អ្នកក៏នឹងនៅតែបន្ត ការឡើងគីឡូដដែល។ ជាទូទៅ គេតែងសង្កេតឃើញថា ចេកតែងត្រូវបានអ្នកអត្តពលិក ភាគច្រើនជ្រើសរើស យកមកទទួលទាន។ ព្រោះតែចេកសម្បូរទៅដោយ ប៉ូតាស្យូម ក្នុងចេកចំនួន១០០ក្រាម មានផ្ទុកប៉ូតាស្យូម ចំនួន២៦០មីលីក្រាម ដែលមានច្រើន ជាង១០ដងនៃភេសជ្ជៈ ប៉ូវកម្លាំងមួយចំនួនទៀត សម្រាប់អត្តពលិកព្រោះតែពួកគេ ភាគច្រើនត្រូវបញ្ចេញញើសច្រើន ដែលបណ្តាល ឲ្យរាងកាយ បាត់បង់ជាតិទឹកខ្ពស់ផងដែរ។
**ដូច្នេះសម្រាប់អ្នក ដែលចង់សម្រកទម្ងន់ ដោយទទួលទានផ្លែឈើ គួរតែសាកមកទទួលទានផ្លែនេះទាំងនេះ វិញមានដូចជា៖
១. ផ្លែប៉ោម
ផ្លែប៉ោមសម្បូរ ទៅដោយសារធាតុចិញ្ចឹម ដែលអាចជួយឲ្យ រាងកាយរឹងមាំ។ ក្នុងពេល ជាមួយគ្នានោះ វាក៏អាចជួយសម្រកទម្ងន់ ព្រោះនៅក្នុងផ្លែប៉ោម មានផ្ទុកទៅដោយជាតិអាស៊ីត ដែលអាចជួយពន្លឿន ដល់ការរំលាយអាហារ នៅក្នុងរាងកាយរបស់យើង រួមទាំង កាត់បន្ថយភាពធាត់ ក្នុងរាងកាយផងដែរ។
២. ផ្លែល្ហុង
ផ្លែល្ហុង មានរសជាតិផ្អែម ដែលមិនត្រឹមតែ មានអត្ថប្រយោជន៍ ជួយដល់ការពង្រីកសុដន់ប៉ុណ្ណោះទេ តែធ្វើជួយដល់ ការសម្រកគីឡូផងដែរ។ ព្រោះផ្លែល្ហុងមានផ្ទុក ទៅដោយប្រូតេអ៊ីន ជាច្រើនដែលអាចជួយ លាងសម្អាតសារធាតុកង្វក់ នៅក្នុងរាងកាយ ជួយដុតបំផ្លាញ ភាពធាត់នៅក្នុងសាច់ដុំ សាកសមបំផិតនារី ដែលចង់បានរាងកាយស្រឡូន ស្អាតផងដែរ៕
ប្រភព៖ eva.vn , healthline