ម៉ាក់ប៉ាស្អាត រឿងអីកូនមិនស្អាត! កូនស្រី ប្រាសាទ ដាវីន កើតបានប៉ុន្មានថ្ងៃ មុខមាត់គួរឲ្យក្នាញ់

//s6.kh1.co/42/42d95eca00f901a4ac221605cde26ac7f68b692b.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពរពោះមិនយូរប៉ុន្មាន ទីបំផុត ប្រាសាទ ដាវីន ក៏បានសម្រាលបានកូនស្រី បានមួយអាទិត្យហើយ ហើយកូននាងវិញ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ខ្លាំងមែនទែន។

ភ្នំពេញ៖ ជាការពិតណាស់ កាលពីជាងបីខែមុននេះ អតីតតារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ ប្រាសាទ ដាវីន ទើបតែបានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំង ដោយនៅសុខៗស្រាប់តែតារាស្រីរូបនេះ បង្អួតសម្រស់ពេលកំពុងពរពោះប៉ោងធំជាមួយគូស្នេហ៍ជនបរទេសម្នាក់យ៉ាងមានក្ដីសុខ និងបានធ្វើឲ្យអ្ន​កគាំទ្រ បានសម្ដែងក្ដីរីករាយជំនួសស្ទើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វេលារំលងទៅតែប៉ុន្មានខែប៉ុណ្ណោះ ថ្មីៗនេះ កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ តារាស្រីរូបនេះ ក៏ទើបតែបានសម្រាលបានកូនស្រីដោយសុវត្ថិភាព និងបានសម្រេចដូចក្ដីបំណងផងដែរ។

ក្នុងនោះទៀតសោត មកទល់ពេលនេះ កូនស្រីរបស់ ប្រាសាទ ដាវីន មានអាយុមួយសប្ដាហ៍ហើយ អ្វីដែលពិសេសនោះ បើងាកមកមើលមុខមាត់របស់ទារីកាតូចនេះវិញ យើងឃើញថា នាងតូចពិតជាមានមុខមាត់គួរឲ្យក្នាញ់ខ្លាំងមែនទែន ពោលគឺកាត់បានប៉ាម៉ាក់មិនខុសនោះទេ។

ស្របគ្នានេះផងដែរ តាមរយៈរូបភាពដែល តារាស្រីរូបនេះ ​បានបង្ហោះជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលបង្ហាញពី រូបភាពបែបលក្ខណៈគ្រួសារតូចមួយ ដើម្បីទទួលស្វាគមន៍កូនដំបូង ជាមួយនិងគូស្នេហ៍ទាំងនោះ ពិតជាធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ ក៏ដូចជាមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើន បាននាំគ្នាចូលរួមសម្ដែងក្ដីអបអរជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ប្រាសាទ ដាវីន 
ប្រាសាទ ដាវីន 
ប្រាសាទ ដាវីន 
ប្រាសាទ ដាវីន 
ប្រាសាទ ដាវីន  និងគូស្នេហ៍
ប្រាសាទ ដាវីន  និងគូស្នេហ៍
ប្រាសាទ ដាវីន  និងគូស្នេហ៍
ប្រាសាទ ដាវីន និងគូស្នេហ៍
ប្រាសាទ ដាវីន  និងកូន
ប្រាសាទ ដាវីន និងកូន
ប្រាសាទ ដាវីន និងកូន
ប្រាសាទ ដាវីន និងកូន
កូនស្រី ប្រាសាទ ដាវីន 
កូនស្រី ប្រាសាទ ដាវីន 
កូនស្រី ប្រាសាទ ដាវីន 
កូនស្រី ប្រាសាទ ដាវីន 
ប្រាសាទ ដាវីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T