ក្រោយត្រូវផលិតកម្មចេញលិខិតកោះហៅ ស្រាប់តែ ខេម តបវិញថា...

//s4.kh1.co/ca/ca68f8de06c4a0c1f74aa54d83d34bc0f0052ebb.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីត្រូវខាងផលិតកម្មកោះហៅដើម្បីចូលមកដោះស្រាយរឿងនៅជាប់កិច្ចសន្យា ខណៈដែលខ្លួនទៅច្រៀងនៅផលិតកម្មផ្សេង ស្រាប់តែខេម ចេញមកនិយាយបែបនេះ

ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ខេម ដែលជាអ្នកចម្រៀងនៅក្នុងផលិតកម្មថោន ត្រូវបានម្ចាស់ផលិតកម្មចេញលិខិតកោះហៅ ឲ្យលោក ចូលមកដោះស្រាយនិងបកស្រាយរឿងកិច្ចសន្យាជាមួយនឹងផលិតកម្ម ដោយលោកបានចេញទៅច្រៀងនៅឯផលិតកម្មផ្សេងទៀត ខណៈដែលខ្លួនកំពុងតែនៅជាប់កិច្ចសន្យាជាមួយនឹងផលិតកម្មចាស់នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ប៉ុន្តែមិនទាន់មានការចូលទៅបំភ្លឺជាមួយនឹងខាងផលិតកម្មស្រួលបួលផង ស្រាប់តែ លោក ខេម បានបង្ហោះសារយ៉ាងវែងមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ទាំងអន់ចិត្ត ដោយបានប្រាប់ថា ខ្លួន មិនដែលទាមទារអ្វី មិនដែលបំពានទៅលើកុងត្រា ហើយក៏បានបញ្ជាក់ទៀតថា រូបលោកក៏បាន សុំលាឈប់ដោយត្រឹមត្រូវ ព្រោះគិតថាផុតកុងត្រាហើយ ដែលមានទាំងលិខិតលាឈប់ថែមទៀត។ 

យ៉ាងណាមិញ តាមរយៈអត្ថន័យសារបង្ហោះនេះ ក៏មានហ្វេនៗជាច្រើនបានចូកមកលើកទឹកចិត្តចំពោះលោក ឲ្យតស៊ូឡើងនៅក្នុងជីវិតការងារ តែទោះជាយ៉ាងណារឿងហេតុពិតប្រាកដនៅក្នុងបញ្ហាមិនទាន់ដឹងច្បាស់នៅឡើយ មានតែរង់ចាំឲ្យភាគីទាំងសងខាងចេញមកដោះស្រាយគ្នាទៅតាមសន្តិវិធី៕ 

សូមអានសារ ខេម ខាងក្រោមនេះ៖

 សារបង្ហោះពី ខេម 
 សារបង្ហោះពី ខេម 
ខេម 
ខេម 
ខេម 
ខេម 
ខេម 
ខេម 
ខេម 
ខេម 
លិខិតកោះហៅពីខាងផលិតកម្ម
លិខិតកោះហៅពីខាងផលិតកម្ម
ខេម
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T