ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ខេម ដែលជាអ្នកចម្រៀងនៅក្នុងផលិតកម្មថោន ត្រូវបានម្ចាស់ផលិតកម្មចេញលិខិតកោះហៅ ឲ្យលោក ចូលមកដោះស្រាយនិងបកស្រាយរឿងកិច្ចសន្យាជាមួយនឹងផលិតកម្ម ដោយលោកបានចេញទៅច្រៀងនៅឯផលិតកម្មផ្សេងទៀត ខណៈដែលខ្លួនកំពុងតែនៅជាប់កិច្ចសន្យាជាមួយនឹងផលិតកម្មចាស់នៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមិនទាន់មានការចូលទៅបំភ្លឺជាមួយនឹងខាងផលិតកម្មស្រួលបួលផង ស្រាប់តែ លោក ខេម បានបង្ហោះសារយ៉ាងវែងមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ទាំងអន់ចិត្ត ដោយបានប្រាប់ថា ខ្លួន មិនដែលទាមទារអ្វី មិនដែលបំពានទៅលើកុងត្រា ហើយក៏បានបញ្ជាក់ទៀតថា រូបលោកក៏បាន សុំលាឈប់ដោយត្រឹមត្រូវ ព្រោះគិតថាផុតកុងត្រាហើយ ដែលមានទាំងលិខិតលាឈប់ថែមទៀត។
យ៉ាងណាមិញ តាមរយៈអត្ថន័យសារបង្ហោះនេះ ក៏មានហ្វេនៗជាច្រើនបានចូកមកលើកទឹកចិត្តចំពោះលោក ឲ្យតស៊ូឡើងនៅក្នុងជីវិតការងារ តែទោះជាយ៉ាងណារឿងហេតុពិតប្រាកដនៅក្នុងបញ្ហាមិនទាន់ដឹងច្បាស់នៅឡើយ មានតែរង់ចាំឲ្យភាគីទាំងសងខាងចេញមកដោះស្រាយគ្នាទៅតាមសន្តិវិធី៕
សូមអានសារ ខេម ខាងក្រោមនេះ៖