យល់​ដឹង​៖ លៀស​ហាលគឺជា ​អាហារមួយ​ប្រភេទ ដែល​ជាទីពេញ​និយម​​ខ្លាំង ​នៃ​ប្រជាជន​ខ្មែរ មិន​ថា​នៅ​តាម​ទី​ជនបទ ឬនៅក្នុងទីក្រុង​ភ្នំពេញ​​នោះទេ ហើយ​អ្វី​ដែលអាច​​ធ្វើ​ឲ្យ​លៀសហាល ​មាន​ការ​ពេញ​និយម​ខ្លាំងនោះ ​ក៏ព្រោះ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មាន​តម្លៃ​សមរម្យ​​ផងដែរ​។

ថ្វី​ត្បិត​តែ​លៀស​ហាល ​ជា​ប្រភេទ​អាហារ ដែល​ពេញ​និយម​ហើយ​មាន​ តម្លៃ​ថោក​ក៏​ដោយ ​តែ​វាក៏​ជា​​អាហារ​មួយប្រភេទ ​​​ដែលមានផល​ប៉ះពាល់ ​ដល់​សុខភាព​យើង​ដូចគ្នា​។ អ្នក​ដែល​និយម​ទទួល​ទាន ​នៅ​លៀស​ហាលធ្វើ​ជា អាហារ​​ប្រចាំថ្ងៃ​​​មួយ​ចំនួន ​ប្រហែល​ជា​មិន​បាន ​ចាប់​អារម្មណ៍​ឬ ​មិន​ទាន់​បាន​ដឹង​ពី ​គុណវិបត្តិមួយចំនួន ​​នៃ​លៀស​ហាល ចំពោះ​សុខភាព​ នៅឡើយ​នោះទេ។

នៅ​ថ្ងៃនេះ​ខ្មែរឡូត​ នឹង​នាំ​អារម្មណ៍ ​ប្រិយ​មិត្ត​ទាំងអស់​គ្នា ​ទៅ​ស្វែងយល់​ពី ​ផល​ប៉ះពាល់​មួយ​ចំនួន ​ដែល​បណ្តាលមក​ពី ​ការ​បរិភោគ​លៀស​ញឹកញាប់៕

សូមទៅតាម​ដានទាំងអស់គ្នា​​៖

១. កង្វះអនាម័យ

លៀសហាល

យើ​ងគ្រប់​គ្នា ​ប្រាកដ​ជា​ដឹងហើយ​ថា ​លៀស​ហាល​គឺ ​ត្រូវ​​ទាមទារ​ឲ្យ​មាន​ នៅ​ការ​ដាក់​ហាល ​នៅ​ក្រោម​កម្តៅថ្ងៃ ​ឲ្យ​បាន​គ្រប់​គ្រាន់ ទើប​អាច​ទទួល​ទាន​បាន ដូច្នេះ​ហើយ​ទើប​បាន​ជា ​គេ​សង្កេត​ឃើញ​ថា ​លៀសហាល​ដែល​ដាក់​លក់​ នៅ​តាម​ផ្លូវ​ជា​ច្រើន​ ត្រូវ​បាន​ដី​ហុយ​ចូល ដែល​វា​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ ​បាក់​តេរី​កង្វក់​ជា​ច្រើន ​ហុយ​ទៅ​ទំ ​នៅ​លើ​លៀស​ ​ទាំងនោះ ហើយនៅ​ពេល​ដែល ​យើង​ទទួល​ទានចូល​​ទៅ ​វាក៏​អាចនឹង​ធ្វើ​ឲ្យ​យើង ​មាន​បញ្ហា​ ដូច​ជា ​រាគរូស ចុកមួល ជា​ដើម​។ល។

២. សម្បូរ​ពពួក​ប៉ារ៉ាស៊ីត​

លៀសហាល

ដូចដែល​យើ​ង បាន​ដឹង​ស្រាប់​ហើយ​ថា ​លៀសហាល​ភាគ​ច្រើន ​គឺ​មិន​បាន​ចម្អិន​ឡើយ គឺគ្រាន់តែយក​ទៅ ​ប្រលាក់​ជាមួយ ​អំបិលម្ទេស ហើយ​យក​ទៅ ​ដាក់​ហាល​ថ្ងៃ​តែប៉ុណ្ណោះ ដូច្នេះ​ពងព្រូន ពងតេនញ៉ា ​ដែល​រស់​នៅ​ក្នុង​សត្វទាំងនោះ ​វា​មិន​អាច​ងាប់​ឡើយ ព្រោះ​ពពួកប៉ារ៉ាស៊ីត​ទាំងនេះ ​ត្រូវ​ប្រើ​កម្តៅ​រាប់​រយអង្សាសេ ដោយការ​ដាំទឹក​ឲ្យពុះ​ រយៈពេល​១៥​នាទី​។ ដូច្នេះ​ហើយ ​នៅពេល​ដែល​យើង​ទទួល​ទាន ​នៅ​ពពួកប៉ារ៉ាស៊ីត​ចូល​ទៅ វានឹងបន្ត​រស់​នៅ ​ក្នុ​ងពោះ​យើង​ ហើយ​អាច​បង្ក ​ឲ្យ​មាន​រោគ​សញ្ញា ​ដូចជា​ ឈឺពោះ​ ស្គម ស្លេកស្លាំង ជាដើម។ បន្ទាប់​មក នៅ​ពេល​ដែល ​វា​ផ្តាច់​ចេញ​ជា​កង់ៗ រួច​ធ្លាក់​មក​ទំខោទ្រនាប់​ សត្វល្អិតនោះ​នឹង​ធ្វើ​ឲ្យ​យើង ​មាន​រោគ​សញ្ញា​រមាស់​គូទ។ បន្ថែម​ពីនេះទៀត​ មានកូន​តេន​ញ៉ា​ខ្លះ ​ធ្វើ​ចលនា​ចូល​ទៅ​ដល់ ​ខួរក្បាល​ ដែល​បង្កឲ្យ​មាន​ជា ​ជំងឺប្រកាច់ ឬមាន​លក្ខណៈសដៀង​នឹង​ មនុស្ស​មាន​ជំងឺឆ្កួត​ជ្រូក​។ ហើយ​ប្រសិន​បើ ​វាបន្ត​នៅក្នុង​ពោះ​វៀន ​របស់​យើង​ សារជាតិ​ទាំងឡាយ ​ដែល​មាន​សារសំខាន់ ​ជួយ​ទ្រទ្រង់​រាងកាយ​ តេនញ៉ានឹង​ស្រូប​យក សារធាតុ​ទាំងអស់​នោះ ធ្វើ​ឲ្យ​សុខភាព​មាន ​ការ​ចុះខ្សោយ និង​ស្គម​រីងរៃផងដែរ។

៣. ប៉ះពាល់សុខភាព​អ្នកមាន​ផ្ទៃពោះ​

រូបតំណាង​

លៀស​ជា​សត្វ ដែល​រស់​នៅ ​កន្លែង​មិន​ល្អ ហើយ​វា​ខំ​ជាប់ដី ​នៅ​ក្នុ​ងសាច់​របស់​វា ដូច្នេះ​នៅ​ពេល​ដែល​យើង ​បរិភោគ​ទៅ​អាច​បង្ក​ឲ្យ​ មាន​ជា​ការ​រាគ​រូស ពុល ក្អួត​ជាដើម។ ហើយ​ប្រសិន បើអាការៈនេះ​កើត​មាន ​ចំពោះ​​អ្នក​មាន​ផ្ទៃ​ពោះ ​​ដែល​កំពុង​តែមាន​សុខភាព​ ខ្សោយ​ទៀត​នោះ អាច​បណ្តាល​ឲ្យរលូត​ ឬសុខភាព​កូន ក្នុង​ផ្ទៃចុះ​ខ្សោយ ជាងធម្មតា។ ម្យ៉ាង​វិញទៀត​ លៀស​គ្មាន​វីតាមីន សម្រាប់​យក​ទៅ​ចិញ្ចឹម ​ផ្គត់ផ្គង់​កូន​ក្នុង​ផ្ទៃនោះឡើយ។ ចំពោះ​អ្នក​ដែល​មាន ​ផ្ទៃពោះ​ដែល​ឧស្សាហ៍ ​ទទួល​ទាន​លៀស​ហាល​ ចម្អិន ​មិន​បាន​ឆ្អិនល្អ ស្បែក​មុខ ​ដងខ្លួន និង​កើ​តមាន​នៅ​សភាព កន្ទួលរមាស់ ជាដើម។

  ប្រភពពី៖ HelloKrupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chl[email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ