អ្នកខ្លះ​មានប្រពន្ធ មានផ្ទៃពោះ មិនសូវខ្វល់ទេ តែងាកមើលស្នេហា កុលដាវី និង សុខ រក្សា កាន់តែលើសដើម

//s6.kh1.co/77/77e41765b9c416d2648b0d48c948d079c1ddb4f1.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យូរៗបង្ហាញមុខជាមួយគ្នាម្ដង លើកនេះ កុល ដាវី និង ប្ដី កាន់តែផ្អែមល្ហែមជាមួយគ្នា ឆ្លៀតបង្អួតហ្វេនៗ ស្របពេលថ្មីៗនេះទើបតែមានដំណឹង កំពុងពរពោះកូននៅក្នុងផ្ទៃ ។

កំពត៖ អាចនិយាយបាន ជីវិតគូដ៏ស្ម័គ្រស្មោះរវាង តារាសម្ដែងស្រី កុល ដាវី និងតារាចម្រៀង សុខ រក្សា គឺជាប្ដីប្រពន្ធដែលមហាជនជាច្រើន បានដឹងឮជាយូរយារណាស់មកហើយថា ប្ដីប្រពន្ធមួយគូនេះ បានចាប់ដៃគ្នាសាងចំណងស្នេហ៍មកជាច្រើនឆ្នាំ ហើយក៏សម្រេចចិត្តចូលរោងការកាលពីឆ្នាំមុននេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បន្ទាប់ពីរៀបការតាមប្រពៃណីរួចមក យើងឃើញថា កុល ដាវី និងប្ដី ហាក់បីដូចជាកាន់តែស៊ីជម្រៅ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ពិសេសថ្មីៗនេះ ទើបតែមានដំណឹងកំពុងពរពោះកូនក្នុងផ្ទៃថែមទៀតផង ដែលកាន់តែធ្វើឲ្យស្វាមីរបស់តារាស្រីរូបនេះ កាន់តែស្រលាញ់ថ្នាក់ថ្នមនាងខ្លាំងលើសដើម បើទោះបីជាអ្នកទាំងពីរមិនសូវបង្ហាញមុខជាមួយគ្នាតាមរយៈបណ្ដាញសង្គមច្រើនដូចគូដទៃក៏ដោយ។

ក្នុងនោះទៀតសោត កាលពីប៉ុន្មានថ្ងៃមុននេះ ដែលជាថ្ងៃគ្រប់គ្នាឈប់សម្រាកលំហែកាយ ប្ដីប្រពន្ធមួយគូនេះ ទើបតែបានដឹកដៃគ្នា ទៅលំហែតាមទីជនបទ នាទឹកដីខេត្តកំពត ដោយបានផ្ដិតយករូបភាព ជាមួយគ្នាយ៉ាងផ្អែមល្ហែម បូករួមនឹងទេសភាពបែបព្រៃភ្នំទៀតនោះ ធ្វើឲ្យបរិយាកាសបែបនេះ កាន់តែមានក្ដីសុខខ្លាំងតែម្ដង។

យ៉ាងណាមិញ អ្នកនិយមលេងបណ្ដាញសង្គមដែលជាអ្នកគាំទ្រតារាទាំងពីរនាក់នេះ ជាច្រើន ពិតជាពេញពចិត្តពេញថ្លើមខ្លាំងណាស់ សម្រាប់រូបភាពទាំងប៉ុន្មាន ដែលគ្រួសារដ៏មានសុភមង្គលមួយនេះ បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

កុល ដាវី  និង សុខ រក្សា
កុល ដាវី  និង សុខ រក្សា
កុល ដាវី  និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី  និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី  និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
កុល ដាវី  និង សុខ រក្សា
កុល ដាវី និង សុខ រក្សា
​កុ​ល​ ​ដាវី​​សុខ រក្សា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T