ដបទឹកសុទ្ធគឺវត្ថុមួយដែរពិបាកនឹង រំលាយដោយធម្មជាតិណាស់ បើយើងបោះវាចោលវាត្រូវការរាប់រយឆ្នាំ ក្នុងការរលាយចូលទៅក្នុងដី។ យ៉ាងណាមិញ យើងអាចយកវាមកច្នៃជាវត្ថុប្រើប្រាស់ផ្សេងៗបាន ទីមួយវាអាចជួយដល់ផែនដី និងទីពីរអាចយកវាទៅលក់ ប្ដូរជាថវិកាត្រលប់មកវិញបាន ដោយមិនចាំបាច់យកវាទៅបោះចោល។

មានអ្នករចនាម៉ូតខាងឧស្សាហកម្មម្នាក់ឈ្មោះ Alvaro Catalan de Ocon រស់នៅប្រទេស Colombia បានសហការគ្នា ជាមួយនឹងអ្នកចិត្តវិទ្យា និងពួកសកម្មជន Helene Le Drogou យកដបប្លាស្ទិកដែលប្រើប្រាស់រួច មកបង្កើតបានជា ចង្កៀងដ៏អស្ចារ្យមួយ។ ចង្កៀងធ្វើឡើងពីដបទឹកសុទ្ធនេះ មានលក្ខណៈប្លែក ដោយគេក្រងផ្នែកខ្លួនរបស់វា ជាមួយនឹងខ្សែរ ហើយគេបានទុកផ្នែកខាងលើត្រឹម.ក ដើម្បីដាក់ខ្សែភ្លើង។ វាមានពណ៌ចម្រុះគួរឲ្យទាក់ទាញជាទីបំផុត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះគំនិតច្នៃប្រឌិតនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]