បាត់មុខរាប់ឆ្នាំ Fan BingBing បង្ហាញខ្លួនលើគម្របទស្សវដ្តី សម្រស់ស្អាតញាក់សាច់!

//s6.kh1.co/7e/7eaabf69be76912c4e3ae3a4d52e45da28de9147.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងស្រី Fan Bing Bing បង្ហាញខ្លួនជាថ្មីនៅក្នុងទស្សនាវដ្តី Cosmo ក្នុងឈុត កូនក្រមុំជាមួយនឹងសម្រស់ស្រស់ស្អាតពោរពេញទៅដោយភាពទាក់ទាញ។

ចិន៖ កាលពីថ្មីៗ តារាសម្តែងស្រី Fan BingBing បានបង្ហាញនូវរូបភាពថ្មីៗ ប្លែកភ្នែកជាច្រើនសន្លឹក ដែលបានបង្ហាញ សម្រស់ដ៏សែនលេចធ្លោរបស់នាង លើគម្របទស្សនាវដ្តីជាលើកដំបូង បន្ទាប់ពីតារាស្រីរូបនេះ បាត់មុខពីវិស័យកម្សាន្ត អស់រយៈពេលច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ជាមួយស្បែកស ប៉សឺឡែន និងរូបរាងស្តើង គ្រងឈុតរ៉ូបពណ៌ស ដូចកូនក្រមុំ ក្នុងស្ទីលតុបតែងខ្លួនរបស់អ្នកជំនាញនោះ បានធ្វើឲ្យតារារូបនេះ កាន់តែលេចធ្លោថែមមួយកម្រិតទៀត ជាពិសេសនោះ សក់ខ្មៅវែងរលើបរលោងរបស់នាង ដែលមើលទៅ បានធ្វើឲ្យនាង ដូចជាព្រះនាងនៅក្នុងរឿងនិទាន គួរឲ្យចង់គយគន់។

យ៉ាងណាមិញ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់នាង បន្ទាប់ពីមានរឿងអាស្រូវដ៏កក្រើកគេចពន្ធ ដែលបានធ្វើឲ្យ អាជីពរបស់ តារាស្រីរូបនេះ បានធ្លាក់ដុនដាប យ៉ាងលំបាកអស់រយៈពេលជាច្រើនឆ្នាំ ទោះជាយ៉ាងណាក្តី មានមហាជនបានអះអាងថា នឹងអាចឃើញ Fan BingBing ត្រលប់ចូលមកសម្តែងម្តងទៀត ព្រោះគេបានឃើញ រូបនាង នៅលើគម្របទស្សនាវដ្តី និងស្ប៉តផ្សាយពាណិជ្ជកម្មជាដើម៕

សូមទស្សនារូបខាងក្រោម៖

Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T