លោក Ole Gunnar Solskjaer បានបង្ហាញការយល់ឃើញពាក់ព័ន្ធនឹងការត្រៀមខ្លួនដើម្បីផ្តួលក្រុមខ្លាំង Sevilla នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅចុងសប្តាហ៍នេះ ហើយលោកសង្ឃឹមថា នឹងអាចសងសឹកទៅលើក្រុមនេះ ព្រោះធ្លាប់រងបរាជ័យកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនមកដឹកនាំនៅបិសាចក្រហម អ្នកចាត់ការសញ្ជាតិន័រវែសធ្លាប់ដឹកនាំក្លិប Molde FK កាលពីឆ្នាំ ២០១៦ ហើយប៉ះគ្នាជាមួយ Sevilla នឹងរងបរាជ័យនៅលទ្ធផល ៣-១ សរុបទាំងពីរជើង។

Ole Gunnar Solskjaer ប្រាប់ MUTV ថា៖ “ជាការពិតណាស់ ខ្ញុំធ្លាប់ជាអ្នកចាត់ការរបស់ Molde FK ហើយយើងបានចាញ់ Sevilla នៅឆ្នាំ ២០១៦ ដោយពួកគេឈ្នះយើងក្រៅដី ៣-០ ហើយយើងសងវិញ ១-០ ក្នុងដីយើង ហើយអ៊ីចឹងលើកនេះខ្ញុំត្រូវតែសងទៅពួកគេវិញហើយ”៕
ប្រភព៖ Metro