គ្រូបង្វឹកក្លិបបិសាចក្រហម លោក Solskjaer ចង់សងសឹក Sevilla ដោយសាររឿងដ៏ជូរចត់មួយនេះ

//s6.kh1.co/b5/b50e4b88f672961607ba8b836aff08e6150dc40f.jpg
កីទ្បា

 ១៤-សីហា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

លោក Ole Gunnar Solskjaer បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួនដើម្បីផ្តួលក្រុមខ្លាំង Sevilla នៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅ​ចុង​សប្តាហ៍​នេះ ហើយលោកសង្ឃឹមថានឹងអាចសងសឹកទៅលើក្រុមនេះព្រោះធ្លាប់រងបរាជ័យកន្លងទៅ។

លោក Ole Gunnar Solskjaer បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួនដើម្បីផ្តួលក្រុមខ្លាំង Sevilla នៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅ​ចុង​សប្តាហ៍​នេះ ហើយលោកសង្ឃឹមថា នឹងអាចសងសឹកទៅលើក្រុមនេះ ព្រោះធ្លាប់រងបរាជ័យកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនមកដឹកនាំនៅបិសាចក្រហម អ្នកចាត់ការ​សញ្ជាតិ​ន័រវែស​ធ្លាប់​ដឹកនាំ​ក្លិប Molde FK កាល​ពី​ឆ្នាំ ២០១៦ ហើយ​ប៉ះ​គ្នា​ជាមួយ Sevilla នឹង​រង​បរាជ័យ​នៅ​លទ្ធផល ៣-១ សរុបទាំងពីរជើង។

លោក Ole កាលដឹកនាំនៅ Molde
លោក Ole កាលដឹកនាំនៅ Molde

Ole Gunnar Solskjaer ប្រាប់ MUTV ថា៖ “ជាការពិតណាស់ ខ្ញុំ​ធ្លាប់​ជា​អ្នកចាត់ការ​របស់ Molde FK ហើយយើងបានចាញ់ Sevilla នៅឆ្នាំ ២០១៦ ដោយពួក​គេ​ឈ្នះយើងក្រៅដី ៣-០ ហើយ​យើង​សង​វិញ ១-០ ក្នុងដីយើង ហើយអ៊ីចឹងលើកនេះខ្ញុំត្រូវតែសងទៅពួកគេវិញហើយ”៕

ប្រភព Metro

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T