ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ដោយសារកាមតណ្ហា ពុះកញ្ជ្រោលឡើងដល់កម្រិតពេក ក៏ធ្វើសកម្មភាព ចាប់រំលោភកូនខ្លួនឯង ដើម្បីសម្រន់តណ្ហា តែត្រូវប្រពន្ធ មកទាន់ រួចហើយប្ដឹងឱ្យនគរបាលឃាត់ខ្លួន ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្ទះភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា សត្រា ភេទប្រុស អាយុ ៤១ មានមុខរបរ ជាអ្នករត់ម៉ូតូកង់បី រស់នៅក្នុងភូមិ- សង្កាត់កើត ចំណែកឯជនរងគ្រោះ ត្រូវកូនបង្កើត អាយុ១៥ឆ្នាំ ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែបោសសំរាម នៅខាងមុខផ្ទះ លុះបន្ដិចក្រោយមក ឪពុកបានវិលត្រឡប់មកពី រត់ម៉ូតូកង់បី វិញ ថែមទាំងស្រវឹងស្រាជោក ហើយក៏បានស្ទុះមកឱបនាងជាកូន ចាប់ផ្ដួលទៅលើគ្រែ បបោសអង្អែលរាងកាយកូន ពេលនោះនាងស្រែក ក៏ឮទៅដល់ម្ដាយ កំពុងតែ ដាំស្លនោះ ចេញមកមើល ស្រាប់តែឃើញឪពុក កំពុងតែធ្វើសកម្មភាព ចាប់រំលោភកូនខ្លួន ពេលនោះនាងជាម្ដាយ ក៏ស្ទុះមកចាប់ទាញកអាវ រួចហើយមកដាក់ពាក្យ បណ្ដឹងឱ្យនគរបាល ឃាត់ខ្លួនតែម្ដងទៅ ។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា បន្ទាប់ពីនគរបាលឃាត់ខ្លួន ជនសង្ស័យបានឃើញថា ក្រុមគ្រួសារ របស់ជនសង្ស័យ កំពុងរត់ការខ្វែងដៃខ្វែងជើងក្នុង គោល បំណងសុំឱ្យនគរបាល ដោះលែងជនសង្ស័យវិញ តែគេពុំដឹងថា ចំណាត់ការរបស់នគរបាល យ៉ាងណានោះទេ ។

បច្ចុប្បន្នជនសង្ស័យ កំពុងតែឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]