មហាសមុទ្រអាត្លង់ទិកសព្វថ្ងៃ បានបិទបាំងនូវឆ្នេរសមុទ្ររបស់ប្រទេស អេស៊ីប ជាង១,២០០ឆ្នាំមកហើយ តែនៅពេលនេះ វាបានលេចរូបរាងជាថ្មី ជាមួយនឹងរូបភាព 3D របស់អ្នកវិទ្យាសាស្រ្ដ។

ទីក្រុង Heracleion របស់ប្រទេសអេស៊ីប ដែលជាប្រាសាទរបស់ព្រះនាង Cleopatra បានសាងសង់ ហើយវាក៏ជាកន្លែងមួយ ដ៏សំខាន់ក្នុងការដោះដូរពាណិជ្ជកម្ម ពីប្រទេសជិតខាងផងដែរ តែត្រូវបានបាត់រូបរាងមិនដឹង នៅកន្លែងណាតាំងពីយូរណាស់មកហើយ។ នៅឆ្នាំ ២០០១ អ្នកវិទ្យាសាស្រ្ដក៏បានរកឃើញ ទីក្រុងនេះមកវិញនៅក្នុងមហាសមុទ្រ អាត្លង់ទិក។ រយៈពេល១០ឆ្នាំជាង គេបានបង្កើតនូវផែនទីនៃទីក្រុង Heracleion ឡើងវិញជាមួយនឹងរូបភាព 3D។ កាលពី១២ឆ្នាំមុន អ្នកខាងបុរាណវត្ថុវិទ្យាលោក Franck Goddio បានរកឃើញសិលា និងរូបចម្លាក់ជាច្រើននៅក្នុង មហាសមុទ្រអាត្លង់ទិក ហើយបានយកទៅស្រាវជ្រាវ អក្សរលើសិលានៅឯប្រទេសបារាំង។ បន្ទាប់ពីសំអាតខ្សាច់ និងភក់នៅលើសិលាចរិក គេបានពិនិត្យឃើញថា រូបគំនូរលើសិលា គឺជារូបនាសម័យ Heracleion ដែលមានអាយុលើសពី ១០០០ឆ្នាំ។ បុរាណវិទូទៅរកឃើញសំពៅចំនួន ៦៤គ្រឿងទៀតនៅក្នុងបាតសមុទ្រ ដែលនៅចំងាយ ៦.៥គីឡូម៉ែត្រពីប្រទេស អេស៊ីប។ នេះគឺជារឿងកម្រមួយដែលអាចរកឃើញ សំពៅដ៏ច្រើននៅកន្លែងតែមួយដូច្នេះ និងមានយុថ្កាចំនួន ៧០០ផ្សេងទៀត នៅកន្លែងនោះ។

លោក Doddio មានប្រសាសន៍ថា នេះគ្រាន់តែជាការចាប់ផ្ដើម នៃការស្រាវជ្រាវរបស់គាត់នោះទេ វាប្រហែលជាត្រូវការ រយៈពេល២០០ឆ្នាំទៀត ក្នុងការស្វែងរកពីមូលហេតុនៃការលិច ទីក្រុងនេះបាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]