ចាប់បាន Yang Mi និង Wei Daxun ចេញពីខុនដូតែមួយ ហ្វេនសង្ស័យនៅជាមួយគ្នា

//s4.kh1.co/4d/4db9d8237a9966cd9a1dfb7c75e3aacbcb5ab316.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងស្រី Yang Mi និង លោក Wei Dai Huan ត្រូវបានគេប្រទះឃើញ បានស្លៀកសម្លៀកបំពាក់ជាគូស្នេហ៍ដោយបានចាកចេញខុនដូមួយកន្លែងនៅតំបន់ពាណិជ្ជកម្មមួយ

ចិន៖ កាលពីថ្ងៃទី ១៣ ខែសីហា យោងតាមព័ត៌មានស៊ីណា បានរាយការណ៍ថាតារាសម្តែងស្រី Yang Mi និង លោក Wei Daxun ស្លៀកសម្លៀកបំពាក់ ដែលមានពណ៌ដូចគ្នាចេញពីខុនដូមួយ ដែលគេបានជឿជាក់ថា អ្នកទាំងពីររស់នៅជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនេះ មិនមែនលើកទីមួយនោះទេ កាលពីខែមេសា គូស្នេហ៍តារាលួចលាក់មួយគូនេះ  ក៏ត្រូវបានគេប្រទះឃើញចាកចេញ ពីសណ្ឋាគារផងដែរ ដែលរូបភាពបានចែកចាយសាយភាយ ពេញបណ្តាយសង្គមចិន ជាមួយ ការណាត់ជួបដោយបើកចំហររបស់អ្នកទាំងពីរ។

ទោះជាយ៉ាងណាក៏ដោយ តែងតែមានព័ត៌មានចុះផ្សាយពីពួកគេទាំងពីរជារឿយៗ  និងថែមទាំង មានភស្តុតាងជាច្រើនដែលពួកគេបានស្លៀកសម្លៀកបំពាក់ជាគូ បានធ្វើដំណើរជាមួយគ្នា ថ្វីត្បិតបែបនេះក្តី រហូតមកដល់ពេលនេះ ពួកគមិនបានចេញសេចក្តីថ្លែងការណ៍ពិតប្រាកដណាមួយ អំពីទំនាក់ទំនងរបស់អ្នកទាំងពីរនៅឡើយទេ។

គួររម្លឹងផងដែរថា មេម៉ាយក្តៅស្រួយកូនមួយរូបនេះ មានពាក្យចចាមអារ៉ាមថា តារាស្រីរូបនេះ បានណាត់ជួបជាមួយតារាសម្តែងប្រុស លោកWei Daxun ដែលមានអាយុប្អូនជាងបីឆ្នាំ ថាពួកគេ មានទំនាក់ទំនងគ្នាតាំងពីខែសីហាឆ្នាំ ២០១៩ បន្ទាប់ពី Yang Mi  បានលែងលះជាផ្លូវការជាមួយអតីតស្វាមី តារាសម្តែងប្រុសលោក Hawick Lau នៅចុងឆ្នាំ ២០១៨មកម្លេះ

សូមទស្សនារូបខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Wei Daxun
Wei Daxun
ពួកគេតែងតែពាក់អាវគូស្នេហ៍ទៀតផង
ពួកគេតែងតែពាក់អាវគូស្នេហ៍ទៀតផង
រូបគេប្រម៉ាញ់បានថថាអ្នកទាំងពីរ ចេញពីខុនដូតែមួយ
រូបគេប្រម៉ាញ់បានថថាអ្នកទាំងពីរ ចេញពីខុនដូតែមួយ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T