នេះជាចរិតពិត ព្រះកាយច័ន្ទ នៅក្រៅរួសរាយដាក់ហ្វេនៗខ្លាំង មើលរូបនេះបានដឹង!

//s4.kh1.co/13/13cdc7d8b718b5a2949cb02c76ecaad5af3166ac.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អាចនិយាយបានថា កញ្ញា ព្រះកាយច័ន្ទ ជាតារាស្រីមានទេកោសល្យច្រើនផ្នែកក្នុងវិស័យសិល្បៈ ដោយពេលនេះនាងក៏បានសាងកេរ្ដិ៍ឈ្មោះឲ្យមានភាពល្បីល្បាញខ្លាំងផងដែរ។

ភ្នំពេញ៖ តារាស្រីពហុជំនាញ កញ្ញា ព្រះកាយច័ន្ទ ជាតារាស្រីមួយរូបដែលមានសមត្ថភាពច្រើនផ្នែក មិនថា សម្ដែង ច្រៀង ធ្វើពិធីការិនី ឬ រាំរបាំនោះទេ សុទ្ធតែអាចធ្វើបានយ៉ាងល្អតែម្ដង។ មិនតែប៉ុណ្ណោះ បើទោះបី តារាស្រីរូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈនេះអស់ជាច្រើនឆ្នាំ តែនាងនៅតែអាចរក្សាប្រជាប្រិយភាពខ្លាំងក្លាដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត កញ្ញា ព្រះកាយច័ន្ទ មិនត្រឹមតែ មានទេកោសល្យប៉ុណោះទេ តែបើក្រឡេកទៅមើលរូបសម្រស់វិញក៏មិនណយដែរ ដោយនាងមានទាំងរូបរាងស្រឡូន ហើយកម្ពស់ខ្ពស់ និងមុខមាត់ស្រស់ស្អាតទៀតផង។ ចំណែកឯអត្តចរិតក៏រួសរាយគួរឲ្យកត់សម្គាល់ ជាពិសេស ថ្មីៗនេះ រូបភាពជាច្រើនដែលនាងបានបង្ហោះឃើញថា នាងផ្ដល់ស្នាមញញឹមទៅកាន់បងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណៈយ៉ាងរួសរាយរាក់ទាក់ទៀតផង។ ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បាននិយាយ៖

ខ្ញុំចូលចិត្តរស់នៅក្នុងជីវិតដែសាមញ្ញ មិនចាំបាច់តែងខ្លួនពេលចេញក្រៅ អាចដើរលេងញ៉ាំអ្វីបានគ្រប់កន្លែង ខ្ញុំចូលចិត្តរស់នៅជីវិតបែបហ្នឹង ចុះអ្នកទាំងអស់គ្នាវិញ ?។

សម្ដី ព្រះកាយច័ន្ទ

គួរបញ្ជាក់ផងដែរថា​ បើទោះបី ទស្សនិកជនជាច្រើន ធ្លាប់តែបានឃើញ កញ្ញា ព្រះកាយច័ន្ទ នៅក្នុងកញ្ជាក់ទូរទស្សន៍ស្លៀកពាក់ទាន់សម័យ ឡូយឆាយ តែនៅខាងក្រៅ នាងក៏ចូលចិត្តធ្វើខ្លួន និងស្លៀកពាក់សមញ្ញៗផងដែរ។ ដោយឡែក ក្រោយពីបានឃើញរូបភាពជាច្រើនសន្លឹករបស់តារាស្រីនេះរួច មានមហាជនជាច្រើនសរសើរពីចរិតនាង ថាមិនចេះឬកពារ ពេលឃើញហ្វេនៗ ថែមទាំងផ្ដល់ស្នាមញញឹមយ៉ាងស្រស់ស្រាយទៅកាន់ហ្វេនៗ ដោយមិនប្រកាន់ខ្លួនថាជាតារាល្បី៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ 
ព្រះកាយច័ន្ទ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T