ភ្នំពេញ៖ មកដល់ពេលនេះ អតិថិជន ក៏ដូចជាម្ចាស់ហាងមួយចំនួនធំ បានដឹងខ្ទេច ដឹងខ្ទីអំពីលក្ខណៈពិសេសៗ មុខងារកាមេរ៉ា AI Color Portrait បច្ចេកវិទ្យាថ្មីប្លែកឈានមុខដ៏ច្រើន កាដូសន្ធឹកសន្ធាប់ រយៈពេលកក់ទុកមុន ​ថ្ងៃសម្ពោធផ្លូវការ ថ្ងៃលក់បើកក្បាលដំបូងនៃស្មាតហ្វូនសំណព្វចិត្ត OPPO Reno4 ស្ទើអស់ហើយ នៅឡើយតែតម្លៃ តម្លៃៗ!

OPPO Reno4

នេះជាសំណួរពីអតិថិជិជនក៏ដូចជាម្ចាស់ហាងរាប់ពាន់នាក់ សួររាល់ថ្ងៃគ្មានស្រាកស្រាន្ត តែចម្លើយនោះគឺតែមួយ ត្រឹមតែជាង​​ $3X9។ តែបើតាមសារព័ត៌មាន និងហ្វេសប៊ុកផ្លូវការប្រទេសជិតខាងធំៗ ដូចជាម៉ាឡេស៊ី តម្លៃត្រឹមតែ 1,699RM ($405) ប្រទេសថៃ តម្លៃត្រឹមតែ​​11,990 ថៃបាត (ក្បែរ $400) ឥណ្ឌូនេស៊ី សឹង្ហបូរី វៀតណាម លក់ដាច់សាហាវមិនដែលធ្លាប់មាន បើកលក់ដំបូង 3-5 ថ្ងៃ លក់អស់ស្តុកដែលបម្រុងលក់សម្រាប់មួយខែដំបូង ដូចជាក្រុមហ៊ុន Lazada, Truemove H, AIS, dtac, Jaymartជាដើម។ 

ចុះតម្លៃនៅកម្ពុជាយើងម៉េចដែរ? សម័យកាលកូវីតកំពុងវ៉ៃលុក សេដ្ឋកិច្ចនៅទ្រឹងបន្តិច  ចំណូលប្រជាជនធ្លាក់ចុះតិចតួច តើតម្លៃ​ Reno 4ប៉ុន្មាន? ក៏ព្រោះតែហេតុផលបែបនេះហើយ​ ក៏តាមសំណូមពរម្ចាស់ហាង ក៏ដូចជាហ្វេនៗដែលចង់ដូរស៊េរី ប្រើរបស់ល្អ ក្រុមហ៊ុនក៏បង្ហើបត្រឹមតែខ្ទង់ $3x9 ប៉ុណ្ណោះ ដែលផ្តល់ជូននូវតម្លៃពិសេសជាងគេមិនធ្លាប់មានពីមុន ក្នុងចំណោមប្រទេសជិតខាង នេះបើតាម ផ្លូវការទើបបង្ហោះក្តៅៗព្រឹកថ្ងៃ ១១ សីហានេះ។

OPPO Reno4

អ្វីដែលរឹតភ្ញាក់ផ្អើលជាងនេះទៅទៀត ក្រុមហ៊ុន OPPO ហ៊ានណាស់លើកនេះ ដោយបើកកក់ទុកមុន OPPO Reno4 ដោយមិនប្រកាសតម្លៃចាប់ពីថ្ងៃ ១០-១៥ សីហា ដោយជឿជាក់ថា របស់ល្អអតិថិជននឹងមិនខ្វល់តម្លៃប៉ុន្មានទេ ឱ្យតែបានរបស់ល្អបានចាប់កាន់ និងប្រើមុខគេ ថែមទាំងឱ្យអតិថិជនទាយតម្លៃ$359/ $369/ $379/ $389/ $399 និងអាចឈ្នះកាសឥតខ្សែស៊េរីថ្មី OPPOEncoW11 (តម្លៃ49$) ជាច្រើនគ្រឿង ដែលកម្មវិធីហ្គេមទាយតម្លៃលើហ្វេសប៊ុក​ នេះចាប់ផ្តើមលេងពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥  សីហា ២០២០ ជាមួយនឹងលក្ខខណ្ឌលម្អិតលើហ្វេសប៊ុកផ្លូវការ OPPO តាម Link នេះ https://bit.ly/30MSa3A

បើយោងតាមឯកសារបែកធ្លាយ និងអត្ថបទសារព័ត៌មានមួយចំនួនធំ បានលើកឡើងពីសមត្ថភាព មុខងារ និងបច្ចេកវិទ្យារបស់ OPPO Reno4 ថ្មីប្លែកនឹកស្មានមិនដល់ ជាពិសេស គឺផ្តោតលើមុខងារកាមេរ៉ា ជាចំបង ជាមួយនឹងលក្ខណៈសម្បត្តិប្លែក ដែលមើលមួយភ្លែក ស្ទើស្មើស្មាតហ្វូនថ្លៃមួយចំនួនដែលមានលក់នៅកម្ពុជា៖

-  កាមេរ៉ាក្រោយ 4គ្រាប់ (48MP+8MP+2MP+2MP) កាមេរ៉ាមុខមួយទំហំ 32MP បែបអេក្រង់ទម្លុះភ្លោះ

- កាមេរ៉ា AI Color Portrait ថតរូប និងវីដេអូកាន់តែទាក់ទាញជាមួយភាពលេចធ្លោតែម្នាក់ឯង

- ថតវីដេអូកាន់តែប្លែក ជាមួយភាពលេចធ្លោតែមួយពណ៌ និងផ្ទៃសខ្មៅ (Monochrome Video) 

- ថតវីដេអូយឺត (960fps AI Slow-motion) បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហាន

- បង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ  (Night Flare Portrait)

- Ultra Steady Video 3.0 បន្ថែមភាពលេចធ្លោរបស់អ្នកជាមួយលំនឹងវីដេអូ គ្រប់ស្ថានភាពដែលអាចថត

បានទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលអាចថតវីដេអូទប់លំនឹង មិនរង្គើ រឺញ័រ

- ប្រតិបត្តិការឈានមុខលឿនរលូនខ្លាំង​​ រួមមានបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, 8GB RAM+128GBROM ជាមួយនឹងថ្មធំ 4015mAh បន្ថែមបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W

- បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor)​ ដែលបង្ហាញពីសមត្ថភាពដ៏លេចធ្លោ ដូចមុខងារស្គាល់ពីកាយវិការរបស់មនុស្សការបង្វិលអូសចុះឡើង មុខងារបញ្ជាដោយកាយវិការ មុខងារការពារការសម្ងាត់ មុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។

OPPO Reno4

លើកនេះសាហាវ OPPO បើកការកក់ទុកមុនទាំងមិនទាន់ប្រាប់តម្លៃ (Blind Pre Order) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា នឹងទទួលបានកាដូតម្លៃសរុបប្រមាណ $290​​ រួមមាន ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល ៦ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order)កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49ចំនួនមានកំណត់)​ ដបទឹកដ៏ស្រស់ស្អាត PowerBank 10,000 mAh(តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេសSilver(តម្លៃ $129) ភ្ជាប់ជាមួយគម្រោងSmart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍ (តម្លៃ $24) ។

តម្លៃគឺជាចំណុចក្តៅ ដែលគូប្រជែងភាគច្រើនតាម OPPO ជាដរាបមក ពិសេសម្ចាស់ហាងតែងរំពឹងចង់ដឹង ព្រោះជាចំណុចក្តៅជួយម្ចាស់ហាងលក់បានច្រើន ចំណេញច្រើន រហូតដល់ម្ចាស់ហាងខ្លះភ្នាល់គ្នាទៀតផង។ តែបើតាមហ្វេសប៊ុកផ្លូវការបានផុសពីការទាយតម្លៃ OPPO Reno4 គឺប្រមាណ $3X9 តែបើតាមព័ត៌មានបែកធ្លាយដល់ម្ចាស់ហាង ឬបុគ្គលិក គឺប្រមាណពី $349-$399 តែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសអស្ចារ្យ បន្ទាប់ពីកក់ទុកមុន មានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno4 ដោយហ្រ្វីៗក្នុងថ្ងៃទី១៥ ខែសីហា នេះផ្ទាល់តែម្តង។ កុំឲ្យឱកាសដ៏អស្ចារ្យនេះរំលងផុតទៅឲ្យសោះ តិចស្តុកអស់របស់ល្អៗចឹង។ កុំភ្លេចកក់ទុកមុនទាំងអស់គ្នាណា ដើម្បីទទួលបាន OPPO Reno4 កាន់ក្នុងដៃ និងប្រើមុនគេ៕ 

OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4
OPPO Reno4

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ