ក្រោយវះកាត់មួយថ្ងៃ Simon Cowell អាចដើរបានវិញហើយ

//s4.kh1.co/3a/3a90a6ca22c105dd0f586bc29d500154e5ae0675.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Simon Cowells ទើបតែចូលក្នុងបន្ទប់សគ្គ្រោះបន្ទាន់ម្សិលមិញសោះ ដោយសភាពគាត់បានធូរស្រាលមិនគួរឲ្យជឿ អាចដើរបានប្រុយដោយដូចមនុស្សជាយ៉ាងអញ្ចឹងដែរ។

បរទេស៖ មិនគួរឲ្យជឿសោះថា ស្ថាបនិករ និងជាគណកម្មការផ្ទាល់នៅក្នុងកម្មវិធី «American Idol» ដែលមានឈ្មោះSimon Cowells ទើបតែចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ម្សិលមិញសោះ ដោយសភាពរូបលោក បានធូរស្រាលមិនគួរឲ្យជឿ អាចដើរបានប្រុយ ដោយដូចមនុស្សជាយ៉ាងអញ្ចឹងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនៅថ្ងៃនេះ លោកអាចដើរបានជុំវិញមន្ទីរពេទ្យបានវិញហើយ ដោយមានអ្នកនៅឃ្លាំមើលយ៉ាងដិតដល់ផងដែរ ក្រោយពីម្សិលមិញ គណកម្មការរូបនេះបានចូលបន្ទប់វះកាត់កំរិតសង្គ្រោះបន្ទាន់ ក្រោយបានដួលខណៈពេលរសៀល ថ្ងៃសៅរ៍ទី០៨ ខែសីហា ឆ្នាំ២០២០នេះ នៅពេលសាកល្បងកង់អគ្គិសនីថ្មីមួយនៅក្នុងទឹកដីឯកជនរបស់គាត់ នៅMalibu ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់ Simon Cowells នៅពេលនេះគឺត្រូវការឃ្លាំមើល និងតាមដានបន្តទៀត ពីសំណាក់គ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាពីសុវត្ថិភាពរបស់ ស្ថាបនិកររូបនេះផងដែរ។

ជាចុងក្រោយ ស្ថាបនិកររូបនេះ មានសារមួយជូនចំពោះអ្នកដែលទិញកង់អគ្គិសនីថ្មីថ្មោង គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារគាត់មានបទពិសោធន៍រួចមកហើយនិង គាត់ថ្លែងអំណរគុណដល់មហាជនដែលបានបារម្ភពីរូបលោក រួមទាំងក្រុមគ្រូពេទ្យដែលមានមើលថែ អស់ពីចិត្តពីថ្លើមផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Simon Cowells
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T