ទឹកចិត្តឪពុក លះបង់ប្រថុយជីវិត ជួយកូនពីក្រពើក្នុងទឹកទម្ងន់ជិត៣០០គីឡូក្រាម (Video Inside)

//s4.kh1.co/a1/a19db6d858930c3a43619621322eef5648082174.jpg
សង្គម

 ១១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រពើទំហំដ៏ធំមួយក្បាល ដែលមានប្រវែងជិត៤ម៉ែត្រនិង ទម្ងន់ជិត៣០០គីឡូត្រូវបានបុរសម្នាក់ រួមទាំងអ្នកជិតខាងនិង ព្រានព្រៃរួមដៃគ្នាព្រួតចាប់បានស្រេច ក្រោយពីវាបានបង្ហាញអាកប្បកិរិយាចង់វាយកូនរបស់លោក។

បរទេស៖ ជារឿងមួយគួរស្ញប់ស្ងែង ចំពោះបុរសម្នាក់ បានបំពេញភារកិច្ចបានយ៉ាងល្អ ដោយបានការពារកូន បានយ៉ាងសុវត្ថិភាពចេញពីមច្ចុរាជក្នុងទឹក ដែលជាសត្វក្រពើ មានទំហំដ៏ធំមួយក្បាល ដែលមានប្រវែងជិត៤ម៉ែត្រនិង ទម្ងន់ជិត៣០០គីឡូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ឪពុកម្នាក់នោះ មានឈ្មោះថា Andrew Grande បានរៀបរាប់ថា ដំបូងឡើយ រូបលោក នៅខាងក្នុងផ្ទះនោះទេ ប៉ុន្តែភ្លាមៗនោះក៏ក្រឡេកមើល​ សត្វអ្វីមិនសូវច្បាស់ខ្មៅៗនិង ធំមិនដឹងថាជាអ្វីឲ្យប្រាកដ គ្រាន់តែដឹងថាមានទំហំធំកំពុងតែហែលនៅនៅក្នុងទឹកខាងក្រោយផ្ទះ រំពេចនោះ វាក៏ហែលសំដៅទៅជិតកូនៗរបស់គាត់ ដែលកំពុងតែលេងនៅក្បែរនោះ ដោយក្នុងគម្លាតមិនដល់មួយមែ៉ត្រឡើយ ដោយមើលទៅក្នុងគោលបំណង ចាត់ទុកកូនរបស់លោកជាចំណីរបស់វា។

ក្រោយពីបានឃើញដូច្នេះ ឪពុកម្នាក់ក៏បានរត់មួយទំហឹងទៅ ទាញកូនមកក្រោយរបងផ្ទះភ្លាមៗ រួចក៏បានរកខ្សែរទម្ពក់មួយដើម្បីចាប់ក្រពើនោះ ដែលមានអ្នកជិតខាងនិង ព្រានសរុប៧នាក់ទើបអាចទាញក្រពើនោះចេញពីក្នុងទឹកបានដោយសុវត្ថិភាព។

Andrew Grande បានថ្លែងអំណរគុណ ដល់ព្រានព្រៃនិង អ្នកជិតខាងដែលបានមកជួយខ្នះខ្នែងគ្នា ចាប់ក្រពើយក្សចេញបានដើមគ្មាននរណាម្នាក់ រងរបួសអ្វីទាំងអស់ ចំណែកឯក្រពើមួយក្បាលនោះ ត្រូវបានគេបញ្ចូនទៅក្នុងសួនសត្វមួយដែលមានទីតាំង មិនឆ្ងាយទីនោះប៉ុន្មានឡើយ ៕

សូមចូលមើលរូបភាពនិង វិដេអូខាងក្រោម៖

ក្រពើ(រូបតំណាង)
ក្រពើ(រូបតំណាង)
ក្រពើចង់វាយប្រហារកូនស្រីAndrew Grande
ក្រពើចង់វាយប្រហារកូនស្រីAndrew Grande
ក្រពើចង់វាយប្រហារកូនស្រីAndrew Grande
ក្រពើចង់វាយប្រហារកូនស្រីAndrew Grande
Andrew Grande​និង មនុស្ស៦នាក់ទៀតកំពុងចាប់ក្រពើ
Andrew Grande​និង មនុស្ស៦នាក់ទៀតកំពុងចាប់ក្រពើ
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T