បរទេស៖ ជារឿងមួយគួរស្ញប់ស្ងែង ចំពោះបុរសម្នាក់ បានបំពេញភារកិច្ចបានយ៉ាងល្អ ដោយបានការពារកូន បានយ៉ាងសុវត្ថិភាពចេញពីមច្ចុរាជក្នុងទឹក ដែលជាសត្វក្រពើ មានទំហំដ៏ធំមួយក្បាល ដែលមានប្រវែងជិត៤ម៉ែត្រនិង ទម្ងន់ជិត៣០០គីឡូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ឪពុកម្នាក់នោះ មានឈ្មោះថា Andrew Grande បានរៀបរាប់ថា ដំបូងឡើយ រូបលោក នៅខាងក្នុងផ្ទះនោះទេ ប៉ុន្តែភ្លាមៗនោះក៏ក្រឡេកមើល សត្វអ្វីមិនសូវច្បាស់ខ្មៅៗនិង ធំមិនដឹងថាជាអ្វីឲ្យប្រាកដ គ្រាន់តែដឹងថាមានទំហំធំកំពុងតែហែលនៅនៅក្នុងទឹកខាងក្រោយផ្ទះ រំពេចនោះ វាក៏ហែលសំដៅទៅជិតកូនៗរបស់គាត់ ដែលកំពុងតែលេងនៅក្បែរនោះ ដោយក្នុងគម្លាតមិនដល់មួយមែ៉ត្រឡើយ ដោយមើលទៅក្នុងគោលបំណង ចាត់ទុកកូនរបស់លោកជាចំណីរបស់វា។
ក្រោយពីបានឃើញដូច្នេះ ឪពុកម្នាក់ក៏បានរត់មួយទំហឹងទៅ ទាញកូនមកក្រោយរបងផ្ទះភ្លាមៗ រួចក៏បានរកខ្សែរទម្ពក់មួយដើម្បីចាប់ក្រពើនោះ ដែលមានអ្នកជិតខាងនិង ព្រានសរុប៧នាក់ទើបអាចទាញក្រពើនោះចេញពីក្នុងទឹកបានដោយសុវត្ថិភាព។
Andrew Grande បានថ្លែងអំណរគុណ ដល់ព្រានព្រៃនិង អ្នកជិតខាងដែលបានមកជួយខ្នះខ្នែងគ្នា ចាប់ក្រពើយក្សចេញបានដើមគ្មាននរណាម្នាក់ រងរបួសអ្វីទាំងអស់ ចំណែកឯក្រពើមួយក្បាលនោះ ត្រូវបានគេបញ្ចូនទៅក្នុងសួនសត្វមួយដែលមានទីតាំង មិនឆ្ងាយទីនោះប៉ុន្មានឡើយ ៕
សូមចូលមើលរូបភាពនិង វិដេអូខាងក្រោម៖



