កក់ទុកមុនអាចឈ្នះ OPPO Reno 4 ! OPPO ចិត្តដាច់ខ្លាំងមែន ដាក់ឲ្យអតិថិជនកក់ទុកមុន Reno4 ទាំងមិនដឹងតម្លៃ តែកាដូច្រើនកក្រើក រកឯណាបាន

//s4.kh1.co/a7/a7f63fcab124e855d23dac78c511c00c832a61e0.jpg
បច្ចេកវិទ្យា

 ១០-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី​០៩ សីហា កន្លងផុតទៅថ្មីៗនេះ OPPO បានប្រារព្ធធ្វើកម្មវិធី VIP Pre Experience Event សម្រាប់ម៉ូដែល​ Reno 4 នៅក្នុងហាង OPPO Brand Store ដែលមានទីតាំងក្នុងផ្សារទំនើប AEON ភ្នំពេញជាន់ទីមួយ។ ក្នុងកម្មវិធីសម្ពោធនោះផងដែរ សង្កេតឃើញថា មានអ្នកតំណាងឲ្យក្រុមហ៊ុន អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ក៏ដូចជាដៃគូអាជីវកម្មមួយចំនួន ដែលបានចាប់កាន់ ប៉ះ និងតេស្តដំបូង នៅកម្ពុជាជាផ្លូវការ ពោរពេញអារម្មណ៌ភ្ញាក់ផ្អើលជាខ្លាំង របស់ស្មាតហ្វូន OPPO Reno 4 ស៊េរីថ្មីមួយនេះ។

ភ្នំពេញ៖ កាលពីថ្ងៃទី​០៩ សីហា កន្លងផុតទៅថ្មីៗនេះ OPPO បានប្រារព្ធធ្វើកម្មវិធី VIP Pre Experience Event សម្រាប់ម៉ូដែល​ Reno 4 នៅក្នុងហាង OPPO Brand Store ដែលមានទីតាំងក្នុងផ្សារទំនើប AEON ភ្នំពេញជាន់ទីមួយ។ ក្នុងកម្មវិធីសម្ពោធនោះផងដែរ សង្កេតឃើញថា មានអ្នកតំណាងឲ្យក្រុមហ៊ុន អ្នកសារព័ត៌មានជាច្រើនស្ថាប័ន  ក៏ដូចជាដៃគូអាជីវកម្មមួយចំនួន ដែលបានចាប់កាន់ ប៉ះ និងតេស្តដំបូង នៅកម្ពុជាជាផ្លូវការ ពោរពេញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង របស់ស្មាតហ្វូន OPPO Reno 4 ស៊េរីថ្មីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងភាពជឿជាក់ កាលពីប៉ុន្មានថ្ងៃនេះ នៅក្នុងផេកហ្វ៊េសប៊ុក​ និង Youtube ផ្លូវការរបស់ក្រុមហ៊ុន OPPO បានបង្ហាញពីមុខងារ និងបច្ចេកវិទ្យាទំនើបៗខ្ទេចគ្មានសល់ ពីស្មាតហ្វូន OPPO Reno4 មុនថ្ងៃសម្ពោធផ្លូវការ ដែលបង្ហាញឲ្យឃើញ របស់ល្អខ្លាចអីនឹងផ្សាយ ឬប្រាប់មុន ទោះបីជាមិនប្រកាសតម្លៃជាផ្លូវការក៏ដោយ ។ ក្នុងនោះដែរ មានហ្វេនៗ និងអតិថិជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងដោយចូលសួរ និង comment រាប់ពាន់អ្នក ពីស្មាតហ្វូនម៉ូដែលចុងក្រោយនេះ។

OPPO Reno4
OPPO Reno4

បើយោងតាមសម្តីរបស់តារាតំណាងឲ្យក្រុមហ៊ុន OPPO គឺកំលោះសង្ហា Step បាននិយាយទាំងទឹកមុខរីករាយថា  លោកពិតជារីករាយ និងពេញចិត្តមុខងារ និងបច្ចេកវិទ្យាទំនើបៗថ្មីប្លែកនេះមែនទែន ជាពិសេសគឺមុខងារ AI Color Portrait ជាបច្ចេកវិទ្យាមួយ ដែលអាចរំលេចពណ៌មនុស្សនៅខាងមុខ រីឯផ្ទៃ ឬ Background ខាងក្រោយទៅជាពណ៌សខ្មៅ មើលទៅពិតជាលេចធ្លោ និងទាក់ទាញខ្លាំងមែនទែន។ ហើយជាពិសេសសម្រាប់អ្នកចូលចិត្តដើរលេងយប់ ឬថតរូបពេលយប់ គឺប្រើមុខងារ Night Flare Portrait មិនខកបំណងហ្មង៎ ព្រោះមុខងារនេះបង្កើនកម្រិតព្រាលនៅខាងក្រោយ និងរំលេចពន្លឺភ្លើងតូចៗឲ្យកាន់តែលេចធ្លោ ដោយមិនចាំបាច់ប្រើកាមេរ៉ាថ្លៃៗឡើយ។ លើសពីនេះទៅទៀត ស្មាតហ្វូន OPPO Reno4 ក៏បានអមមកជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W។​ 

រីឯតារាចម្រៀងវ័យក្មេង សម្លេងពីរោះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបាននិយាយថា សម្រាប់មុខងាររបស់ស្មាតហ្វូន OPPO Reno4 ដែលចាប់អារម្មណ៍គឺ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសម្គាល់វៃឆ្លាត AI ថ្មីៗឈានមុខដូចជា ការពារការសម្ងាត់​ ព្រោះជៀសវាងមានមនុស្សនៅជិតអើតមកមើលសារ ឬ Message។ កាយវិការបញ្ជាឆ្លាតវៃ ដូចពេលខ្លះដៃប្រឡាក់ ឬសើម ស្របពេលមានអ្នក Call មក ដោយគ្រាន់តែយកដៃក្រវៀសលើអេក្រង់ គឺអាចទទួលទូរស័ព្ទនិយាយបានតែម្តង។ រីឯមុខងាររក្សាពន្លឺអេក្រង់ឆ្លាតវៃ គឺអេក្រង់ភ្លឺគ្រប់ពេល ដែលភ្នែកយើងកំពុងសម្លឹងមើល។

មុខងារមួយទៀតគឺ ស្រួលមែនទែនសម្រាប់អ្នកចូលចិត្តថតវីដេអូ ឬ Vlog គឺអាចប្រើមុខងារថតវីដេអូយឺតៗ កម្រិត 960fps show-motion បង្ហាញសកម្មភាពលេចធ្លោបានគ្រប់ប្លង់បែបយឺតៗ ជាពិសេសងាយស្រួលដល់ការកាត់តវីដេអូ ព្រោះវាអាចថតវីដេអូបានរហូតដល់ទៅ ​960 ចលនាឬសកម្មភាពក្នុងមួយវីនាទីឯណោះ។​​ មិនតែប៉ុណ្ណោះស្មាតហ្វូន OPPO Reno4 បានបំពាក់មកជាមួយនឹងមុខងារជាច្រើនទៀតដូចជា មុខងារថតច្បាស់នៅទីងងឹត រឺយប់ ថតរូបប្លង់ទូលាយ ថតរូបបានច្បាស់ដិតកម្រិតទំហំ108MP ពិសេសក៏អាចថតរូប ឬវីដេអូ​ Bokeh បានទៀតផង។

OPPO Reno4
OPPO Reno4

ពិធីករ លោក ជា វណ្ណារិទ្ធ ក៏ដូចជាបណ្តាសារព័ត៌មានធំៗដូចជា បានសម្តែងចំណាប់អារម្មណ៌ជាពិសេស​​ ៨ ចំណុចលេចធ្លោរបស់ OPPO Reno 4 ដូចខាងក្រោមនេះ៖

១.    មុខងារ AI Color Portrait ដែលធ្វើឲ្យមនុស្សឬ object លេចធ្លោ ជាមួយនឹងផ្ទៃសខ្មៅ​ រួមជាមួយនឹង Monochrome Video

២.    មុខងារថតវីដេអូយឺត 960fps រឹតតែធ្វើឲ្យវីដេអូអ្នកលេចធ្លោ និងទាក់ទាញ

៣.       Night Flare Portrait ដែលជួយបង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ

៤.    បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) រួមមានមុខងារដោយកាយវិភារ មុខងារការពារការសម្ងាត់ មុខងារវៃឆ្លាតបង្វិលអេក្រង់ មុខងារវៃឆ្លាតរក្សាពន្លឺអេក្រង់ 

៥.       បច្ចេកវិទ្យាថតវីដេអូទប់លំនឹងជំនាន់ថ្មី 3.0​ ជួយលោកអ្នកថតវីដេអូមិនញ័រ មិនរង្គើ បានគ្រប់ស្ថានភាព គ្រប់ពេល ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ

៦.    បច្ចេកវិទ្យាសាកថ្មលឿន​ 30W VOOC 4.0 សាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ20 នាទី និងសាកថ្ម 5​ នាទី មើលវីដេអូបាន 2 ម៉ោង 

៧.    ថាមពលថ្មធំរហូតដល់ 4015mAh

៨.    បន្ទះឈីបខ្លាំង Qualcomm Snapdragon 720G បន្ថែមគីឡូល្បឿនលឿនរលូន ត្រូវចិត្តអ្នកលេងហ្គេម ជាមួយនឹងរ៉េមក៏ធំ រ៉មក៏ធំ RAM 8GB+ROM 128GB​ 

អ្វីដែលអតិថិជនដែលមិនគួររំលងនោះគឺ សម្រាប់អតិថិជនដែលបានកក់ទុក ទាំងមិនទាន់ដឹងតម្លៃ (Blind Pre Order) តែចន្លោះប្រមាណ $349-$400 ដែលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា នោះនឹងទទួលបានឱកាសពិសេស និងកាដូជាច្រើនលើសពីការពឹងទុកជាមួយនឹងកាដូពិសេស ដែលមានតម្លៃសរុបប្រមាណ $290​​​ រួមមាន ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order) ធម្មតា និងអាចមានឱកាសឈ្នះទូរស័ព្ទ ដែលបានធ្វើការកក់ទុកមុនដោយហ្រ្វីៗ បន្ទាប់ពីចាប់រង្វាន់ត្រូវ ក្នុងថ្ងៃសម្ពោធអនឡាញជាផ្លូវការ (I Can See Your Voice, Special Edition by OPPO Reno4) នាយប់ថ្ងៃទី១៥​ ខែសីហានេះ។  

កម្មវិធីសម្ពោធអនឡាញជាផ្លូវការ  OPPO Reno4
កម្មវិធីសម្ពោធអនឡាញជាផ្លូវការ  OPPO Reno4

ដូចនេះ សូមតាមដានទស្សនាកម្មវិធីសម្ពោធអនឡាញស្មាតហ្វូនស៊េរីថ្មី OPPO Reno4 នៅយប់ថ្ងៃទី១៥ តាមកញ្ចក់ទូរទស្សន៍ហង្សមាស និងការផ្សាយផ្ទាល់ពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ លោកអ្នកក៏មានឱកាសឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែទស្សនាការ Live, Comment និង Share ក្នុងអំឡុងពេល Live ផ្ទាល់៕

នេះជាវីដេអូក្តៅៗអំពីកម្មវិធី RENO4 VIP Pre Experience ដែលប្រកាសការកក់ទុកមុនក្តៅដោយមិនទាន់ប្រាប់តម្លៃ

វីដេអូ

ចូរដាក់ម៉ោងរោទិ៍ រងចាំទស្សនាវីដេអូសម្ពោធពិសេស កក់ទូរសព្ទ័ឈ្នះទូរសព្ទ៍នាថ្ងៃ 15 សីហាខាងមុខនេះ

វីដេអូ
កម្មវិធីសម្ពោធអនឡាញជាផ្លូវការ  OPPO Reno4
កម្មវិធីសម្ពោធអនឡាញជាផ្លូវការ OPPO Reno4
កម្មវិធីសម្ពោធអនឡាញជាផ្លូវការ  OPPO Reno4
កម្មវិធីសម្ពោធអនឡាញជាផ្លូវការ OPPO Reno4
កាដូទទួលបានពេលជាវស្មាតហ្វូន OPPO Reno4
កាដូទទួលបានពេលជាវស្មាតហ្វូន OPPO Reno4
កាដូទទួលបានពេលជាវស្មាតហ្វូន OPPO Reno4
កាដូទទួលបានពេលជាវស្មាតហ្វូន OPPO Reno4
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T