ភ្នំពេញ ៖ បុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ បានបាញ់ជិត១០ គ្រាប់ ក្នុងនោះ ផ្ទុះចំនួន៥គ្រាប់ និងមិនផ្ទុះ៣គ្រាប់ កាលពីវេលាម៉ោងប្រមាណ៩ និង២០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅមុខ បន្ទប់ជួល លេខ ២២៥០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលតាម សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មកពីបុរសរូបនេះខឹង និងស្រែកថា មានអ្នកលួចម៉ូតូ ប្អូនប្រុសរបស់ខ្លួន។

សេចក្តីរាយការណ៍ បានបន្តថា នៅម៉ោងកើតហេតុ ខាងលើ ខណៈបុរស ចំនួន២នាក់ នៅក្នុងបន្ទប់ ស្រាប់តែមាន បុរសម្នាក់ បានធ្វើដំណើរមកដល់ ហើយស្រែកថា អាណាលួចម៉ូតូ ប្អូនប្រុសអញ រួចហើយ ក៏ដកកំាភ្លើង ម៉ាក កា៥៤ បាញ់ចំនួន៨គ្រាប់ តែផ្ទុះតែ៣គ្រាប់ តែប៉ុណ្ណោះ។

ក្រោយកើតហេតុ ជននេះបានគេចខ្លួនបាត់ ហើយ បុរសចំនួន២ នាក់ដែលនៅ ក្នុងបន្ទប់ជួល ត្រូវបានសមត្ថកិច្ច យកទៅសួរនាំបន្ត៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]