មើលម៉ាក់គេផង! វ័យ ៥០ឆ្នាំហើយ តែម៉ាក់របស់ Paris នៅក្មេងស្អាតមិនណយ

//s6.kh1.co/24/24a34acda44065067487dadc41f8025d394c164d.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថាកូនទៅសង្ហាហើយ តែដល់ពេលបានឃើញសម្រស់ម្ដាយវិញ គឺស្រស់ស្អាតមិនចាញ់កូនប៉ុន្មានទេ ពិសេសនៅវ័យ ៥០ ឆ្នាំ តែម្ដាយរបស់ Paris នៅតែស្អាតខ្ញង់ដដែល។

ថៃ៖ ជាការពិតណាស់ ប្រិយមិត្តមួយចំនួន ដែលជាហ្វេនបទចម្រៀង " My Ambulance" ប្រាកដជាបានស្គាល់ Ice Paris ម្ចាស់បទនេះមិនខាន ព្រោះថា បទចម្រៀងមួយបទនេះដែរ ពិតជាមានការគាំទ្រច្រើនមែនទែននៅទូទាំងទ្វីបអាស៊ីទាំងមូលតែម្ដង ព្រោះតែក្រៅពីមានអត្ថន័យពីរោះហើយ ថែមទាំងមានសុទ្ធសឹងតែអ្នកដែលមានទេពកោសល្យនិងតារាល្បីៗជាច្រើនបានចូលរួមសម្ដែងជាមួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់តារាចម្រៀងប្រុសវ័យ ២១ ឆ្នាំរូបនេះ បច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងមួយរូប កំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចង្កោមសិល្បៈថៃ ដោយសារតែលោក មានទាំងទេពកោសល្យច្រៀងបានយ៉ាងពីរោះ និងពិសេសនោះគឺ សម្រស់របស់លោក ពិតជាស្រស់សង្ហាខ្លាំងមិនធម្មតាដែរនោះទេ។

ទន្ទឹមនឹងរូបសម្បតិ្តដ៏សង្ហារបស់លោក ទាក់ទាញចិត្តនារីគ្រប់គ្នានោះ បើយើងងាកមកមើលសម្រស់របស់ម៉ាក់លោកវិញ យើងក៏ឃើញថា ម៉ាក់របស់តារាប្រុសរូបនេះ ក៏ស្រស់ស្អាតមិនណយដែរ ពោលគឺតាំងតែពីនៅវ័យក្មេង រហូតមកដល់ពេលបច្ចុប្បន្ន បើយើងប្រៀបធៀបគ្នា គេនៅតែមើលឃើញថា អ្នកម៉ាក់របស់ Paris មានវ័យ ៥០ ឆ្នាំទៅហើយ តែនៅពេលឈរជិត និងពេលចេញទៅក្រៅម្ដងៗជាមួយកូនប្រុស មើលទៅអាចនឹងច្រឡំថាជាបងស្រីនិងប្អូនប្រុសនឹងគ្នាទៅហើយ ព្រោះតែសាច់ឈាមរបស់ អ្នកម៉ាក់គឺនៅក្មេងជាងវ័យមិនផ្លាស់ប្ដូរតែម្ដង។

យ៉ាងណាមិញ តាមរយៈរូបភាពនៃការបង្ហាញរបស់តារាប្រុសរូបនេះ នៅលើគណនីបណ្ដាញសង្គម មានហ្វេនៗជាច្រើន ស្ងើចសរសើរទៅកាន់ម្ដាយរបស់ Paris ថាទោះបីវ័យ៥០ឆ្នាំក៏ដោយ តែគាត់នៅតែអាចថែរក្សាសម្រស់បាននៅតែខ្ញង់ដដែលផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Ice Paris
Ice Paris
ម៉ាក់របស់ Ice Paris
ម៉ាក់របស់ Ice Paris
ម៉ាក់របស់ Ice Paris
ម៉ាក់របស់ Ice Paris
ម៉ាក់របស់ Ice Paris
ម៉ាក់របស់ Ice Paris
Ice Paris និងម៉ាក់
Ice Paris និងម៉ាក់
Ice Paris និងម៉ាក់
Ice Paris និងម៉ាក់
Ice Paris និងម៉ាក់
Ice Paris និងម៉ាក់
Ice Paris និងម៉ាក់
Ice Paris និងម៉ាក់
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T