កុំចេះតែហ៊ាន! ម្ចាស់ដីមួយកន្លែងមិនព្រមរើផ្ទះចេញតាមសំណើរ មានអី ស្រាប់តែគេសង់ផ្លូវអមសងខាង (មានវីដេអូ)

//s4.kh1.co/f5/f5e02a3c9b5b64e1cdb273f968f3608825758a20.jpg
សង្គម

 ០៨-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផ្ទះមួយខ្នងនៅក្នុងប្រទេសចិន ត្រូវគេមើលឃើញថា មានទីតាំងនៅចំកណ្ដាលនៃស្ពានហាយវ៉េ Haizhuyong ក្នុងទីក្រុងក្វាងចូវ បន្ទាប់ពីម្ចាស់ដីមិនព្រមរុះសរើចេញ...

ចិន៖ ផ្ទះមួយខ្នងនៅក្នុងប្រទេសចិន ត្រូវគេមើលឃើញថា មានទីតាំងនៅចំកណ្ដាលនៃស្ពានហាយវ៉េ Haizhuyong ក្នុងទីក្រុងក្វាងចូវ បន្ទាប់ពីម្ចាស់ដីមិនព្រមរុះរើចេញ តាមសំណើររបស់រដ្ឋាភិបាល តែយ៉ាងណាមិញ ទីតាំងនេះកំពុងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរក្នុងតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញករណីនេះ អ្នកស្រី Liang ដែលជាម្ចាស់ដីទំហំ៤០ម៉ែត្រការ៉េ បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលមិនបានផ្ដល់សំណងតាមការទាមទាររបស់អ្នកស្រីសម្រាប់ទីតាំងថ្មីដែលល្អនោះទេ។ តែផ្ទុយទៅវិញ គឺជំនួសដោយផ្ទះល្វែងដែលមានទីតាំងជិតកន្លែងបញ្ចុះសព ទើបអ្នកស្រីមិនអាចទទួលយកបាន។

ទន្ទឹមនឹងនេះ អ្នកស្រីបាននិយាយថា៖

អ្នកគិតថាបរិស្ថានបែបនេះមិនល្អនោះទេ ប៉ុន្ដែសម្រាប់ខ្ញុំគឺមានអារម្មណ៍ថា ស្ងប់ស្ងាត់ និងផាសុកភាព។

  អ្នកស្រី Liang

ដោយឡែក បើតាមសារព័ត៌មាននៅហុងកុងបានឲ្យដឹងដែរថា រដ្ឋាភិបាលចិនបានធ្វើសំណើរទៅកាន់អ្នកស្រី Liang ជាច្រើនដងមកហើយ ប៉ុន្ដែគាត់បដិសេធ។ នៅក្នុងសំណើរនោះ រដ្ឋាភិបាលបានផ្ដល់សំណងនូវផ្ទះចំនួនល្វែង និងប្រាក់ចំនួន ១.៣ លានយ័ន (ឬប្រហែល ១៨៦,៥០០ ដុល្លារអាមេរិក) ប៉ុន្ដែអ្នកស្រី បានទាមទារផ្ទះចំនួនល្វែង និងប្រាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លានយ័ន (ឬប្រហែល ២៨៧,០០០ ដុល្លារអាមេរិក)។

តែនៅទីបំផុត បន្ទាប់ពីបរាជ័យក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់ដី រដ្ឋាភិបាលចិនពុំមានជម្រើសអ្វីក្រៅពីសាងសង់ស្ពាន ក៏ដូចជាផ្លូវតាមរបៀបនេះឡើយ តែទោះជាយ៉ាងណាក៏ដោយ ការចរចាគឺនៅតែបន្ដ។

គួរបញ្ជាក់ដែរថា អ្នកស្រី Liang គឺជាមនុស្សតែម្នាក់គត់ ក្នុងចំណោមម្ចាស់ដីទាំង៤៧នាក់ និងក្រុមហ៊ុនចំនួនផ្សេងទៀត ដែលរស់នៅទីតាំងនោះ ប៉ុន្ដែពួកគេបានទទួលយកសំណងដែលផ្ដល់ដោយរដ្ឋាភិបាល ហើយបានរើចេញតាំងពីចុងខែកញ្ញាកន្លងទៅម្ល៉េះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ផ្ទះនៅកណ្ដាលផ្លូវ
ផ្ទះនៅកណ្ដាលផ្លូវ
ផ្ទះនៅកណ្ដាលផ្លូវ
ផ្ទះនៅកណ្ដាលផ្លូវ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T