ខណៈពេលនេះអគ្គិភ័យកំពុងឆេះលំនៅដ្ឋានប្រជាពលរដ្ឋនិងផ្សារនាគមាសយ៉ាងសន្ធោសន្ធៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ធ្វើឲ្យមានការខូចខាតជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បច្ចុប្បន្នក្រុមមន្ត្រីពន្លត់អគ្គិភ័យកំពុងធ្វើការដុតដៃដុតជើងក្នុងការជួយសង្គ្រោះផ្សារនាគមាសពីភ្នក់ភ្លើងដ៏កាចសាហាវនេះ។ យ៉ាងណាម៉េច យើងមិនទាន់ដឹងអំពីមូលហេតុដែលនាំឲ្យកើតមានការឆាបឆេះមួយនេះនៅឡើយទេ។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះអគ្គិភ័យពិតជារន្ធត់ចិត្តនិងមានការយំសោកបោកខ្លួនផងដែរ សង្ឃឹមថាមិនមានជនរងគ្រោះណាម្នាក់ទៅចុះ៕



វីដេអូ៖ https://www.facebook.com/share/r/1MGSBYCv4W/?mibextid=wwXIfr





