មួយពព្រិចភ្នែក មនុស្សលើសពី១០០នាក់ស្លាប់ និងជាង៥០០នាក់បាត់ខ្លួនរួមទាំងភ្ញៀវទេសចរក្នុងគ្រោះបាក់ដីភ្នំនៅព្រំដែននេប៉ាល់-ចិន (មានវីដេអូ)

//s9.kh1.co/4e/4eda7a1efae9631183242a30fd6acd88c731ec1e.jpg
សង្គម

 ២៧-សីហា-២០២៦ ១០ព្រឹក · ៣ ម៉ោងមុន

មនុស្សលើសពី១០០នាក់ស្លាប់ និងជាង៥០០នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីភ្នំនៅព្រំដែននេប៉ាល់-ចិន

ស្ថានីយទូរទស្សន៍រដ្ឋរបស់ចិន CCTV បានរាយការណ៍នៅព្រឹកនេះថា ចំនួនអ្នកដែលបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយបាក់ដីនៅស្រុក Gyirong នៃតំបន់ទីបេ បានកើនឡើងដល់ ៥៥៨នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/97/9769e8394c660d39be34d3ed4e4be893fd21d652.png

CCTV បានបញ្ជាក់ថា ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ មានជនបរទេសចំនួន ២៦០នាក់ ហើយបានបន្ថែមថា ចំនួនអ្នកស្លាប់នៅតែមានចំនួន ៣នាក់ដដែល។

ច្រកព្រំដែននៅ Gyirong គឺជាច្រកឆ្លងកាត់ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ និងការធ្វើដំណើររវាងប្រទេសចិន និងប្រទេសនេប៉ាល់។

https://s9.kh1.co/__image/w=465,h=262,q=100/93/93f70702e51e8173d0e5ec724d3eb0e97b98e387.png

កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍អំពី "ការខូចខាត និងការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ" ភ្លាមៗបន្ទាប់ពីការបាក់ដីបានកើតឡើងនៅតំបន់ព្រំដែនរួមគ្នានោះ។

https://s9.kh1.co/__image/w=650,h=366,q=100/35/357e73009461bbcc594707120ab1c307f452fc26.png

មុននេះ ប្រទេសនេប៉ាល់បានឱ្យដឹងថា មានភ្ញៀវទេសចរប្រហែល ៥៧៩ នាក់បានបាត់ខ្លួន ដែលក្នុងនោះមានជនបរទេសចំនួន ៤៦៦ នាក់។ គេមិនទាន់អាចបញ្ជាក់បានច្បាស់នៅឡើយទេថា តើមានតួលេខណាមួយត្រូវបានរាប់ចំនួនពីរដងដែរឬទេ៕

ប្រភព៖ https://www.bbc.com/news/live/c6y8mjmnpxv0t

វីដេអូ៖ https://youtu.be/YM7qzv5oIMQ?si=R8T8cOebjXc2zRJn

https://s9.kh1.co/__image/w=650,h=366,q=100/cd/cdf8c78a045b6022e6b33d0976654c82da670bca.png
https://s9.kh1.co/__image/w=650,h=366,q=100/a2/a2b8552f2e44835cb573ec8b6d89492832086b5e.png
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T