ជនដៃដល់វាយក្បាលជនរងគ្រោះថ្ងៃមុនរត់ទៅដល់វៀតណាម ត្រូវបានចាប់ខ្លួនបញ្ជូនមកខ្មែរវិញហើយ

//s9.kh1.co/da/daed37885146490ba1dbe18adb99eadc48a2da73.png
សង្គម

 ២៤-សីហា-២០២៦ ៩ព្រឹក · ២០ ម៉ោងមុន

ជនដៃដល់វាយក្បាលជនរងគ្រោះថ្ងៃមុន ចាប់ខ្លួនបញ្ជូនមកខ្មែរវិញហើយ

ថ្មីៗនេះ យោងតាមប្រភពបានឲ្យដឹងថា បន្ទាប់​ពី​មាន​សំណូមពរ​ពី​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អោយ​ជនដៃដល់​ឈ្មោះ​ ឆេង​ ភារុន​ ចូលសារភាពហើយ​វិលត្រលប់​ពី​ប្រទេស​វៀតណាម​ មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ អនុវត្តន៍​ច្បាប់​ចំពោះ​ទង្វើ​របស់​ខ្លួន​ នៅ​ព្រឹកថ្ងៃទី​ ២៤​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ នេះ​ ឈ្មោះ​ ឆេង​ ភារុន​ បាន​ត្រលប់​មកវិញ​ហើយ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=867,q=100/57/578992c0925655a918be4af3c09133bee2350918.jpeg

គិតត្រឹម​ម៉ោង​ ៦:៣០នាទី​ ព្រឹក​នេះ​ ជនដៃដល់​ បាន​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ ចូលមកកម្ពុជា​តាម​ប៉ុស្តិ៍​អន្តរជាតិ​បាវិត​ ដោយ​មាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ រង់ចាំ​ទទួល​យកមក​អនុវត្តន៍​និតិវិធី​តាមផ្លូវច្បាប់​ ។

https://s9.kh1.co/__image/w=650,h=493,q=100/a4/a4dc6263da13fc3565bdcbb7f2653736961534c5.jpeg

ពេលនេះ​ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ដឹក​នាំ​ដោយ​លោកឧត្ដមសេនីយ៍​ទោ​ ប៉ុល​ រតនា​ អនុប្រធាន​នាយកដ្ឋាន​ បាននាំខ្លួនឈ្មោះ​ ឆេង​ ភារុន​ ពី​ប៉ុស្តិ៍​អន្តរជាតិ​បាវិត​មក​មកភ្នំពេញ​ដើម្បី​ចាត់​ការ​បន្តតាមនិតិវិធីច្បាប់​៕

https://s9.kh1.co/__image/w=650,h=866,q=100/2d/2dd400c01f97057d5025675d7a5b3daed2e83113.jpeg
https://s9.kh1.co/__image/w=650,h=627,q=100/72/72cce1903903b7b4037e12483a1123a6324aeabd.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/c8/c8881b2affae6caf6e2ea7ccf07bacc758a3a1ee.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/99/99483a34e4d4320b312731cd46cbbd910c5d1a32.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T