ថ្មីៗនេះ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)មួយទីតាំងឃាត់ខ្លួនមនុស្សបានចំនួន០២នាក់ នៅថ្ងៃទី ២៥ សីហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមឆបោកអនឡាញបំបែកខ្លួនតូចៗ នៅក្នុងភូមិ លែងនៅក្នុងអគារធំៗហើយ។ ទីតាំងស្កែមអនឡាញនេះ ស្ថិតនៅភូមិ/ឃុំ /ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនមនុស្សចំនួន ០២នាក់:
១/ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ/ឃុំ/ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។

២/ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។

កងកម្លាំងដកហូតវត្ថុតាងមួយចំនួនរួមមាន :
១/កុព្យូទ័រចំនួន 0២គ្រឿង។
២/ទូរស័ព្ទចំនួន០២គ្រឿងរួមមាន៖
១. IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង
២. IPhone ១៤pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង។







