បណ្ដុំរូបភាពអាវយឺតដែលក្រសួងវប្បធម៌ ឲ្យបញ្ឈប់ការលក់អាវយឺតមានពាក្យ «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» ជាដើម

//s9.kh1.co/e1/e1a890653ffa983df44151c6b4d64477cca81bb9.jpeg
សង្គម

 ២៩-សីហា-២០២៦ ៩ព្រឹក · ៣ ម៉ោងមុន

ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ការលក់អាវយឺតមានពាក្យ «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» ជាដើម

កំពង់ស្ពឺ៖ ដោយបានការណែនាំពី​ឯកឧត្ដមបណ្ឌិត​ ជាម​ ច័ន្ទសោភ័​ណ​ អភិបាល​ នៃគណៈអភិបាលខេត្ដកំ​ព​ង់ស្ពឺ​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ បានបញ្ជាឱ្យ​កំលាំងនគរ​បាលផែនការ​ងារសន្ដិសុខចុះស្រាវជ្រាវ​បន្ទាន់​ ដោយសហការចុះណែ​នាំនិងពិនិត្យស្រាវជ្រាវលេីទីផ្សារ​លក់ទំនិញប្រភេ​ទអាវយឺត​ដែលមានពាក្យថា «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» និងពាក្យអសុរស​ដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=867,q=100/a6/a65797183522b001a647346f1a5c1fe7e3a69e24.jpeg

បើតាមការផ្សាយរបស់ក្រសួងវប្បធម៌ ក្រោយពិនិត្យឃើញមានការតាំ​ងលក់អាវយឺត ដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយលោក​ឧ​ត្ដមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការរងផែនការងារសន្ដិសុខ​ ខេត្ដកំពង់ស្ពឺ​ ស​ហការជាមួយកំលាំ​ងរដ្ឋបាលក្រុងច្បារមន​ អធិការដ្ឋាន​នគរបាល​ក្រុងច្បារមន​ និងប៉ុស្ដិ៍នគ​របាលរដ្ឋបាលរកាធំ​ អ្នកគ្រប់គ្រងផ្សាកំពង់ស្ពឺ​ បានចុះទៅធ្វើការអប់រំណែនាំ​ និងបានអញ្ជើ​ញ​ម្ចាស់ទំ​និ​ញលក់ផលិតផលអាវយឺត​ឈ្មោះ​ ហៀង​ បញ្ញា​ ជាម្ចា​ស់ទំនិញ​អាវ​យឺ​ត​ដែលបានផុសលក់តាមបណ្ដាញសង្គ​ម​ មានផេកឈ្មោះ​ Sy Noth មក​ធ្វើការណែនាំកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំ​ពា​ក់ដែលមាន​រំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរស ទាំង​នេះ ដែលជាទង្វើអសីលធម៌នៅ​ក្នុងសង្គម​ ដោយសមត្ងកិច្ចរកឃើញអាវយឺតនៅសល់ប្រមា​ណ​១​៥​អាវ​ រីឯអាវយឺតមួយចំនួនបានលក់បន្ដឱ្យទៅ​អ្នកយក​ទៅលក់បន្ដទៀ​ត​ និងអ្នកប្រេីផ្ទាល់ផងដែរ​។ ជាការ​សំ​ណូមពរស្នើសុំដល់បងប្អូនអាជីវ​ករនិងអ្នកទិញយកទៅ​ប្រើផ្ទាល់មេត្ដាកុំបន្ដលក់ទៅអ្នកផ្សេងទៀតចំពោះអ្នក​ទិញយកទៅគួរតែកុំប្រើប្រាស់បន្ដ៕

https://s9.kh1.co/__image/w=650,h=864,q=100/e1/e1a890653ffa983df44151c6b4d64477cca81bb9.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/6e/6e47d353b5b2f444b9ea12d8d74e8a2529219d92.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/1b/1bc9c4fe31a53dda9b9cfed1b13a46f59ae7a282.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/8b/8be080371b33d101ced64e4afaf070fe43ad0b4e.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/8f/8f74302fe195a0f4a586f060ba2bd6de402fbc5b.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/7d/7d39ab88993d0edece1537a773da05313c9bc9f2.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/b3/b366356ebd9bcf2cb3e0e83e3dae221d6f83c5e9.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/7f/7ff9c2df2186fcb595e783efbfa2dcf7e63bfd41.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/17/17dd6b424b3a79a5960b36bafb9eaedc34be6cfc.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/5c/5cdb0d601bbffac127849f38a3b1e50bc472c923.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/be/be8c5bc8a1317bde61dd3670a9e5e8edc19dd5b7.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/6b/6b0d68531b229195421824dc4f2e7b779525701a.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/9d/9d364c1e12bf6248379378e4f9af2820d9b349f6.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T